ភាគ៤៩

3.6K 199 4
                                    

«ឯណាថេយ៉ុង? ហេតុអីប៉ានាំគេមកទាំងមិនប្រាប់ខ្ញុំសោះចឹង?» ផ្តើមសំណួរ គឺសួររក ថេយ៉ុង តែម្នាក់ មិនគិតសួរនាំពីសុខទុក្ខ លោកប៉ា យ៉ាងមិចខ្លះទេ កូនជើងល្អបែបនេះ អ៊ីចឹងតើទើបបានជា លោកចន ខ្ជិលរវល់ប្រកាន់ឫកពាច្រើន ព្រោះគាត់ដឹងមាយាទកូនគាត់បែបណាហើយ។
«ចាំបាច់ឡូឡាអីយ៉ាងហ្នឹង? កូនឯងមិនបាត់ទៅណាទេ» លោកចន តបមុខស្មើ
«ប្រាប់មកថា ថេយ៉ុង ទៅណា? ឬក៏អាចង្រៃ ដេសាន់ វានាំទៅទៀតហើយ?»ជុងហ្គុក ហាក់ចង់បង្ករឿងច្បាស់ណាស់ ប៉ុន្តែ លោកប៉ា ដូចជាមិនខ្វល់ខ្វាយ។
«សួរតាមសម្រួលមិនកើតឬ?» លោកចន ជញ្ជក់មាត់ ហើយដើរទៅដាក់ខ្លួនអង្គុយលើសាឡុង ស្របកែវភ្នែកក្រឡេកមើលទៅនាឡិកាព្យួរនិងជញ្ជាំង ដែលដើរដល់ត្រឹមលេខ៨ គាត់ក៏ញាក់កន្ទុយភ្នែកបន្តិច ហើយរំពេចនោះស្រាប់តែមានឡានមួយគ្រឿងចូលចត មិនយូរក៏លេចវត្តមានមនុស្សពីរនាក់កំពុងតែបណ្តើរគ្នាចូលមក ធ្វើឲ្យវ័យចំណាស់លាន់មាត់៖
«អូហ៍ បានពួកគេត្រឡប់មកវិញហើយ»
ជុងហ្គុក បង្វែរខ្លួនងាកមើលតាមខ្សែភ្នែកដែល លោកចន សម្លឹងទៅ រួចក៏បោះជំហ៊ានវែងៗដើរទៅរកភ្លាម...
«លោកប៉ា?» ថេយ៉ុង ហៅសព្វនាមគេដោយទឹកមុខញញឹមញញែម ថែមទាំង រំកិលខ្លួនទៅរកគេ ស្រាប់តែកដៃតូចៗ ត្រូវដៃមាំចាប់កន្ត្រាក់ ហើយអូសរាងតូចតែមួយ ឲ្យបង្វែរខ្លួនដើរត្រឡប់ក្រោយ បណ្តាលឲ្យនាយតូចធ្វើមុខជូ ព្រោះសឹងតែថ្លោះចង្កេះ។
«ទៅផ្ទះ» ជុងហ្គុក គំហកដោយសំឡេងកោងកាច ខណៈរាងតូចប្រឹងបង្ហើបជើងដើរតាមការអូសទាញទាំងយ៉ាងត្រណាត់ត្រណែង។
«ប៉ាឈប់-ឈប់សិន ខ្ញុំមិនទាន់លាលោកតានៅឡើយទេ» នាយតូច ប្រាប់ទាំងត្រហេបត្រហប ស្របពេលចាប់របេះដៃស្អិតចេញ ព្រោះចិត្តចង់ទៅលា លោកចន ប៉ុន្តែ ជុងហ្គុក មិនយកចិត្តស្តាប់ទាល់តែសោះ ហើយគិតតែជំរិតអូសរាងតូចចាប់ញាត់ចូលឡានទាំងច្រងាប់ច្រងិល មុននឹងគេដើរវាទៅរកកន្លែងអង្គុយ ទើបបើកឡានចាកចេញទៅភ្លាមៗ។
