Ep12 : ហួងហែង

3.8K 377 1
                                    

   "សួស្តីលោកយ៉ុន!"ជីមីនទាញកៅអីដាក់ខ្លួនអង្គុយទល់មុខយ៉ុនហ្គីហើយព្យាយាមហៅអ្នកម្ខាងទៀតតែយ៉ុនហ្គីមិនខ្ចីខ្វល់ទើបគេលូកដៃទៅដកកាសចេញពីត្រចៀកយ៉ុនហ្គីតែម្តងលេងអោយម្ចាស់ខ្លួនងើបមុខមកសម្លឹងមុខជីមីនពេញដោយភាពស្ងៀមស្ងាត់និងត្រជាក់ស្រេប។

   "រំខានលោកហើយប៉ុន្តែខ្ញុំ.."ជីមីននិយាយមិនទាន់ចប់ផងយ៉ុនហ្គីក៏បម្រុងក្រោកដើរចេញតែគេស្រវាតោងដៃជាប់ ប្រុសចិត្តថ្មម្នាក់នេះពិបាកនិយាយគ្នាមែនទែន!

   "ខ្ញុំមានការងារអោយលោកជួយ បងប្រុសខ្ញុំគាត់រវល់ទើបអោយមកពឹងលោក"

   "ការងារអី?"យ៉ុនហ្គីដកដង្ហើមធំបន្តិចហើយបង្ខំចិត្តដាក់ខ្លួនអង្គុយវិញចំណែកជីមីនក៏ញញឹមធូរចិត្តព្រលែងដៃពីដៃយ៉ុនហ្គីវិញដូចគ្នា។

   "ពាក់ពន័្ធជាមួយកាឌីហ្សាញនេះ!"ជីមីនលើកឯកសារទាំងអស់មកដាក់លើតុហើយនិយាយបង្ហាញយ៉ុនហ្គីពីកំហុសឆ្គងនិងចំណុចដែលត្រូវកែតម្រូវដោយសារតែយ៉ុនហ្គីនិងបងប្រុសគេស្ថាបត្យករដូចគ្នាដូច្នេះទើបការងារខ្លះគេអាចសុំយោបល់បាន។

   "ចាំខ្ញុំពិនិត្យអោយថ្ងៃស្អែកមកយកនៅផ្ទះខ្ញុំមក"យ៉ុនហ្គីមើលបន្តិចក៏ងក់ក្បាលទទួលទាំងស្ទាក់ស្ទើរតិចតួចព្រោះគេព្យាយាមគេចមុខធ្វើមើលមិនឃើញស្តាប់មិនលឺដាក់ជីមីនបែបនេះហើយអាចង្រៃតេសុងរកក្បួនដាក់បន្ទុកអោយគេអោយទាល់តែបាន។

   "ប៉ុន្តែការងារនេះខ្ញុំត្រូវយកទៅធ្វើនៅថ្ងៃស្អែក"

   "ថ្ងៃនេះខ្ញុំរវល់"

    "សុំអង្វរណា៎លោកយ៉ុនក្រៅពីលោកនិងបងប្រុសខ្ញុំមិនដឹងជាទៅពឹងអ្នកណាទេ"ជីមីនធ្វើមុខស្អុយលើកហេតុផលអង្វរកយ៉ុនហ្គីអោយជួយចំណែកយ៉ុនហ្គីបានតែដកដង្ហើមធំរើឯកសារនោះមើល យ៉ាងហោចណាស់ក៏ត្រូវប្រើពេលមិនតិចជាង2-3ម៉ោងទេដើម្បីកែសម្រួលឡើងវិញ។

   "ខ្ញុំនឹងធ្វើអោយរួចនៅយប់នេះលុះត្រាតែឯងយល់ព្រមជាមួយខ្ញុំនូវលក្ខខណ្ឌមួយ"

   "ជាអី? ខ្ញុំព្រមទាំងអស់!"

   "កុំមកពាក់ពន្ធ័ជាមួយខ្ញុំទៀត"និយាយចប់យ៉ុនហ្គីក៏ស្រវាឯកសារទាំងអស់នោះដើរចេញទៅបាត់ធ្វើព្រងើយ គ្រប់ពេលឃើញជីមីនគេតែងតែគេចតែពាក្យចាស់ពោលថាស្អប់ណាស់ស្រលាញ់ណាស់ មួយជីវិតនេះមិនដឹងថាគេចផុតឬអត់ទេ!

My Everything, My Omega♡︎ (Completed)Where stories live. Discover now