ភាគ១

14.3K 543 3
                                    

ក្មេងប្រុសម្នាក់ក្នុងវ័យ១៧ឆ្នាំ ឈ្មោះរបស់គេគឺ ថេយ៉ុង តាំងពីតូចក្រូចឆ្មា រហូតដល់គេធំដឹងក្តី ពេញរូបពេញរាង ថេយ៉ុង ទទួលបានការមើលថែរទាំពីលោកតាចំណាស់ដែលជាមហាសេដ្ឋីម្នាក់។ ដោយសារ ថេយ៉ុង ជាក្មេងកំព្រាប៉ាម៉ាក់តាំងពីអាយុ៥ឆ្នាំ ដូច្នេះហើយគាត់បានរើសក្មេងនេះមកចិញ្ចឹម ផ្គត់ផ្គង់អ្វីគ្រប់យ៉ាងមិនឲ្យខ្វះចន្លោះ ទើបធ្វើឲ្យ ថេយ៉ុង គោរព និង ស្រឡាញ់គាត់ខ្លាំងបំផុត រហូតមិនចង់ឃ្លាតទៅណាឆ្ងាយពីគាត់ឡើយ។
....
«អ្ហឹកៗៗ...ខ្ញុំមិនទៅនៅជាមួយគាត់ទេលោកតា ខ្ញុំមិនទៅទេ...»ថេយ៉ុង ម្ចាស់រាងកាយស្រឡូនតូច លុតជង្គង់ក្បែរប៉ៅអ៉ីផ្អែករបស់ លោកតា ព្រមទាំងចាប់អង្រួនប្រអប់ដៃគាត់ ទាំងគ្រវីក្បាលយំយែក ប៉ុន្តែអ្នកម្ខាងទៀតបែរជាញញឹមតិចៗ ហើយងាកមកសម្លឹងមុខចៅប្រុសសំណព្វ។
«ក្មេងឆ្លាត ជាក្មេងដែលស្តាប់បង្គាប់មនុស្សចាស់! ចឹង ថេថេ ត្រូវស្តាប់បង្គាប់លោកតាណា៎» លោកចន ដាក់ដៃអង្អែលសក់ទន់រលោងរបស់នាយតូចថ្នមៗ ដោយក្តីស្រឡាញ់ គាត់ពិតជាមិនចង់ឃ្លាត ប៉ុន្តែដោយសារខ្លួនចាស់ហើយ មិនអាចតាមមើលថែ ស្តីប្រដៅគេរហូតបានទេ ទើបគាត់សម្រេចចិត្តបញ្ជូន ថេយ៉ុង ទៅឲ្យកូនប្រុសបង្កើតរបស់គាត់ជាអ្នកមើលថែម្តង។
«ហ្ហឹក តែខ្ញុំចង់នៅជាមួយលោកតា មិនទៅណាទាំងអស់» ថេយ៉ុង នៅតែទទូចយំមិនបាត់ ស្រែកយំងក់ងរដូចក្មេងចាប់មិនចង់ឈ្នះ រីឯ លោកចន បានត្រឹមគ្រវីក្បាលតិចៗ ព្រោះមិនអាចបង្រ្កាបចរិតរឹងរូសពីកំណើតរបស់ក្មេងនេះបាន។
នៅខាងមុខភូមិគ្រឹះ
រាងកាយមាំ ខ្ពស់ស្រឡះ ឈានជើងចុះពីឡានដោយឫកពារឆ្មើងកន្តើយ មុខងាប់ គ្មានស្នាមញញឹមនៅដិត គេបោះជំហ៊ានចូលទៅខាងក្នុង ជាមួយនិងស្នូរសម្រឹបជើងជ្រែកសំឡេងយំរបស់ រាងតូច ដែលនៅអង្គុយ
រំអុករអួយដាក់វ័យចំណាស់ មិនព្រមក្រោកចេញទៅណាសោះ។
«លោកប៉ាហៅខ្ញុំមកនេះមានការអ្វី?» សំឡេងមាន អំណាចសួរឡើង ទើបអ្នកដែលត្រូវសួរ រហ័សស្ទុះក្រោកពេញជំហរដើម្បីឆ្លើយតប៖
«ប៉ាចង់ប្រគល់ក្មេងនេះឲ្យឯងជាអ្នកមើលថែ»
«...?» ជុងហ្គុក មិនមាត់មួយម៉ាត់ ស្របពេលកែវភ្នែកដៀងសម្លក់ទៅរករាងតូច ដែលឈរអណ្តឺតអណ្តក់ លឹបលោៗ ពីក្រោយខ្នងលោកតា ហើយថេយ៉ុងវិញគិតតែឈ្ងោកក្បាលចង់ដល់ដី ព្រោះមិនហ៊ានងើបមើលមុខគេវិញទេ! នាយតូច ខ្លាចជុងហ្គុក តាំងពីដើមមកម្លេះ គ្រប់ពេលឃើញមុខ ជុងហ្គុក ម្តងៗ ភ័យស្ទើរតែរាគនោមទៅហើយ ព្រោះអាប៉ិហ្នឹងកាចពេក!
