ភាគ១៩

5.6K 321 0
                                    

ដៃក្រហាយម្ទេស មិនស្មើនិងក្រហាយចិត្ត ពេលដែលត្រូវឈរឲ្យគេដៀលក្បាលលេង មែនហើយ នាងសាកសមឲ្យគេដៀលមែនហ្នឹង ក្រឡេកក៏ដឹងថានាងព្រហើន បើនាងគ្មានបំណងមកទាមទារចំណាប់អារម្មណ៍ពី ជុងហ្គុក ទេនោះ មិនមែននាងមកក្តៅចិត្ត ខឹងមុខក្រហម ត្រឹមពាក្យទាំងប៉ុន្មានម៉ាត់ ដែល នាយតូច បង្ហើរចោលមុននេះឡើយ ហើយ ថេយ៉ុង ក៏នៅឈរសម្លក់មុខនាងត្រង់នោះមិនព្រមចេញទៅណា សម្លក់យកឈ្នះយកចាញ់តែម្តង រហូត ស៊ូជីង ទ្រាំនៅមិនបាន ថែមទាំងកញ្ឆក់ខ្លួនដើរចេញទាំងខឹងចង់ចេញផ្សែង។ ពេលនាងហាច់ហើរនោះទៅបាត់ រាងតូច ក៏សម្លឹងទៅបន្ទប់របស់ខ្លួនទាំងលេបទឹកមាត់ក្អឿកៗ ព្រោះនៅភ័យមិនទាន់បាត់ សំណាងដែល លោកប៉ា មិនបានឃើញពេលដែលគេដើរចូលទៅ ម្ល៉េះត្រូវ លោកប៉ា ចាប់ទុក ដូចកូនទន្សាយជាប់ទ្រុងទៀតហើយ ពេលគិតចុះគិតឡើង ក៏សម្រេចចិត្តលើកដៃរុញទ្វារចូលបន្ទប់ លោកប៉ា សិន ដំបូងឡើងគ្រាន់តែចង់សាកល្បងបើកទ្វារទេ ស្រាប់តែចៃដន្យទ្វារអត់បានចាក់សោរ ទើប ថេយ៉ុង ដើរចូលទៅយ៉ាងផុយ។ រាងតូច បោះជំហ៊ានថ្នមៗសំដៅទៅគ្រែគេង រួចដាក់ខ្លួនអង្គុយ ទាំងចិត្តនៅស្ទាក់ស្ទើរ ចិត្តមួយខ្លាច លោកប៉ា ចូលមកឃើញ ហើយក៏ធ្វើអ្វីផ្តេសផ្តាស ចិត្តមួយនៅតែមិនហ៊ានប្រឈមមុខជាមួយ ជុងហ្គុក ទោះបីជានៅបន្ទប់ផ្ទាល់ខ្លួនក៏ដោយ។
«តើគាត់ចូលបន្ទប់ខ្ញុំធ្វើអីទៅ?» នៅតែមិនអស់ចិត្ត នៅតែឆ្ងល់មិនបាត់ គេសុខចិត្តអង្គុយចាំមើលផ្លូវ លោកប៉ា ត្រឡប់មកវិញ នឹងអាល មាឌល្អិត ប្រុងប្រៀបរត់ចេញទៅតែម្តង ហើយពេលចាំយូរកាន់តែយូរៗទៅ កែវភ្នែកម៉ក់ៗចេះតែលបសម្លឹងមាត់ទ្វារ ទាំងដកដង្ហើមធំរាប់ភ្លេច ចាំយ៉ាងយូរសែនយូរ ឈានដល់ពាក់កណ្តាលអាធ្រាតឯណោះ។
ថេយ៉ុង លើកដៃខ្ទប់មាត់ដែលស្ងាបហមៗទាំងងងុយ ពេញទំហឹង ត្របកភ្នែកចាប់ផ្តើមធ្ងន់កន្តុក ប្រឹកធ្មេចបើកៗ ស្លឹបៗ ឯក្បាលក៏ងោកងក់ ទើបរំពេចនោះ មាឌតូច ក៏ប្រះខ្លួនលើពូក ក្បាលដល់ខ្នើយមិនបានមួយនាទីផង ម្ចាស់រាងកាយក៏គេងលង់លក់ក្នុងបន្ទប់នោះទាំងមិនដឹងខ្លួន។
