Ep43 : បង្រ្គប់ដៃជើងអោយកូនឬ?

3.4K 288 4
                                    

   "អូនចង់ទៅសេអ៊ូលឬទៅមណ្ឌលកុមារកំព្រាសិន?"ជុងហ្គុកព្រលែងខ្លួនថេយ៉ុងអោយមានសេរីភាព ស្នាមញញឹមនៅលើថ្ពាល់នៅតែមិនរលុបទៅណាដដែលដំណឹងនេះប្រៀបដូចជាថ្នាំព្យាបាលផ្លូវចិត្តគេពីភាពឯកាយ៉ាងអ៊ីចឹង មានប្រពន្ធមួយមានកូនតូចៗប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយសម្រាប់គេ នេះជាអ្វីដែលគេតែងតែបួងសួងហើយទីបំផុតប៉ារបស់គេក៏ប្រគល់មនុស្សម្នាក់នេះមកអោយគេ។ បាតដៃមាំលើកអង្អែលថ្ពាល់ថេយ៉ុងថ្នមៗសួរដោយសម្លេងស្រាលស្រទន់ គេមិនដឹងថាត្រូវបង្ហាញអារម្មណ៍រំភើបរបស់គេបែបណាទេដឹងថាបើពេលនេះគេអាចលេបថេយ៉ុងបានគេច្បាស់ជាលេបមិនខាន។

   "ទៅមណ្ឌលសិនទៅ ចុះបង? បងមិនអាចឡើងទៅសេអ៊ូលទាំងយប់បានទេវាគ្រោះថ្នាក់ណាស់"

   "នរណាថាបងទៅសេអ៊ូលឥឡូវ? បងចង់នៅគេងទីនេះអោបប្រពន្ធបងអោយបាត់នឹកសិន"

   "អ្នកណាជាប្រពន្ធបងទៅ?"

   "ប្រពន្ធបងជាAppaរបស់កូនបងនោះអី?"ជុងហ្គុកនិយាយចប់ក៏លើកបីថេយ៉ុងឡើងដោយមិនខ្ចីប្រាប់ឬសុំការអនុញ្ញាតពីម្ចាស់ខ្លួនអីមួយម៉ាត់ គេចង់មើលថែថេយ៉ុងអោយបានល្អបំផុតមុនពេលអាល្អិតនៅក្នុងពោះនេះកើតមកមិនអាចបណ្តែតបណ្តោយដូចមុនទេសូម្បីតែការងារផ្ទះក៏ត្រូវគិតឡើងវិញដែរ។

   "អូននៅមិនទាន់ពិការទេអូនអាចដើរបាន បងដាក់អូនចុះទៅគ្រាន់តែមានកូនមិនមែនមានបញ្ហាជើងឯណា?"ថេយ៉ុងលើកដៃអោបកជុងហ្គុកហើយចាប់ផ្តើមរអ៊ូដាក់ជុងហ្គុកបើទោះជាដឹងថាទោះជាគេរអ៊ូដល់ស្លាប់ក៏ជុងហ្គុកមិនព្រមដាក់គេចុះដែរតែយ៉ាងហោចណាស់ក៏អាចនិយាយអោយអស់ពីចិត្តដែរ គេញញឹមផ្អែកក្បាលកើយទ្រូងរឹងមាំបង្កប់ពេញទៅដោយភាពកក់ក្តៅរបស់ជុងហ្គុកយ៉ាងស្ងៀមស្ងាត់។

   "មកពីអូនមានកូននិងហើយទើបបងចង់ថ្នមអូនហើយក៏ចង់បង្រ្គប់ដៃបង្រ្គប់ជើងអោយកូនដែរ អូនថាល្អទេ?"

   "បង...បង្រ្គប់យ៉ាងម៉េច?"ថេយ៉ុងជ្រួញចិញ្ចើមមើលមុខជុងហ្គុកដែលដើរចាកចេញពីមន្ទីរពេទ្យយឺតៗដោយផ្ទៃមុខមានបៀមជាប់ស្នាមញញឹមកំហូចមិនដឹងជាក្នុងចិត្តគិតដល់ណាដល់ណីហើយទេ ប្រុសម្នាក់នេះតែប្រហែសបន្តិចក៏ទុកចិត្តមិនបានទាល់តែសោះ!

My Everything, My Omega♡︎ (Completed)Where stories live. Discover now