Part 40:យើងបាញ់វាអោយងាប់

2.1K 167 5
                                    

6 ខែកន្លងផុតទៅ (លឿនដូចគេកុហក-,,-)

ធ្មិចបើកៗជិតកន្លះឆ្នាំទៅហើយដែរជុងហ្គុកចាកចេញទៅ បន្ទាប់ពីការចេញទៅរបស់នាយ កិច្ចការការងារក្នុងក្រុមហ៊ុនទាំងអស់ក៏ត្រូវបានជុងយ៉ុន និងថេយ៉ុងចាត់ចែងជំនួសសិន កន្លះឆ្នាំមកនេះថេយ៉ុងរៀនសូត្របានច្រើនណាស់គេអាចចាត់ចែងតួនាទីការងារក្នុងក្រុមហ៊ុននិងជាម្ចាស់តូចកាន់កាប់ទ្រព្យសម្បត្តិរបស់ជុងហ្គុកបានយ៉ាងល្អ ពេលនេះគេប្តូរត្រកូលដូចគ្នា ព្រោះគេមាននាមជាម្ចាស់របស់ភូមិគ្រិះនេះទៅហើយ ដូច្នេះគេមិនមែនថេយ៉ុង ហ្វីម៉ូរីសទៀតនោះឡើយតែជាថេយ៉ុង អ៉ីដេនៀវិញ

"អាប់ប៉ា...នៅឯកសារដែរត្រូវពិនិត្យ"ជុងយ៉ុនដាក់ឯកសារទល់មុខអ្នកដែរអង្គុយមើលឯកសារលើតុ

"ទៀតហើយ??ក្រែងថាមើលការងារនេះចប់នឹងបានទៅជួបជុងហ្គុកនោះអី??"ថេយ៉ុងត្អូញតិចៗទម្លាក់ឯកសារចុះពីដៃ ជុងយ៉ុនដែរឃើញក៏សើចឡើងមក ត្រូវហើយថ្ងៃនេះជាថ្ងៃដែរថេយ៉ុង អាចទៅជួប
ជុងហ្គុកនៅឯប៊ូសាន តាមពិតគេចង់ទៅតាំងតែពីជាភ្លាមៗប៉ុន្តែជុងហ្គុកគេឃាត់ដោយចង់អោយសុខភាពគេរឹងមាំជាងនេះសិន

"គង់តែបានទៅទេអាប់ប៉ា ណាត់ជួបភ្ញៀវសហការម្នាក់ទៀតក៏ចប់ហើយ"ជុងយ៉ុន

"តែម្នាក់ទេត្រូវទេ??"

"ត្រូវហើយ គាត់ជាដៃគូសហការរបស់ហ្យុងកាលពីនៅសហរដ្ឋអាមេរិក"

"បើចឹងក៏តាមនឹងចុះ អាប់ប៉ានឹងទៅជួបគេ"ថេយ៉ុងដកដង្ហើមទាញឯកសារដែរជុងយ៉ុនអោយយកមកមើល មួយសន្ទុះទើបមានអ្នកមកគោះទ្វារ

"ចូលមក"ជុងយ៉ុងស្រែកហៅជំនួសថេយ៉ុង
ជេមស៏ដើរចូលមកអោនគំនាប់បន្តិច

"លោកដេវីស និងភរិយាមកដល់ហើយម្ចាស់តូច"

"ល្អអញ្ជើញគាត់ចូលមក"ថេយ៉ុងងើបឈរសម្រួលខោអាវរួចក៏ដើរចេញមកឈរក្បែរសាឡុង មួយសន្ទុះទើប មានមនុស្សពីរនាក់ដើរចូលមក ជុងយ៉ុននិងអ្នកផ្សេងទៀតក៏អោនជាការរាក់ទាក់ដល់ភ្ញៀវសហការសំខាន់ទាំងពីររនាក់នេះ

"អេឡិចទៅយកតែមកជូនភ្ញៀវមក"ជុងយ៉ុន

"បាទ..អ្នកប្រុស"

~𝚁𝚎𝚟𝚎𝚗𝚐𝚎 𝙾𝚛 𝙻𝚘𝚟𝚎 ~ [COMPLETE ✔️]Where stories live. Discover now