ក្រឹក...សំឡេងមនុស្សរុញទ្វារចូលមក ក្រោមវត្តមាន អ្នកកំលោះរូបរាងសង្ហាដូចរាជបុត្រ ពាក់អាវឃ្លុំចំហទ្រូងបន្តិច បង្អួតសាច់ដុំកង់ៗ ស៊ិចស៊ី គួរឲ្យចង់ស្ទាបអង្អែល កំពុងដើរចូលមកជាមួយទឹកមុខហួសចិត្ត ខណៈពេលក្រឡេកឃើញ ក្មេងច្រម៉ក់ ផ្ញើខ្លួនគេងលើពូករបស់គេយ៉ាងស្រួល ទាំងមុននេះគេខំអង្គុយចាំឡើងអស់ចិត្តអស់ចង់ ថែមទាំងបានចុះទៅសួររក នាយតូច ដល់ជាន់ខាងក្រោមទៀត ហើយចុងក្រោយក៏បែរជាមកឃើញ កូនប្រុស គេងនៅក្នុងបន្ទប់របស់ខ្លួន ធ្វើឲ្យគេលើកដៃអេះចិញ្ចើមទាំងលួចអស់សំណើច ស្របពេលរំកិលបាតជើងចូលទៅជិត ហើយយកម្រាមមេដៃអង្អែលថ្ពាល់ ថេយ៉ុង ថើរៗ...
«មិនហ៊ានចូលបន្ទប់ខ្លួនឯងព្រោះតែយើងនៅទីនោះ? តែបែរជាហ៊ានចូលបន្ទប់យើងទាំងគ្មានការអនុញ្ញាត តើឯងកំពុងតែគិតអី? ហ្ហឹម៎?»គេសួរទៅកាន់មនុស្សដេកលក់ ដោយសំឡេងស្រាលៗ មិនហ៊ានឲ្យឮខ្លាំង ព្រោះខ្លាចរំខាន តែក្នុងចិត្តសែនគ្រឺតក្នាញ់ ចង់តែចាប់ក្រញិចឲ្យណាណី មានដឹងខ្លួនទេ ការដែលមកគេងនៅត្រង់នៀក៎ ធ្វើឲ្យគេបានចិត្ត ថែមទាំងពេញចិត្តពេញថ្លើមក្រៃលែង។
ជុងហ្គុក ញោចញញឹមចុងមាត់តិចៗ ស្របពេលដើរវាងទៅជ្រុងម្ខាងទៀត ទើបសម្រូតខ្លួនឡើងលើពូក សសៀចូលកៀកក្បែរ ថែមទាំងស៊កដៃក្រសោបទាញរាងតូចមកអោបដោយកាយវិកាថ្នាក់ថ្នម លបៗ មិនធ្វើឲ្យភ្ញាក់ដឹងខ្លួនឡើយ។
លុះព្រឹកឡើង
ព្រះអាទិត្យចាប់ផ្តើមបញ្ចេញរស្មីពណ៌លឿងទុំ រះឡើងយ៉ាងស្រស់ត្រកាល បបួលមនុស្សម្នាគ្រប់គ្នា ឲ្យរហ័សរៀបចំបំពេញកិច្ចការងារបណ្តើរៗ ស្របពេលរាងកាយមនុស្សពីរនាក់ស្ថិតនៅក្នុងបន្ទប់នៅឡើយ។
«អ្ហឹម៎...» សំឡេងស្អកស្អា ចេញពីបំពង់ក នាយតូច ស្របពេលលើកដៃបាំងពន្លឺព្រះអាទិត្យដែលចាំងមកស្ទើរខ្វាក់គ្រាប់ភ្នែក រំពេចនោះ ចិញ្ចើមស្អាត ស្រាប់តែចងចូលគ្នា ពេលភ្ញាក់ដឹងខ្លួនឡើងភ្លាមក៏មានអារម្មណ៍ថារាងកាយដូចជាមានអ្វីម្យ៉ាងមកសង្កត់ពីលើយ៉ាងធ្ងន់ឲ្យគេក្រោកមិនរួច ស្រាប់តែបើកភ្នែកឡើង ក៏ប្រះជួបរឿងភ្ញាក់ផ្អើលទាំងព្រឹក ឲ្យនាយតូចស្វាងចែសដូចត្រូវគេជះទឹកកណ្តាលមុខ។
