Part 19: នរណាជាអ្នកធ្វើ?

2.7K 201 1
                                    

"របស់លោករួចរាល់ហើយ"បុគ្គលិកនិយាយព្រមទាំងហុចស្បោងឥវ៉ាន់មកអោយជុងហ្គុក នាយងក់ក្បាលរួចហុចលុយទៅអោយ មុននឹងយួរស្បោងរបស់របរចេញមកខាងក្រៅតែក៏វ៉ាក់នឹងឡានមួយគ្រឿងដែរបើកមកកាត់មុខគេ ដំបូងគិតថានឹងដើរគេចេញហើយតើតែឡាននោះស៊ីផ្លេមកកាន់គេមិនឈប់ ជុងហ្គុកបានតែខាំមាត់សង្គ្រឺតធ្មញដោយភាពក្តៅក្រហាយមុននឹងបែរទៅមើលឡាននោះដោយរក្សាទឹកមុខនឹងធឹងរបស់គេដដែល មួយសន្ទុះទើបអ្នកបើកឡានចុះមកហើយរត់មកបើកទ្វារក្បាំងខាងក្រោយ រាងកាយចំណាស់ឈានជើងចុះពីឡានធ្វើអោយជុងហ្គុកចំណាំយ៉ាងច្បាស់ថាជានរណា

លោកតារបស់គេ....អ្នកដែរទំនុកបម្រុងម៉ាក់គេតែក៏ជាអ្នកដែរនាំម៉ាក់គេធ្លាក់នរកដោយសារតែការរៀបការជាមួយកូនប្រុសរបស់គាត់ដោយគាត់មិនបានជួយអ្វីសោះ

"ចៅប្រុស...."លោកឆាលស៍ហៅអ្នកដែរឈរចំពីមុខខ្លួនដោយសេចក្តីត្រេកអរ គេសង្ហារខ្លាំងណាស់ ទឹកមុខនឹងធឹងមាំមួនមានភាពជាអ្នកដឹកនាំ សមជាចៅប្រុសច្បងត្រកូលអ៉ីដេនៀខ្លាំងណាស់

"ខ្ងុំធ្លាប់ជួបលោកដែរមែនទេ?"ជុងហ្គុកសម្លឹងមុខអ្នកដែរមាននាមថាជាជីតាគេដោយទឹកមុខដដែល ត្បិតតាគេមិនបានធ្វើអីម៉ាក់គេតែគាត់ក៏ជាដើមហេតុដែររឿងនេះកើតឡើងដែរ

"នេះតាជាតាឯងណាចៅប្រុស...ឯងជាចៅប្រុសច្បងរបស់តា ជាអ្នកស្នងមរតករបស់តាណាចៅ"គាត់ប្រុងដើរមកអោបតែគេក៏ខិតថយមកក្រោយ

"ខ្ងុំថាលោកច្រលំហើយ ព្រោះខ្ងុំជាក្មេងកំព្រាទេ"ជុងហ្គុក

"ក្មេងកំព្រាដែរមាននាមត្រកូលរបស់គ្រួសារមានអំណាចនេះហេសក្មេងកំព្រា"លោកឆាលស៍ដើរមកប្រឈមនឹងជុងហ្គុក ឃើញបែបនេះកូនចៅជំនិតរបស់លោកក៏និយាយឡើង

"សូម្បីតែឈ្មោះអ្នកប្រុសធំក៏លោកម្ចាស់ជាអ្នកដាក់អោយដែរ ប៉ុន្មានឆ្នាំមកនេះលោកម្ចាស់តាមរកអ្នកប្រុសមិនឈប់នោះឡើយគាត់មិនបានជឿថាអ្នកប្រុសស្លាប់ឡើយ"ជុងហ្គុកសម្លឹងមើលមុខគេបន្តិចរួចបែរមកមើលលោកឆាលស៏វិញ

"លោកជាដើមហេតុអោយម៉ាក់ស្លាប់ ពេលនេះលោកមករខ្ងុំព្រោះរឿងអី"

~𝚁𝚎𝚟𝚎𝚗𝚐𝚎 𝙾𝚛 𝙻𝚘𝚟𝚎 ~ [COMPLETE ✔️]Where stories live. Discover now