Ep39 : ព្រិលដំបូងធ្លាក់ហើយ..

2.4K 255 2
                                    

   បន្ទាប់ពីស្វាងស្រវឹងហើយជុងហ្គុកក៏លាអ៊ំឆាលត្រឡប់មកផ្ទះវិញតែគ្រប់យ៉ាងនៅពេលនេះចំពោះគេគឺទទេស្អាតទាំងអស់ គ្មានវត្តមានរបស់ថេយ៉ុងផ្ទះនេះក៏ប្រែជាស្ងប់ស្ងាត់គួរអោយស្រងេះស្រងោចម្តងទៀតជុងហ្គុកក៏ប្រែពីមនុស្សនិយាយស្តីច្រើនសើចច្រើនក្លាយមកជាមនុស្ងៀមស្ងាត់និយាយស្ទើរតែរាប់ពាក្យបាន។ គេដើរយឺតៗចូលមកខាងក្នុងរួចក៏ដោះអាវក្រៅអោយអ្នកបម្រើស្រីអុីណាកាន់តែខណៈដើរមកដល់បន្ទប់ទទួលភ្ញៀវគេក៏ឃើញម៉ាក់គេកំពុងតែអង្គុយម៉ួម៉ៅក្តៅក្រហាយនៅលើសាឡុង។

   "ឯងទើបតែមកពីណា? ក្រែងម៉ាក់ប្រាប់ឯងហើយហ្អេស៎ថាថ្ងៃនេះត្រូវចុះអេតាសុីវិលជាមួយក្មួយជូវ៉ុន"គាត់បានរៀបចំគ្រប់យ៉ាងនៅថ្ងៃនេះតែលទ្ធផលបែរជាហួសពីការរំពឹងទុក ជុងហ្គុកបាត់ខ្លួនមួយថ្ងៃត្រឡប់មកវិញជាមួយក្លិនស្រាឈួលច្រមុះ។

   "ខ្ញុំមិនចុះអេតាសុីវិលទេហើយបើម៉ាក់មិនត្រឡប់ទៅអូស្ត្រាលីវិញទេខ្ញុំនឹងរើចេញដោយខ្លួនឯង"

   "ហ្អ៎! នៅជាមួយយើងឯងទើសទាល់ដល់ម្លឹងហ្អេស៎?"

   "ខ្ញុំមិនមែនជាប៉ាដែលអាចអោយម៉ាក់គៀបសង្កត់បានតាមចិត្តទេខ្ញុំធំហើយខ្ញុំដឹងថាអ្វីគួរធ្វើនិងអ្វីមិនគួរធ្វើហើយក៏មិនចាំបាច់ក្រាលផ្លូវជីវិតអោយខ្ញុំដើរដូចគ្នា"និយាយចប់គេក៏ដើរសម្តៅទៅបន្ទប់បាត់ដោយមិនសូម្បីតែងាកក្រោយ មកដល់បន្ទប់គេក៏ទម្លាក់ខ្លួនគេងនៅលើពូកអារម្មណ៍ចេះតែរវើរវាយនឹកដល់ថេយ៉ុងមិនឈប់។

   "អូននៅឯណាទៅថេយ៍?"គេដកដង្ហើមធំបិទភ្នែកសម្ងំគេងហើយមិនប៉ុន្មានគេក៏គេងលក់បាត់ទៅ តាមពិតទៅដំបូន្មានរបស់អ៊ំឆាលគឺមិនខុសនោះទេថេយ៉ុងមិនមែនទន់ជ្រាយអាចរស់ពឹងតែលើគេម្នាក់គេ ក្មេងនេះរឹងមាំជាងគេគិតឆ្ងាយខ្លាំងណាស់មិនតែប៉ុណ្ណោះថេយ៉ុងថែមទាំងមានឯករាជ្យលើខ្លួនឯងទៀតផង។

   ...

   #មណ្ឌលកុមារកំព្រានៅBusan

   ទីធ្លាធំទូលាយត្រូវបានប្រាកដខ្លួនឡើងបង្ហាញអោយឃើញក្មេងៗជាប្រមាណជា20នាក់កំពុងរត់លេងនិងអង្គុយលេងពេញនោះទាំងអស់ សម្លេងសើចកក្អឹកៗបានបន្លឺឡើងមិនដាច់សូរដោយកន្លែងនេះគឺជាមណ្ឌលកុមារកំព្រាធំល្មមមួយចាំបើកទទួលក្មេងៗដែលគ្មានជម្រកនិងកំព្រាឪពុកម្តាយ។

My Everything, My Omega♡︎ (Completed)Where stories live. Discover now