ភាគ២៦

5.2K 319 3
                                    

   ថេយ៉ុង ខំទំពារអាហារដែល លោកប៉ា បញ្ចុកហើយលេបចូលពោះទាំងអួលណែន ស្របពេលកន្ទុយភ្នែកលួចដៀងមើលមុខកំណាចតិចៗ ទាំងលួចតូចចិត្តតូចថ្លើម ទឹកភ្នែកហូរមិនដឹងខ្លួន ពេលរលឹកដល់រឿងពីម្សិលមិញ ចាំមិនភ្លេច គ្រប់សម្តី គ្រប់ទង្វើរ គេដៀល គេជាន់ឈ្លីរាងកាយខ្ទេចខ្ទីគ្មានសល់ ហើយពេលនេះបែរជាមកយកចិត្តទុកដាក់ មើលថែ ពោលពាក្យពិរោះៗ ធ្វើដូចគ្មានរឿងអ្វីកើតឡើង ចង់សួរណាស់ថាតើក្នុងចិត្ត លោកប៉ា ចង់បានអ្វីឲ្យប្រាកដ?
ក្រោយពីញ៊ាំអាហារពេលព្រឹកដែល លោកប៉ា បានបញ្ចុកយ៉ាងស្ងៀមស្ងាត់រួច កែវភ្នែកសោកសៅរបស់ នាយតូច ក៏តាមសម្លឹងផែនខ្នងក្រាស់ ដែលកំពុងបោះជំហ៊ានចេញពីបន្ទប់ដោយមិនស្រដីអ្វីមួយម៉ាត់ ឆ្លៀតពេលដែល ជុងហ្គុក ចេញទៅផុត រាងតូចក៏ស្ទុះចុះពីគ្រែយ៉ាងប្រញាប់ប្រញាល់ ដើម្បីទៅងូតទឹកសម្អាតខ្លួន។
   ប្រមាណជាមួយសន្ទុះ ថេយ៉ុង បានងូតទឹកស្លៀកពាក់រួចរាល់ រួចក៏ដើរទៅដាក់ខ្លួនអង្គុយលើគ្រែវិញដោយទឹកមុខស្លេកស្លាំង ក្រៀមក្រំ ស្របពេលដៃស្រឡូនតូចៗ លើកមកឱបក្រសោបខ្លួនឯង នាយតូច នៅខូចចិត្ត ឈឺចាប់ អួលណែនពេញទ្រូងឥតស្រាក ពេលដែលមានអារម្មណ៍ថាខ្លួនឯង ប្រៀបដូចជាឧប្បករណ៍កំដរអារម្មណ៍របស់ ជុងហ្គុក
នេះឬ?រសជាតិដែលគេចង់ឲ្យស្គាល់ រសជាតិដែលជូរចត់ពិបាកនឹងពណ៌នា កូនដង្ហើមមួយនេះត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់គេទាំងស្រុង ចង់គេញាំញី គេបំផ្លិចបំផ្លាញ គេជាន់ឈ្លីធ្វើបាបទាំងផ្លូវកាយផ្លូវចិត្ត ហើយអ្នកទទួលរងការឈឺចាប់ទាំងប៉ុន្មាន គ្មានសិទ្ធិសូម្បីតែជ្រើសផ្លូវដើរចេញ ព្រោះក៏ដឹងច្បាស់ថាគ្មានថ្ងៃអាចគេចផុតឡើយ។
   ថេយ៉ុង ដើរចេញពីបន្ទប់ ចុះតាមកាំជណ្តើរទៅជាន់ក្រោម រំពេចនោះ កែវភ្នែកក៏ប្រទះនឹងវត្តមាន រាងសង្ហា កំពុងអង្គុយផ្អែកខ្នងលើសាឡុង គងអន្ទាក់ខ្លាយ៉ាងអំណាច ខណៈដែលម្រាមដៃស្រឡូនវែង ផ្ទាប់បារីមកជក់ បង្ហុយផ្សែងហុយៗ សាយភាយពេញណាហ្នឹង រហូតមកជ្រាបឆួលដល់ក្នុងសួត នាយតូច ដែលឈរនៅខាងក្រោយខ្នង ឲ្យក្អកខុងៗដោយសារឈ្លក់ផ្សែងទាំងនោះ ឯជុងហ្គុក គ្រាន់តែឮភ្លាម ក៏បង្វែរទៅមើល រួចក៏ទម្លាក់បារីពីដៃ ហើយរហ័សក្រោកដើរទៅរកភ្លែត។
   «ចង់ត្រឡប់ទៅភូមិគ្រឹះឥឡូវទេ?»លោកប៉ាសួរនាំ ស្របពេលបាតដៃចាប់ឱបស្មាតូចថ្នមៗ បណ្តើរកូនទៅមុខតិចៗ ហើយថេយ៉ុង ក៏រំកិលជើងតាមជំហ៊ានគេ តែមិននិយាយស្តីអ្វីទាំងអស់ ហើយពេលឃើញក្មេងតូចស្ងៀមស្ងាត់ ជុងហ្គុក ក៏លើកស្នាមញញឹមផ្អែម រួចបបួលនិយាយបែបយកចិត្ត៖
