Part 31 :ក្រែងចិត្តខ្ងុំផង

2.3K 173 0
                                    

បន្ទាប់ពីនិយាយសម្រួលគ្នារួច ថេយ៉ុងក៏យល់បាននិងព្រមផឹកថ្នាំបន្សាបនោះ គ្រាន់តែទឹកថ្នាំចូលដល់ពោះភ្លាមគេក៏រមួលពោះរត់ទៅក្អួតតែម្តង

"អួក.."

"ថេយ៏..."ជុងហ្គុកប្រញាប់ងើបទៅជួយរឹតខ្នងអោយគេ ថេយ៉ុងទម្លាក់ខ្លួនទៅក្បែរនោះ ដោយការអស់កម្លាំងពេលនេះគេមានអារម្មណ៏ថាទ្រូងដែរធ្ងន់នោះក៏ប្រែជាស្រាល កដែររមាស់បែរជាធូរច្រើនវិញ

"អូនយ៉ាងមិចហើយ??"នាយអោនមកសួរគេចៀសវាងគេមិនស្រួលខ្លាំង ខ្លួននឹងបានជូនទៅមន្ទីរពេទ្យ

"បានធូរហើយ បងកុំបារម្ភអី"

"អូនប្រាកដហើយ?បើមិនស្រួលប្រាប់បង"ថេយ៉ុងក៏ញញឹមងក់ក្បាលជាចម្លើយ ជុងហ្គុកដកដង្ហើមធូរទ្រូងរួចទាញគេមកអោបជាប់នឹងទ្រូងគេ

"បងស្មានតែបងបាត់ថេយ៏ម្នាក់ទៀតទៅហើយ"ជុងហ្គុកថើបសក់ក្បាលអ្នកម្ខាងថ្នមៗ
កម្លោះតូចញញឹមស្រាលៗរួចលើកដៃទៅអោបគេវិញ 10ឆ្នាំហើយដែរគេមិនបានអោបមិនបានលឺសម្លេងប្រុសម្នាក់នេះ ប៉ុន្តែភាពកក់ក្តៅនិងក្តីស្រឡាញ់ដែរគេផ្តល់អោយខ្លួននៅតែមិនផ្លាស់ប្តូរឡើយ
-----------------
"អាប់ប៉ាថាមិច??"ជុងយ៉ុនងើបឈរឡើងប្រើក្រសែរភ្នែកមិនពេញចិត្តមកកាន់ជុងហ្គុកខណ:ដែរលឺថេយ៉ុងនិយាយថា ជុងហ្គុកនឹងមកស្នាក់នៅទីមួយរយ: គេមិចនឹងអាចរស់នៅរួមដំបូលជាមួយឃាតករដែរសម្លាប់ឪពុកម្តាយគេនោះ គ្មានផ្លូវ...គ្មានផ្លូវដាច់ខាត

"ជុងយ៉ុន....ក៏ជុងហ្គុកគ្រាន់តែមកស្នាក់មួយរយ: ម្យ៉ាងគេក៏ជាបងប្រុសរបស់ជុងយ៉ុនដែរ"

"ខ្ងុំមិនត្រូវការរាប់ញាតិជាមួយកូនឃាតករនោះឡើយ បើគេនៅទីនេះ ខ្ងុំទៅនៅផ្ទះមិត្តមួយរយ:ក៏បានដែរ"ជុងយ៉ុន សម្លឹងមើលជុងហ្គុកដែរឈរក្រោយខ្នង
ថេយ៉ុងមិននិយាយអ្វីសោះ ឬមួយជាផែនការរបស់អាម្នាក់នេះ

"ជុងយ៉ុនយល់ផងបានទេ...ទៅនៅផ្ទះគេមិនស្រួលនោះឡើយ"

"បើគេមិនចង់នៅក៏អោយទៅៗ...បើគ្រាន់តែសម្តីអូនដែរចិញ្ចឹមបីបាច់គេមករាប់ឆ្នាំគេមិនស្តាប់ផងមិនបាច់ឃាត់នោះទេ"ជុងហ្គុកកាន់ស្មារថេយ៉ុងនិយាយមកកាន់គេ តែក៏មិនភ្លេចសម្លឹងមើលមុខ
ជុងយ៉ុន

~𝚁𝚎𝚟𝚎𝚗𝚐𝚎 𝙾𝚛 𝙻𝚘𝚟𝚎 ~ [COMPLETE ✔️]Where stories live. Discover now