នៅតាមផ្លូវ ជុងហ្គុក មិននិយាយអ្វីទាំងអស់ ថែមទាំងមិនក្រឡេកមើលមុខ ថេយ៉ុង ត្រឹមចុងកន្ទុយភ្នែក បង្ករឲ្យបរិយាកាសក្នុងឡានមានភាពតានតឹង នាយតូច សែនថប់ទ្រូង ចង់និយាយដែរតែមិនដឹងផ្តើមពីណាទៅមុន បានតែអង្គុយទាំងរឹងខ្លួនដូចដុំថ្ម ដង្ហើមដកទាំងបេះដូងញាប់ញ័រ ព្រោះសុខៗ ជុងហ្គុក ស្រាប់តែប្រែចរិកកោងកាច កែវភ្នែកគេក្រហមដូចឈាម គួរឲ្យញញើត ថេយ៉ុង ក្តាប់ម្រាមដៃទាំងពីយ៉ាងណែន ហើយធ្មេចភ្នែកសម្រួលអារម្មណ៍ដែលភិតភ័យ មិនហ៊ានស្រមៃទេថាពេលទៅដល់ផ្ទះនឹងមានរឿងអ្វីកើតឡើង។
ង៉ឺត!!! ជុងហ្គុក ជាន់ហ្វ្រាំងឡានបង្អូសតាំងពីចម្ងាយ ឡានក៏ឈប់ទល់មុខភូមិគ្រឹះភ្លាម រាងក្រាស់ រុញទ្វារឡានចុះចេញ រួចក៏ច្រានបិទវិញ គ្រាំង! ទើបស្ទុះបោះជំហ៊ានចូលទៅខាងក្នុងទាំងមុខងាប់។
«ប៉ា ចាំអូនផង» ថេយ៉ុង ក៏ប្រញាប់ប្រញាល់ចុះដូចគ្នា តែមិនទាន់ដំណើរ ទើបខំស្រែកហៅយ៉ាងកខុប ស្របពេលជើងតូចៗទាំងគូរត់ត្បាញ់គ្នាដេញតាមពីក្រោយគេត្រុកៗដូចកូនឆ្កែ ហើយជុងហ្គុក មិនគិតងាកមកនិយាយរក ថែមទាំងលូកដៃជ្រែកហោប៉ៅខោឈានទៅមុខមិនឈប់ រាងសង្ហា ដើរឡើងតាមជណ្តើរបម្រុងសំដៅទៅរកបន្ទប់ផ្ទាល់ ខណៈ ថេយ៉ុង ដែលខំរត់តាម ស្រាប់តែជំពប់ជើងដួលត្រឹមកាំជណ្តើរទី២ ព្រូស!
«អួយ៎...ឈឺណាស់ អ្ហឹក៎ៗ»នាយតូច ពោលរំអួយទាំងអណ្តឺតអណ្តក់ ចង់ទាមទារចំណាប់អារម្មណ៍ ហើយក៏បានផលពិតមែន ដែលអាចបង្អាក់ដំណើរ លោកប៉ា ឲ្យទច់ឈរនឹងមួយកន្លែង ព្រមទាំងងាកមកមើល មាឌល្អិត កំពុងតែយកដៃឈ្លី.កជើង ធ្វើភ្នែកម៉ក់ៗ ភ្លឹះៗ គេមិនដាច់ចិត្ត ក៏រំកិលចុះទៅរកយ៉ាងលឿន ពេលទៅដល់ក៏ចាប់លើកបីកាយតូចដាក់ក្នុងរង្វង់ដៃ និងបោះជំហ៊ានឡើងទៅខាងលើវិញ រីឯអ្នកត្រូវគេបី ក៏លើកដៃឱប.កគេជាប់។
«ហេតុអីប៉ាមិននិយាយរកអូនចឹង?ប៉ាខឹងអូនរឿងអី?» ឆ្លៀតឱកាស ថេយ៉ុង ក៏សួរទាំងពេបមាត់តិចៗ ឯកែវភ្នែករលីងរលោង សម្លឹងគេ ព្រិចញឹមៗ។
