Ep40 : ឪកាសដំបូងនិងចុងក្រោយ

2.5K 258 2
                                    

   មកដល់បន្ទប់សម្រាកថេយ៉ុងដាក់ខ្លួនអង្គុយលើកៅអីឈើជិតមាត់បង្អួចដែលបើកចំហរចោលធ្វើអោយមានគ្រាប់ព្រិលតូចៗខ្លះបក់ផាត់ដោយខ្យល់ជះចូលមកក្នុងបរិវេណបន្ទប់ នាយកម្លោះតូចបិទភ្នែកដកដង្ហើមធំយ៉ាងស្ងៀមស្ងាត់បើគិតទៅវាជាងមួយសប្តាហ៍ហើយដែលគេមិនបានជួប មិនបានលឺសម្លេង មិនបានប៉ះ មិនបានស្តាប់ពាក្យផ្អែមល្ហែមរបស់ជុងហ្គុកគ្រប់យ៉ាងហាក់នៅវិលវល់ពេញខួរក្បាល។

   "ម៉េចក៏នឹកគេខ្លាំងយ៉ាងនេះ?"គេខាំបបូរមាត់លើកដៃក្តោបទ្រូងព្យាយាមហាមឃាត់ចិត្តខ្លួនឯងប៉ុន្តែកាន់តែព្យាយាមបំភ្លេចគ្រប់រូបភាពក៏ផុសឡើងមកក្នុងការចងចាំរបស់គេឥតឈប់ឈរ។

   ថេយ៉ុងអង្គុយសម្លឹងមើលព្រិលដំបូងធ្លាក់រហូតដល់ក្បាលព្រលប់ទើបគេទាញខ្លួនដើរទៅទម្លាក់ខ្លួនគេងលើពូកលើកដៃអោបខ្លួនស្របដោយទឹកក្តៅអ៊ុនៗធ្វើទុក្ខចង់ស្រក់ចុះមកទៀតហើយ គេទន់ជ្រាយពេកហើយបានជាគ្រប់ពេលដល់ជុងហ្គុកគឺតែងតែយំបែបនេះ។

   #មួយខែក្រោយមក

   ថ្ងៃប្រែទៅជាខែ ពេលវេលាដើរទៅមុខមិនឈប់ឈរមិនមានដែនកំណត់ ថេយ៉ុងនៅតែរស់នៅក្នុងជីវិតដែលគេចង់បាន ស្ងប់ស្ងាត់មានក្តីសុខប៉ុន្តែមើលការរស់នៅប្រចាំថ្ងៃរបស់គេចុះក្រៅពីគេងហើយក្រោកមកញុំាធ្វើកិច្ចការរួចគេបានតែអង្គុយមើលព្រិលជួនកាលក៏នឹកជុងហ្គុករហូតដល់យំក៏មាន។ ចុះហេតុអីគេមានអារម្មណ៍ថាស្តាយក្រោយ? ថ្ងៃនោះបើគេធ្វើល្ងង់ធ្វើគធ្វើថ្លង់ដើរចេញដោយបំភ្លេចរឿងគ្រប់យ៉ាងហើយទុកថាវាជារឿងយល់ច្រឡំគេក៏មិនចាំបាច់ត្រូវចាកចេញឆ្ងាយយ៉ាងនេះដែរ។

   "បងថេយ៍តូច! ម៉េចក៏ភ្នែកបងក្រហមទៀតហើយ? បងយំទៀតហើយមែនទេ?"ហាជីរ៉ូដែលកំពុងតែគូសរូបលេងងើយមកមើលថេយ៉ុងដែលភ្លឹករហូតស្រក់ទឹកភ្នែកទៀតហើយ។

   "បងគ្រាន់តែឈឺភ្នែក"ថេយ៉ុងរកលេសដោះសារតែភ្លាមៗគេក៏រកកលចង់ក្អួតទៀតហើយ ថេយ៉ុងប្រញាប់រត់សម្តៅទៅបន្ទប់ទឹកក្អួតខ្ជាក់អាហារពេលព្រឹកចេញមកអស់ នាយកម្លោះតូចក្អួតដល់ទន់ខ្លួនដាក់ខ្លួនអង្គុយក្នុងបន្ទប់ទឹកតែម្តង មួយរយៈចុងក្រោយនេះគេពិបាកញុំាពិបាកគេងណាស់មិនតែប៉ុណ្ណោះគេថែមទាំងក្អួតញឹកញាប់ទៀត។

My Everything, My Omega♡︎ (Completed)Where stories live. Discover now