Part 53 : ភាគបញ្ចប់

4K 280 15
                                    

ពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចបើកបង្ហាញអោយឃើញគូស្នេហ៍មួយគូកំពុង តែគេងអោបគ្នាយ៉ាងស្អិតរមួតក៏ព្រោះតែអស់កម្លាំងរាងខ្លាំងកាលពីយប់
ថេយ៉ុងយកដៃញីភ្នែកតិចៗដើម្បីអោយវាស្វាងមុននឹងបង្វែរខ្លួនទៅមើលអ្នកដែរគេងអោបចង្កេះរបស់ខ្លួនជាប់ប្រលែងល្វែងខាងលើចោលមានតែខោ កម្លោះតូចស៊កប្រអប់ដៃរបស់ខ្លួនទៅអង្អែលផ្ទៃមុខសង្ហាររបស់នាយ រួចលោទៅថើបបបូរមាត់គេថើរៗ មុននឹងកម្រើកដៃរបស់នាយចេញពីចង្កេះខ្លួនថ្នមៗបំផុត

"គេងអោយស្កប់ណា..ជុង"ថេយ៉ុងនិយាយ
ឡើងតិចៗព្រោះតែខ្លាចនាយភ្ញាក់ កម្លោះតូចឈោងយកអាវយឺតរបស់ជុងហ្គុកដែរដោះទុកនៅលើក្បាលដំណេកកាលពីយប់ យកមកពាក់ព្រមជាមួយខោខ្លីរបស់ខ្លួនកាលពីយប់ តែពេលដែរកម្រើកខ្លួនប្រុងចុះគេក៏ត្រូវធ្វើមុខស្អុយតែម្តងព្រោះតែគេឈឺស្រកៀរពេញខ្លួនទៅហើយ

"ហឹក..មិចក៏ឈឺយ៉ាងនេះ?"ថេយ៉ុងពេបមាត់រអ៊ូតិចៗតែនៅតែឈានជើងដើរគើមៗសម្តៅទៅយ៉ដែរនៅខាងមុខបន្ទប់សម្រាកព្រោះនៅខាងមុខយ៉បន្ទប់នេះមានអាងទឹកមួយដែរ គេចង់ទៅត្រាំជើងលេងជាមួយអាងទឹកដែរមាននៅទីនោះ

"អ្អា..ត្រជាក់ស្រួលណាស់"ថេយ៉ុងអង្គុយត្រាំជើងក្នុងអាងនោះមុននឹងយកដៃទៅសាចទឹកលេងតិចៗផង គេគិតចង់អង្គុយអោយស្រួលខ្លួនសិនទើបងើបទៅធ្វើស៊ុបអោយជុងហ្គុកពេលក្រោយក៏បាន

មួយសន្ទុះក្រោយមក

ជុងហ្គុកកម្រើកខ្លួនទៅម្ខាងនៃពូកបំណងចង់អោបភរិយាបណ្តូលចិត្ត ប៉ុន្តែក៏ត្រូវជ្រួញចិញ្ចើមចូលគ្នាព្រោះតែពេលប្រអប់ដៃមាំលូកទៅប្រែជាទទេរស្អាតទើបធ្វើអោយនាយត្រូវបង្ខំចិត្តបើកភ្នែកឡើង

"ថេយ៏?"អ្នកកម្លោះច្រត់ដៃនឹងពូកងាករកមើលកម្លោះតូចឆ្វេងស្តាំ ប៉ុន្តែក៏លេចស្នាមញញឹមចេញមកពេលដែរក្រលេកទៅមាត់ទ្វារក៏ឃើញនាយតូចកំពុងសាចទឹកលេងខាងក្រៅម្នាក់ឯងទៅវិញ ទើបនាយប្រញាប់ងើបចេញទៅតាមមើលចុះងើបមកមុនតែបែរជាមិនដាស់ ហើយចេញទៅខាងក្រៅម្នាក់ឯងទៅវិញ

"ត្រជាក់ស្រួលណាស់...អុស..ជុងហ្គុក"ថេយ៉ុងភ្ញាត់ព្រើតពេលដែរកំពុងតែត្រាំជើងសុខៗក៏មានអ្នកមកអោបគេពីក្រោយថែមទាំងដាក់ចង្ការលើស្មារបស់គេទៀតផង

~𝚁𝚎𝚟𝚎𝚗𝚐𝚎 𝙾𝚛 𝙻𝚘𝚟𝚎 ~ [COMPLETE ✔️]Where stories live. Discover now