Part 30 : បងមិនបានធ្វើ

2.2K 165 0
                                    

ក្រឹក!! (ជាសម្លេងកាំភ្លើងពេលដែរវាអស់គ្រាប់គឺវាលឺបែបនឹងឯង)

ជុងយ៉ុនជ្រួញចិញ្ចើមពេលដែរគ្រាប់កាំភ្លើងមិនបានចេញគ្រាប់មក ជុងហ្គុកញោចញញឹមគែមមាត់ កញ្ឆក់កាំភ្លើងពីដៃគេមកវិញ

"ដល់វេនយើងហើយ"ជុងហ្គុកកេះកៃកាំភ្លើងតម្រង់មករកក្បាលរបស់ជុងយ៉ុនម្តង

"ភ័យហេស?"ជុងហ្គុកលើកចិញ្ចើមសួរមកកាន់អ្នកដែរឈរសម្លឹងមកខ្លួន គេគ្រាន់តែបញ្ជួសលេងប៉ុណ្ណោះ

"យើងមិនបានភ័យ!!"លឺហើយជុងហ្គុកក៏បានតែធ្វើមុខបែបមិនខ្វល់ហើយបាញ់ទៅវិញ

ក្រឹក!!

"ដល់វេនឯងហើយ"ជុងហ្គុកហុចវាមកអោយជុងយ៉ុនវិញពួកគេផ្លាស់គ្នាបាញ់ទៅមក រហូតដល់បុងចុងក្រោយ ជាបុងដែរមានគ្រាប់ផ្ទុកក្នុងហើយវាក៏ដល់វេនរបស់ជុងហ្គុកដូចគ្នា

"មនុស្សដូចឯងគ្មានសំណាងទេ នេះថ្នាក់យើងផ្តល់ឱកាសអោយហើយនៅតែចាញ់"

"មិនបាច់និយាយច្រើនទេ ចង់បាញ់ក៏បាញ់មក"
ជុងយ៉ុន

"មិនបាច់បង្ខំយើងគង់តែធ្វើទេ"ជុងហ្គុក តម្រង់កាំភ្លើងមកស្របពេលដែរជុងយ៉ុនក៏បិតភ្នែកព្រោះគេគិតរួចហើយថាគ្រាប់ប្រាកដជាមកបាញ់ទម្លុះក្បាលគេ

ក្រឹក!!ផាំង!!

"ជុងហ្គុក...ជុងយ៉ុន!!"ថេយ៉ុងរត់ចុះពីខាងលើមកដោយរឹកពារស្លន់ស្លោរពេលដែរលឺសម្លេងគ្រាប់លឺមកពីជាន់ខាងក្រោម តែពេលមកដល់ក៏បែរជាឃើញគ្រាប់ទម្លុះជញ្ជាំងទៅវិញ

"អាប់ប៉ា..."ជុងយ៉ុននិយាយស្រាលៗកញ្ឆក់កាំភ្លើងពីដៃជុងហ្គុកបោះចោលទៅម្ខាងសាឡុង

"ឯងធ្វើស្អី??"ជុងហ្គុកសង្គ្រឺតធ្មេញសួរមកកាន់គេ ជុងយ៉ុនក៏សង្គ្រឺតធ្មេញមកវិញដូចគ្នា

"ឯងចង់អោយអាប់ប៉ាខឹងមែនទេ?"ស្របពេលដែរពួកគេកំពុងតែខ្សឹបខ្សៀវគ្នាថេយ៉ុងក៏ចុះមកដល់ល្មម

"មានលឺខ្ងុំសួរដែរទេ?មានរឿងអីកើតឡើង??"ស្របនឹងសំណួរចោទសួរគេក៏សម្លឹងមើលជុងហ្គុកនិង
ជុងយ៉ុនឆ្លាស់គ្នា

"ជជែកគ្នាលេងតាមធម្មតា...អូនកុំគិតច្រើនអី"ជុងហ្គុក

"ចុះសម្លេងមុននេះ?"ថេយ៉ុង

~𝚁𝚎𝚟𝚎𝚗𝚐𝚎 𝙾𝚛 𝙻𝚘𝚟𝚎 ~ [COMPLETE ✔️]Where stories live. Discover now