Ep44 : ស្រលាញ់ដោយសម្ងាត់មិនខុសទេ

2.8K 292 1
                                    

   ទម្រាំតែមកដល់បន្ទប់គេងនិងងូតទឹករួចរាល់ម៉ោងក៏ជិត12ពាក់កណ្តាលអាធ្រាត្រទៅហើយ ជុងហ្គុកបានត្រៀមសម្លៀកបំពាក់រួចជាស្រេចថែមទាំងទិញអាវរងាក្រាស់ៗមកផ្ញើថេយ៉ុងទៀតផង។ ពេលនេះគេកំពុងអង្គុយនៅលើគ្រែដោយមានថេយ៉ុងលុតជង្គង់លើគ្រែពីក្រោយជូតសក់អោយគេថ្នមៗ។

   "បងប្រាប់ហើយថាបងអាចធ្វើខ្លួនឯងបាន អូនគេងទៅនេះវាយប់ជ្រៅណាស់ហើយថេយ៍"ជុងហ្គុកស្រវាចាប់ដៃថេយ៉ុងជាប់ហើយនិយាយទាំងមុខស្អុយប៉ែដោយសារតែគេនិយាយប្រយោគនេះជាលើកទីមួយរយហើយក៏មិនដឹងតែថេយ៉ុងមិនស្តាប់គេទាល់តែសោះ។

   "អូនដឹងថាបងមិនចេះគេងទាំងសក់សើមទេ ជូតសក់អោយបងបែបនេះធ្វើអោយអូននឹកឃើញដល់ថ្ងៃដែលបងទៅផ្ទះអូនហើយគ្មានម៉ាសុីនផ្លំសក់ ពេលនោះបងខឹងគឺគួរអោយស្រលាញ់ខ្លាំងណាស់!"ថេយ៉ុងបេះដៃជុងហ្គុកចេញមិនខ្ចីខ្វល់ហើយក៏ជូតបន្ត ថ្ងៃនោះគេកុហកជុងហ្គុកញ៉ោះលោកប្រធានក្រុមហ៊ុននេះឡើងហុយផ្សែងតាមត្រចៀកពិតជាពេលវេលាដ៏កម្រមែន។

   "អូនកុហកបង"

   "ខឹខឹ នរណាអោយបងធ្វើចរិតអ្នកមានដាក់អូនធ្វើអី? អត់នេះអត់នោះស្រែកឡូឡារហូតតែបែរជាមិនព្រមទៅផ្ទះខ្លួនឯង"និយាយដោយស្មោះត្រង់ទៅកាលពីដំបូងគេក៏មិនសូវជាត្រូវធាតុជាមួយចរិតជុងហ្គុកប៉ុន្មានដែរព្រោះប្រុសម្នាក់នេះបើទោះជាទន់ភ្លន់ចំពោះគេក្តីក៏នៅតែមានបង្កប់ភាពឆ្មើងឆ្មៃលើកដង្កើនខ្លួនឯងតែរហូត។

   "មកពីបងបារម្ភពីអូន"

   "ពេលនោះពួកយើងមិនត្រូវជាអីនិងគ្នាទេម៉េចក៏បងបារម្ភពីអូនអីណាស់ណាម្ល៉េះ? ហុឹម?"

   "បារម្ភក្នុងនាមជាមនុស្សដែលស្រលាញ់អូនដល់ឆ្អឹងនោះអី? មិនមានអីប្លែកទេគ្រាន់តែបងស្រលាញ់និងហួងហែងអូនដោយសម្ងាត់"

   "កុំមកប្រើសម្តីប្រុសព្រានដាក់អូន ស្តាប់ហើយព្រឺសម្បុរមិនស្ទើរទេ អូនចូលចិត្តពេលបងធ្វើជាបងច្រើនជាងអោយបងព្យាយាមតាមយកចិត្តអូន អូនគិតថាបើថ្ងៃនេះបងព្យាយាមសម្តែងអ្វីដែលមិនមែនជាបងពេកថ្ងៃក្រោយបងច្បាស់ជាហត់និងធុញទ្រាន់រួចបងនឹងជ្រើសយកការចាកចេញពីអូន អូនខ្លាច! អូនខ្លាចក្នុងការរស់នៅក្នុងពិភពលោកនេះតែម្នាក់ឯងដោយគ្មានបង ថ្ងៃដែលអូនដាក់ចិត្តថាភ្នាល់អូនដឹងរួចទៅហើយថាអូនយកជីវិតមកភ្នាល់បើអូនឈ្នះក៏អូនត្រូវចាកចេញហើយបើអូនចាញ់ក៏អូនត្រូវចាកចេញដដែល អូនគួរធ្វើយ៉ាងម៉េចទៅជុង? អូនចង់ស្រលាញ់បងរាប់រយឆ្នាំ គ្រប់ជាតិគ្រប់ភព ហេតុអីក៏ជម្រើសអូនមានតែមួយ?"ថេយ៉ុងដកដង្ហើមធំបន្ធូភាពតានតឹងបន្តិចដោយខាំបបូរមាត់ទប់សម្លេងគ្រងួរៗរបស់គេដោយសារតែគ្រប់ពេលនឹកដល់ថ្ងៃដែលគេត្រូវបាត់បង់ជុងហ្គុកពិភពលោកនេះក៏ហាក់ក្លាយជាពិភពលោកដែលគ្មានពណ៌និងពន្លឺដូចគ្នា គ្រប់យ៉ាងគឺទទេស្អាតទាំងអស់។

My Everything, My Omega♡︎ (Completed)Where stories live. Discover now