Ep15 : លេខកូដបង? ថ្ងៃកំណើតអូន!

4.1K 395 6
                                    

   ថេយ៉ុងសម្ងំយំមួយសន្ទុះធំទើបសម្រួលអារម្មណ៍បាន បើគិតចាប់តាំងពីការជួបគ្នាលើកដំបូងមករវាងពួងគេគឺអ្នកដទៃសុទ្ធសាធគ្មានចំណងទំនាក់ទំនងអីលើសពីនេះទេ ថ្ងៃនោះក្រៅពីបានរើសក្រវាត់កនិងចងខ្សែស្បែកជើងអោយជុងហ្គុកហើយគេក៏ដើរចេញហាក់ដូចជាជួបហើយក៏ភ្លេចតែជុងហ្គុកមិនបានភ្លេចទេ ចិញ្ជៀនថ្ងៃនោះជាចិញ្ជៀនចំណងដៃគេមិនបានគិតតែខ្លួនឯងហើយយល់ច្រឡំទេបែបនេះហើយជុងហ្គុកហួងហែងគេយ៉ាងនេះ នេះជាហេតុផលដែលជុងហ្គុកតែងតែទន់ភ្លន់ដាក់គេមែនទេ? ទោះជាសោះកក្រោះបន្តិចក៏យល់ថាកក់ក្តៅ!

   "ចាំបងប្រាប់អ្នកបម្រើអោយមកប្តូរកម្រាលពូកនិងរៀបចំបន្ទប់ឡើងវិញ"

   "ខ្ញុំអាចធ្វើខ្លួនឯងបាន"យល់ថាគ្រប់យ៉ាងប្រែជាប្លែកខ្លាំងសម្រាប់គេ បាតដៃប្រែជាខ្នងដៃអ្នកដទៃប្រែមកជាមនុស្សដែលស្រលាញ់គេខ្លាំងស្មានមិនដល់នៅធ្វើរឿងជ្រុលជ្រួសជាមួយគ្នាទៀត តើតទៅអោយគេប្រឈមយ៉ាងម៉េច?

   "កុំរឹងទទឹងបានទេ?"ជុងហ្គុកចុះពីគ្រែស្រវាកន្សែងរុំល្វែងក្រោមទើបយកកន្សែងមួយទៀតមករុំខ្លួនអោយថេយ៉ុងហើយលើកនាយកម្លោះតូចបីឡើងតែម្តងលែងអោយថេយ៉ុងបើកភ្នែកធំៗលើកដៃអោបកគេដោយស្វ័យប្រវត្ត។

   "លោ...លោកធ្វើអីនិង?"

   "នាំក្មេងទៅងូតទឹក"ជុងហ្គុកសើចបន្តិចហើយដើរសម្តៅទៅបន្ទប់ទឹក គេដាក់រាងកាយតូចស្តើងរបស់ថេយ៉ុងក្នុងអាងថ្នមៗរួចទើបបើកទឹកអោយក្តៅឧណ្ឌៗអោយថេយ៉ុង។

   "ខ្ញុំអាចងូតខ្លួនឯងបាន"ថេយ៉ុងក្តាប់បបូរមាត់អោនមុខចុះមិនហ៊ានប្រឈមជាមួយជុងហ្គុក ទទួលស្គាល់ថារាល់ពេលនៅក្បែរប្រុសម្នាក់នេះបេះដូងគេតែងតែលោតញាប់និងរង្គោះរង្គើជាច្រើនដងគ្រាន់តែគេផ្ទាល់មិនយល់ពីនិយមន័យនៃអារម្មណ៍នេះនិងពាក្យថា..ស្រលាញ់! អារម្មណ៍ស្រលាញ់គឺជាការខ្លាចភាពបាត់បង់ដូចដែលគេប្រាប់ជីមីនមែនទេ? គេចាប់ផ្តើមវិលវល់ហើយ!

   "ថេយ៍!"ជុងហ្គុកប្រើម្រាមដៃចាប់ផ្ងើយមុខថេយ៉ុងអោយងើយមកមើលមុខគេ គេញញឹមបន្តិចសម្លឹងផ្ទៃមុខឡើងក្រហមដូចផ្លែប៉ោមនោះមានន័យថាថេយ៉ុងកំពុងអៀនឬ? គួរអោយស្រលាញ់ដល់ហើយ!

My Everything, My Omega♡︎ (Completed)Where stories live. Discover now