Part 43 :អូននឹងព្រមទេ?

2.2K 153 1
                                    

"អូនចូលងូតទឹកទៅ ចាំបង-នេះនៅមិនទាន់ឈប់ឈាមទៀតហេស?"ជុងហ្គុកដែរឈរជូតសក់បណ្តើរដើរចេញមកដោយមានតែកន្សែងរុំជាប់ចង្កេះបង្អាក់សកម្មភាពរបស់ខ្លួនទាំងអស់ពេលដែរឃើញថេយ៉ុងកំពុងអង្គុយជូតឈាមច្រមុះ

"អស់ហើយ តែវានៅតិចៗទើបចង់ជូតអោយអស់"
ថេយ៉ុងងើយមុខមកមើលតែក៏ត្រូវគាំងជាលើកទីពីរពេលដែរឃើញម្តងទៀត សារនេះមានដំណក់ទឹកនៅជាប់តិចៗទៀត លោកអើយចង់សម្លាប់គេអោយស្លាប់តែម្តងមែនទេ?

"ថេយ៏...ថេយ៏!អូនយ៉ាងមិចនឹង"ជុងហ្គុកទម្លាក់កន្សែងចុះពីដៃឡើងទៅស្ទាបថ្ពាល់របស់គេ ប្រញាប់ប្រញាល់យកក្រដាសមកជូតឈាមអោយថេយ៉ុងខណ:ពេលដែរវាហូរមកទៀតហើយ

"ជុង...."

"យ៉ាងមិច?ចាំបងបន្តិច បងស្លៀកពាក់សិន ចាំបងនាំទៅពេទ្យ"ជុងហ្គុកជូតឈាមគេអោយស្អាតទើបប្រញាប់និយាយប្រាប់គេអោយបានដឹង

"អូនអត់បានកើតអីនោះទេ"

"មិនអីយ៉ាងមិច?? នេះអូនឈាមច្រមុះណា"

"អូនមិនបានកើតអីទេ...មកពីបងនឹងហើយ!!"
ថេយ៉ុងរើខ្លួនចេញពីការចាប់របស់នាយហើយខិតទៅម្ខាង ស្របពេលដែរជុងហ្គុកក៏ចងចិញ្ចើមពោរពេញដោយចម្ងល់គេបានធ្វើអី??

"បង...បងយ៉ាងមិច??"

"គឺបង..ហ្ហើយចៀសចេញទៅអូនទៅងូតទឹក!!"
ថេយ៉ុងមិនដឹងរកពាក្យអីមកនិយាយអោយសមទើបប្រញាប់ប្រញាល់រត់ចូលបន្ទប់ទឹកបាត់

"ថេយ៏!ថេយ៏! យ៉ាងមិចចេះ?"ជុងហ្គុកអង្គុយសញ្ជឹងពីមូលហេតុ តែគិតចុះគិតឡើងទម្រាំនឹកឃើញថា
ហេតុអី នាយកម្លោះញញឹមបែបមានល្បិចដើរមកមុខបន្ទប់ទឹករួចគោះទ្វារ

តុក តុក

"អូនសម្លាញ់....អូនអៀនបងមែនទេ?"

"ចេញ!!"ថេយ៉ុងស្រែកតបពីខាងក្នុងវិញ អាគេខំរត់មកហើយនៅមកតាមញ៉ោះទៀត

"អៀនបងក៏ប្រាប់មក" ជុងហ្គុកធ្វើជាសួរបន្លប់ឯដៃក៏កាន់គន្លិះទ្វារបន្ទប់ទឹកជាប់ គេដឹងថាថេយ៉ុងមិនទាន់បានចាក់ទេ

"មិនបានអៀន-"

ក្រាកក

"អ្ហាយយយ....បងចូលមកធ្វើអី!!"ថេយ៉ុងស្រែកចាចពេលដែរនាយស្រាប់តែរុញទ្វារចូលមកដោយមក

~𝚁𝚎𝚟𝚎𝚗𝚐𝚎 𝙾𝚛 𝙻𝚘𝚟𝚎 ~ [COMPLETE ✔️]Where stories live. Discover now