Ep7 : ប្រុសរឿងច្រើន

4.3K 437 11
                                    

   យប់យន់ស្ងាត់សូន្យប្តូរពីមានសម្លេងអ៊ូអរឡានបើកទៅមកច្រវាត់មកជាស្ងប់ឈឹងមានត្រឹមសម្លេងបក្សាបក្សីស្រែកច្រៀងបូកផ្សំនិងសម្លេងខ្យល់បក់បោកផ្ទប់ដើមឈើបង្កើតបានជាតន្ត្រីដ៏ពិរោះលន្លង់លន្លោច ជុងហ្គុកមិនព្រមក្រោកទៅណាព្រោះខ្លាចថេយ៉ុងភ្ញាក់ទើបគេសុខចិត្តអង្គុយស្ងៀមត្រង់កន្លែងដដែលតែដោយឃើញថេយ៉ុងលើដៃអោបខ្លួនទើបគេសម្រេចចិត្តលើកថេយ៉ុងដាក់អោយគេងកើយលើភ្លៅវិញរួចដោះអាវក្រៅគ្របពីលើរាងកាយតូចតែមួយនេះថ្នមៗ។ ទឹកមុខមិនដឹងខ្យល់អីនៅពេលគេងលង់លក់នៅក្នុងដំណេករបស់ថេយ៉ុងធ្វើអោយគេមើលហើយញញឹមទាំងមិនដឹងខ្លួន នេះជាលើកទីមួយហើយដែលគេអាចមើលថេយ៉ុងបានពេលដោយភាពស្ងប់ស្ងាត់។

   "ក្មេងឯងនេះល្ងង់រឿងស្នេហាដូចលោកពូនិយាយពិតមែន បែរជាហ៊ានគេងលក់ទាំងដែលមានភ្ញៀវនៅក្នុងផ្ទះទៅវិញបើខ្ញុំមានបំណងលូកលាន់បែបនៅតែមិនដឹងខ្យល់អីទេនេះ"គេលើកដៃអង្អែលសក់ទន់រលោងធ្លាក់គ្របមុខរបស់ថេយ៉ុងថ្នមៗមុននឹងប្រញាប់ងាកមុខចេញក្រែងលោគេទប់អារម្មណ៍មិនជាប់ធ្វើអីផ្តេសផ្តាសទាំងដែលពីមុនគេមិនមែនបែបនេះទេ។

   ...

   #ថ្ងៃបន្ទាប់

   ថេយ៉ុងសម្ងំគេងយ៉ាងមានក្តីសុខស្រង់ក្លិនក្រអូបស្រទន់នៅក្បែរច្រមុះដែលមិនរសាត់បាត់ទៅណា គេបម្រាស់ខ្លួនបន្តិចព្រោះយល់ថាខ្មើយដែលគេកើយនេះរឹងៗដូចដុំឈើយ៉ាងម៉េចមិនដឹងបែបមកពីគេក្រអូបក្លិននោះពេកបានជាគេងដូចត្រូវថ្នាំសណ្តំបែបនេះប៉ុន្តែក្លិននេះដូចប្រហែលៗ ក្លិនដូចអាវធំរបស់ជុងហ្គុក? ឬថាគេ...

   ថេយ៉ុងបើកភ្នែកធំៗស្ទុះក្រោកចេញពីសាឡុងដល់ថ្នាក់អស់ជំហរដួលអុកគូទលើការ៉ូតែម្តងធ្វើអោយជុងហ្គុកដែលផ្អែកខ្នងនិងសាឡុងគេងលក់នោះភ្ញាក់មកតាមគេដែរ នេះគេគេងលក់ដោយមិនដឹងខ្លួនឬ? ថែមទាំងគេងកើយភ្លៅជុងហ្គុកទៀតអោយស្លាប់ទៅចុះ!

   "ម៉េចក៏លោកមិនត្រឡប់ទៅវិញទៀត?"ថេយ៉ុងព្យាយាមក្រោកទាំងលើកដៃឆ្វេងទប់ចង្កេះ ធ្លាក់មុននេះឡើងចង់គ្រេចចង្កេះទៅហើយប៉ុន្តែវាមិនសំខាន់ទេ អ្វីដែលសំខាន់នោះគឺម៉េចក៏ជុងហ្គុកមកនៅទីនេះ? ម៉េចក៏គេមិនព្រមត្រឡប់ទៅផ្ទះវិញ?

My Everything, My Omega♡︎ (Completed)Where stories live. Discover now