   «អាហារដែលប៉ាកម្មង់មកព្រឹកមិញ ត្រូវចិត្តដែរទេ? បើចូលចិត្ត ប៉ានឹងនាំទៅញ៊ាំឲ្យបានញឹកញាប់»
   ជុងហ្គុក ប្រែចរិកលឿនជាងរន្ទះទៅទៀត ម្តងនិយាយល្អ ម្តងក៏សម្តីអាក្រក់ ដូចជាពេលនេះយ៉ាងចឹង ខំថ្នមសម្តី ថ្នមគ្រប់យ៉ាងមិនឲ្យទាស់ចិត្ត ទាំងមិនដឹងឡើយថាអ្នកដែលគេកំពុងតែលួងលោម សែនជ្រក់ជ្រេញពេញទ្រូង មិនចង់ជ្រលក់តបត រឹតតែមិនចង់ស្តាប់ពាក្យផ្អែម ដែលផ្ទុយពីចិត្តគំនិតទាំងស្រុង។
   ថេយ៉ុង រក្សាទឹកមុខរាបស្មើ ស្របពេលតាមសម្លឹងឫកពា លោកប៉ា ឥតដកឃ្លា តាំងពីគេបណ្តើរពីមាត់ជណ្តើរ រហូតទៅដលចំនតឡាន ជុងហ្គុក ថែមទាំងដើរទៅបើកទ្វារឡាន រួចលូកដៃក្រសោបកាយតូច នាំចូលទៅអង្គុយនៅសាឡុងខាងមុខ ដោយមានគេអង្គុយក្បែរចាំបញ្ជាឡាន នាយតូចស្របតាម ជុងហ្គុក ទាំងអស់ លើកតែមិននិយាយរកគេមួយមុខគត់។
    ពេលត្រឡប់មកដល់ភូមិគ្រឹះភ្លាម ថេយ៉ុង បានរុញទ្វារចុះដោយខ្លួនឯង មិនចាំគេមកបើក ថែមទាំងកញ្ឆក់ខ្លួនដើរចូលក្នុងផ្ទះយ៉ាងព្រងើយ ទុកឲ្យ រាងក្រាស់ ដកដង្ហើមធំ ស្របពេលបោះជំហ៊ានធ្ងន់ៗដើរតាមពីក្រោយ តាមរហូតឡើងដល់មុខបន្ទប់ តែត្រូវ ថេយ៉ុង រុញទ្វារបិទអស់ទំហឹងឮសូរ គ្រាំង!!!ធ្វើឲ្យអ្នកដែលប្រុងឈានចូលទៅតាម ត្រូវបង្អាក់ដោយការឈរស្កុបនឹងមួយកន្លែង។
«ពិបាកយកចិត្តម្ល៉េះ?»ជុងហ្គុក ឧទានឡើងទាំងចងចិញ្ចើមឃ្នើសចិត្ត ខណៈខាំគុម្ពថ្គាមស្ទើរតែប្រេះ មុននេះគេព្យាយាមខ្លាំងណាស់ គឺព្យាយាមទប់អារម្មណ៍ខឹងកញ្ជ្រោល ធ្វើយ៉ាងណាកុំឲ្យ ថេយ៉ុង កើតអារម្មណ៍ខឹងស្អប់មកលើខ្លួន តែសួរថាតើគេទទួលកំហុស នូវទង្វើរដែលបានប្រព្រឹត្តទេ? ចម្លើយគឺទេ ព្រោះអ្វីដែលគេធ្វើ គឺត្រូវការឲ្យ នាយតូច ចងចាំ និង រៀងចាលតែប៉ុណ្ណោះ គេគិតថាគេគ្មានកំហុស ហើយនោះគឺជាការដាក់ទោសទៅវិញ។
   បន្ទាប់ពីមិនទទួលបានការចាប់អារម្មណ៍ពី ថេយ៉ុង នាយកំលោះក៏សម្រេចចិត្តដើរចេញ ដោយទុកពេលឲ្យ នាយតូច សម្រាក ហើយគេក៏ទៅមើលការងារនៅក្រុមហ៊ុនធម្មតាវិញ ប៉ុន្តែពេលទៅដល់កន្លែងធ្វើការ គេបែរជាគ្មានអារម្មណ៍ធ្វើការ ខួរក្បាលច្របូកច្របល់ ស្មុគស្មាញ ហើយចេះតែគិតពី ថេយ៉ុង ទាំងក្នុងចិត្តហាក់បារម្ភ ខ្លាច ខ្លាចថា ថេយ៉ុង គិតរឿងមិនល្អ ហើយពេលនេះគេក៏មិនយល់ពីខ្លួនដែរ ដែលសុខៗស្រាប់តែនឹកឃើញរឿងចឹង ទើបរំពេចនោះ ក៏ទាញទូរស័ព្ទនៅលើតុធ្វើការ ដើម្បីខលទៅ គ្រីស។
«ឯងនៅឯណា? យើងមានរឿងចង់ពឹងបន្តិច»
(នៅភូមិគ្រឹះ លោកម្ចាស់ មានរឿងអ្វីដែរទាន? ខ្ញុំនឹងបម្រើជូនភ្លាម)
«ឡើងទៅមើលបន្ទប់ ថេយ៉ុង ឲ្យយើងបន្តិច» ជុងហ្គុក ប្រាប់ដោយសំឡេងស្មើៗ ហើយអ្នកម្ខាងទៀតក៏តបញាប់មាត់
(បន្ទប់អ្នកប្រុសតូចហ្នឹង? ទៅ...ទៅមើលអ្វីទៅ?)