«...» ស្ងាត់ច្រៀប! លោកប៉ា មិនត្រឹមតែស្ងាត់ទេ ថែមទាំងមិនក្រឡេកមើល ក្មេងតូច ដែលព្យាយាមយកចិត្ត ដោយការស្ទាបអង្អែលដើមទ្រូងគេថ្នមៗ។
«ហ្ហឹក៎ ឆ្លើយនឹងអូនមក» ថេយ៉ុង ទទូចទាមទារឲ្យគេនិយាយ ទាំងដង្ហក់ដង្ហើម ស្របពេលអ្នកដែលស្ងប់ស្ងាត់ យកស្មាផ្ទប់រុញទ្វារបន្ទប់ចូលទៅ ដើរទៅដល់សាឡុង ក៏ទម្លាក់មាឌល្អិតចុះ ផឹប! រួចហើយគេក៏ដើរចេញពីបន្ទប់យ៉ាងព្រងើយកន្តើយ ធ្វើឲ្យ នាយតូច ក្តាប់មាត់គ្រឺតខឹង នូវឫកពាឌឺៗរបស់ លោកប៉ា ហើយពេល ជុងហ្គុក ដើរផុតមិនបាន១នាទីផង រាងតូច ក៏ស្ទុះក្រោកវឹង ព្រមទាំងកញ្ឆក់ខ្លួនដើរទៅតាម ឯជើងក៏មិនបានគ្រេចថ្លោះអីដែរ ព្រោះមុននេះគ្រាន់តែចង់សាកចិត្តប៉ុណ្ណោះ។

តុក/ តុក/ តុក/
«លោកប៉ា បើកទ្វារ» ថេយ៉ុង ក្តាប់ដៃគោះទ្វារស្រែកហៅអ្នកក្នុងបន្ទប់ដោយការមិនសុខចិត្ត រាល់ដង ជុងហ្គុក មិនចាក់សោទេ តែឥឡូវនេះបែរជាចាក់សោ បំណងមិនចង់ឲ្យចូលប្រាកដណាស់។
«បើកទ្វារភ្លាម អ្ហឹក៎ៗ» នាយតូច យំផង ស្រែកផង ថែមទាំងតន្ត្រំជើងញាប់ស្មេរ ខំប្រឹងគោះទ្វារឡើងក្រហមដៃអស់ហើយ តែលោកប៉ា មិនព្រមបើកឲ្យសោះ ចំណែក ជុងហ្គុក ឈរឱបដៃចាំស្តាប់ក្បែរទ្វារមិនទាន់ចេញទៅណា គេទ្រាំ គេអត់ធ្មត់ណាស់ ហើយក៏ព្យាយាមសង្រួមចិត្តដោយដកដង្ហើមវែងៗ ទាំងកំហឹងព្រុះកញ្ជ្រោលពេញទ្រូងស្ទើរផ្ទុះទៅហើយ តែគេមិនចង់ប្រើហិង្សា ទើបមិនចង់ឲ្យ ថេយ៉ុង ចូលមកក្នុងស្ថានភាពមួយនេះ ប៉ុន្តែពេលចាំស្តាប់យូរៗ ក៏ដូចជាស្ងាត់សម្លេងស្រែក លោកប៉ា ក៏ផ្ទៀងត្រចៀកស្តាប់ ស្របពេលដៃចាប់មួលគន្លឹះទ្វារសន្សឹមៗបង្ហើបបើក រំពេចនោះ ក៏ឮសំឡេងគំរាមពីអ្នកខាងក្រៅ៖
«បើមិនបើកទ្វារទេ អូននឹងខឹងប៉ា អូននឹងឈប់និយាយរកប៉ាទៀតហើយ អ្ហា៎យយ» និយាយមិនទាន់ចប់ស្រួលបួល ថេយ៉ុង ក៏ស្រែកចាច ពេលសុខៗ ស្រាប់តែមានដៃមាំ លូកមកចាប់.កដៃស្តើងអូសចូលក្នុងបន្ទប់ ផ្អឹបកាយតូចជាប់ជញ្ជាំង ដោយមានដៃមួយគូឃាំងខ្លួនជាប់មិនឲ្យគេចទៅណារួច...

💞លោកប៉ា💞(Completed✔️)Where stories live. Discover now