«ប៉ាសង្ឃឹមថាឯងមិនបដិសេដ ហើយអាចចិញ្ចឹម ថេយ៉ុងបានល្អ មិនធ្វើឲ្យប៉ាខកចិត្ត» ទឹកមុខនឹងធឹង ព្រមជាមួយនិងសំឡេងផ្តាច់ការ របស់ លោកចន មិនបានបន្លាចចិត្ត ជុងហ្គុក ឲ្យខ្លបខ្លាចសូម្បីតែបន្តិច ផ្ទិយទៅវិញ គេបែជាហ៊ានតម៉ាត់និងគាត់យ៉ាងលឿន៖
«ប៉ុន្តែប៉ា...?» ការពិតនៅតែ មិនអាច គឺមិនអាចសូម្បីតែហារមាត់ប្រកែក...
«កុំភ្លេចថា ឯងទាក់ទងកូនស្រីលោកណា ប៉ាដឹងទាំងអស់! ឯងទទួលចិញ្ចឹមក្មេងម្នាក់នេះ ឬក៏ចង់ឲ្យស្រីរបស់ឯងត្រូវលក់ខ្លួនទៅក្រៅប្រទេស?»
សម្តី លោកចន ធ្វើឲ្យ ជុងហ្គុក ក្តៅទ្រូងមួយរំពេច ប៉ះអ្នកណាមិនដឹង ប៉ះចន ជុងហ្គុក គឺសកឲ្យវិញភ្លាមមិនទុកមុខ...
«ហឹស! ប៉ាគិតថាខ្ញុំជ្រើសយកស្រីធំជាងអ្វីៗទាំងអស់មែនទេ? ប៉ាចង់លក់អ្នកណាទៅអ្នកណា ក៏ខ្ញុំមិនខ្វល់ តែចំពោះក្មេងនេះ ខ្ញុំមិនព្រមទទួល គឺមិនទទួល»
ជុងហ្គុក បោះសម្តីផាំងៗដាក់ទាំងមិនខ្វល់ មិនយល់មុខ រាងតូច ដែលមិនហ៊ានសូម្បីតែចេញមុខមកតវ៉ា ឬ អង្វរលោកតាទៀត ព្រោះឃើញ ឪកូនទាំងពីរដូចជាតឹងសសៃកដាក់គ្នាសម្បើមណាស់។
«ទោះយ៉ាងណាក៏ជាការសម្រេចចិត្តរបស់យើង បើមិនពេញចិត្តទេ ប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានមកឲ្យយើងវិញទាំងអស់ ហើយឯងចង់ទៅណាក៏ទៅចុះ យើងមិនហាមទេ»កូនប្រុសដែលមិនស្តាប់បង្គាប់ ទាល់តែគាត់ប្រើធម៌ត្រជាក់មកកាច់ស្លាប ទើបគេនិយាយលែងកើត!
«ប៉ា...?» ជុងហ្គុក ជញ្ជក់មាត់ទាំងមួម៉ៅ ចងចិញ្ចើមឃ្នើសចិត្តជាខ្លាំងនូវអ្វីដែលគាត់កំពុងធ្វើ គេមិនពេញចិត្តទាល់តែសោះ តែនៅតែមិនអាចប្រកែកព្រោះតែហេតុផលមួយហ្នឹង!