«ទៅមើលឲ្យដឹងថាគេកំពុងតែធ្វើអី»
(បាទ-បាទ) សំឡេងស្រែកសម្លុតតាមទូរស័ព្ទបន្លឺខ្ជែកៗចង់បែកក្រដាស់ត្រចៀក ធ្វើឲ្យ គ្រីស រហ័សយកដៃខ្ទប់កន្លែងសំឡេង រួចរហ័សដើរឡើងទៅមើលតាមបញ្ជា។
   ពេលជិតដល់បន្ទប់របស់ ថេយ៉ុង ឃើញទ្វារចំហរ ខណៈនោះ គ្រីស ក៏ឈានជើងថ្នមៗ និង លបៗដូចជាចោរ ដើម្បីដើរទៅជិត ព្រោះតែមិនចង់ឲ្យមានសំឡេងរំខាន ទើបបានត្រឹមតែអើតក្បាលលឹបលោនឹងមាត់ទ្វារ ឲ្យឃើញតែគ្រាប់ភ្នែកមួយគូ សម្លឹងទៅរកអ្នកក្នុងបន្ទប់ ហើយស្នាមញញឹមរបស់ គ្រីស ស្រាប់តែផុសឡើង ពេលក្រឡេកឃើញ នាយតូច អង្គុយផ្ទាល់លើកម្រាលរោមចៀមទន់ល្មើយនៅក្បែរជើងគ្រែ ភ្លាមនោះ អ្នកដែលលបមើល ក៏បកក្បាលមកវិញ រួចក៏ចុចតេទៅប្រាប់ ជុងហ្គុក៖
«លោកម្ចាស់គឺថា...»គ្រីស
(ចង្រៃយ៎ មិចមិនប្រកាច់និយាយឲ្យឮៗមក)
ប្រយោគដំបូង គ្រីស បាននិយាយយ៉ាងខ្សឹបៗបំផុត នាំឲ្យអ្នកដែលចាំស្តាប់ឯណោះ ខំចុចបើកសំឡេងឲ្យឮៗ ទាំងខាំមាត់មួម៉ៅ ហើយប្រឹងផ្ទៀងត្រចៀកស្តាប់
(គឺថាស្អី? ហើយកូនយើងកំពុងធ្វើអី?)
ជុងហ្គុក គំហកសួរទាំងតឹងទ្រូងស្ទើរប្រេះ ហាក់អន្ទះសារចង់ស្តាប់ចង់ដឹងឲ្យលឿនៗ ស្រាប់តែ គ្រីស តបប៉ុន្មានម៉ាត់ចុងក្រោយធ្វើឲ្យអ្នកស្តាប់អង្គុយលែងជាប់កៅអី៖
«អ្នកប្រុសតូច កំពុងតែកាន់កាំបិត...ទូតៗៗ»ចំជាចង្រៃមែន ក្តៅដូចបាយពុះ ពេលស្តាប់ដល់វគ្គសំខាន់ បែរជាដាច់សេវា...ដូចខ្វះពេលដាច់ណាស់អីចឹង ប៉ុន្តែគ្រីសនៅតែបន្ត និយាយផងញញឹមផង ទាំងមិនដឹងទូរស័ព្ទដាច់សេវាតាំងពេលណាឡើយ៖
«កាន់កាំបិតចិតប៉ោម...អាឡូ អាឡូ លោកម្ចាស់? អុញ ដាច់ពីកាល?»

💞លោកប៉ា💞(Completed✔️)Where stories live. Discover now