«គាត់មិនព្រមធ្វើតាមលោកតាក៏ស្រេចតែគាត់ទៅ» រាងតូច ដែលស្ងាត់មាត់មកជាយូរ ក៏បង្ហើបនិយាយអារកាត់តែម្នាក់ឯង ព្រោះខ្លួនក៏មិនចង់ទៅនៅជាមួយស្រាប់! តែនរណាទៅដឹងថា ពាក្យទាំងនោះ ចូលទៅឆ្កឹះឆ្កៀលចិត្តគំនិត ជុងហ្គុក ឲ្យរឹតតែខឹងសម្បារថែមមួយជាន់ទៀត ដោយគិតថា នាយតូច និយាយញ៉ោះញ៉ុង ទាំងការពិតនាយតូចមិនចង់ទៅជាមួយគេឡើយ បើមិនចឹងគេមិនមែនមកយំអង្វរទេ។
«ឯងកុំចេះលូកមាត់» រាងក្រាស់ ងាកសម្លុតមុខកាច ខណៈភ្នែកសម្លក់ទៅកាន់ ថេយ៉ុង សឹងតែធ្លុះធ្លាយដល់ឆ្អឹង! ភ្លើងកំពុងតែឆេះ ក្មេងចម្កួតនេះបែរជាមកអុចអាល ចាក់លោកប៉ាគេថែម។
ដោយទ្រាំនៅមិនបាន រំពេចនោះ រាងតូច ស្រាប់តែរត់គេចប្រូច បំណងរត់ឡើងទៅបន្ទប់នៅជាន់លើ ទើប ជុងហ្គុក ក្រលៀសភ្នែកបន្តិច ក៏ស្ទុះទៅចាប់កដៃតូចអូសទាំងច្រងាប់ច្រងិលចុះមកវិញតាមកម្លាំងអូសទាញមួយទំហឹង។
«អត់ទេ ហ្ហឹកៗ លែងដៃខ្ញុំ ប្រាប់ថាឲ្យលែង...» ថេយ៉ុង សម្រក់ទឹកភ្នែកតក់ៗ ពេលកាយតូចត្រូវជំរិតទាញខ្លាំងៗ ចង់របូតដៃចេញពីស្មា ធ្វើឲ្យនាយតូច កាន់តែទប់ទឹកភ្នែកមិនជាប់ ហើយយំកាន់តែខ្លាំងឡើង...
«ខ្ញុំចិញ្ចឹមគេក៏បាន» រាងក្រាស់ ងាកនិយាយរកប៉ាតែប៉ុន្មានម៉ាត់ រកតែ លោកចន ផ្តាំផ្ញើមិនទាន់ គេក៏កន្រ្តាក់ដៃ ថេយ៉ុង យកទៅយ៉ាងលឿនស្លេវ ទាំងក្នុងចិត្តខឹងក្រេវក្រោធពេញទំហឹង សឹងតែច្របាច់កក្មេងនេះឲ្យស្លាប់នៅនឹងកន្លែងភ្លាមៗ ទៅដល់ចំនតឡាន ដៃរឹងមាំចាប់រុញរាងតូចញាត់បញ្ចូលទៅក្នុងឡានធ្វើមើលតែអីវ៉ាន់ទៅហើយ...
«អ្ហួយ៎ ឈឺណាស់ អ្ហឹកៗ...» ថេយ៉ុង លើកម្រាមដៃស្រឡូនតូច មកអង្អែលត្រង់ស្មាដែលត្រូវ ជុងហ្គុក ចាប់ខ្ញាំ ទឹកភ្នែកក៏ឈួលជ្រៀបចេញមកតកន្ទុយគ្នាកាត់ផែនថ្ពាល់រលោងស្អាត។
«ព្រោះតែឯងមកអំពល់ទុក្ខយើងគ្រប់ពេល អាក្មេងចង្រៃ គ្មានបានការ» ជុងហ្គុក បន្ថែមកម្លាំងច្របាច់ស្មាតូចកាន់តែខ្លាំងឡើងៗ ទាំងគុម្ពថ្គាមទប់កំហឹងដែលសឹងតែអាចសម្លាប់មនុស្សបាន គ្រឺតណាស់ គ្រឺតសឹងតែសង្កត់ឲ្យថប់ដង្ហើមស្លាប់...

💞លោកប៉ា💞(Completed✔️)Where stories live. Discover now