«លោកប៉ា?» ថេយ៉ុង ស្រែកភ្ញាត់សំឡេង យកដៃទាំងពីទៅទះស្មារបស់ ជុងហ្គុក ផាច់ៗ ស្របពេលអ្នកម្ខាងទៀត ហាក់មិនខ្វល់ ធ្វើមិនដឹងមិនឮ ឯមាត់ក៏កំពុងតែមមាញឹកជាមួយនឹងការបឺតជញ្ជក់ដើមទ្រូងស្អាត ទោះបីម្ចាស់វាខំទះតប់មកលើខ្លួនយ៉ាងណា ក៏គេមិនព្រមងើបមុខ ហើយនៅខាំជញ្ជក់បន្តក់ ស្នាមជាំក្រហមជាដុំៗពាសពេញ។
«អ្អា៎...ខូចសាច់ខ្ញុំអស់ហើយ» រាងតូច គ្រវីក្បាលយំននៀលពេញខ្នើយដោយការមិនសុខចិត្ត មិនដឹងជាគេលួចខាំតាំងពីពេលណាមកទេ ទើប ទាំងទ្រូង ទាំងប្រលោះក សុទ្ធតែស្នាមជញ្ជក់ និងស្នាមធ្មេញសុះសាច់ ដោយសារ លោកប៉ា ហើយពេល ថេយ៉ុង រើបម្រះខ្លាំងពេក រាងក្រាស់ក៏ងើបមុខឡើងមកនិយាយជាមួយនិងទឹកមុខញញឹមកំហូច៖
«សាច់ផ្អែមណាស់»មួយប្រយោគញោះបញ្ឆេះភ្លើងក្នុងទ្រូង ក្មេងតូច ឲ្យក្តៅឆេវឡើងមួយរំពេច ហើយថែមទាំងស្រែកខ្លាំងៗ៖
«អា៎ប៉ារោគចិត្ត អ្អាយ៎យយ» មិនគួរទេ មិនគួរទាល់តែសោះ ដែលត្រូវមកគេងលក់ដល់ថ្នាក់ លោកប៉ា មករុករានពេញខ្លួនប្រាណតែម្ចាស់ខ្លួនមិនដឹងអីបន្តិច ហើយបានតែដេកយំទធាក់ជើងលើពូក ផាំងៗៗ តម្លង់ត្រចៀក លោកប៉ា ទាំងព្រលឹមតែម្តង ធ្វើឲ្យគេធុញ គេមិនលួង រឹតតែមិនទ្រ គឺមានតែពាក្យសម្លុត៖
«ស្ងៀម»ជុងហ្គុក ស្រែកសម្លុតមួយម៉ាត់គត់ ស្របពេលក្រោកឃាំងខ្លួន ថេយ៉ុង ដោយដៃទាំងពីរ ធ្វើឲ្យក្មេងឌឺ ស្ងាត់មាត់ឈឹងដូចយកឆ្នុកមកញុក ហើយធ្វើភ្នែកម៉ក់ៗ សម្លឹងគេភ្លឹះៗដូចកូនឆ្កែត្រូវម្ចាស់ស្តីបន្ទោស៖
«មិនចង់ឲ្យយើងប៉ះពាល់ ចូលបន្ទប់យើងធ្វើអី?» រាងក្រាស់ សួរឌឺដង រួចរុញអណ្តាតទល់ថ្ពាល់ សម្លក់ទៅកាន់ រាងតូច ដែលចាប់ផ្តើមពេបមាត់ពេបក តូចចិត្ត៖
«ចុះប៉ាទៅបន្ទប់ខ្ញុំធ្វើអី?» ចូលបន្ទប់គេបានតែដល់ពេលគេចូលវិញ ធ្វើជាមកសួរដេញដោលនឹងអាលចាប់កំហុសគេ មនុស្សអាក្រក់។
«ទៅអង្គុយលេង មិនបានឬ? ផ្ទះនេះផ្ទះយើង បន្ទប់ដែលឯងគេងក៏ធ្លាប់ជាបន្ទប់យើង» អាងអីអាងសម្លុត អាងអីអាងរបស់ក្នុងផ្ទះជាកម្មសិទ្ធគេ ហើយពេលគេធ្វើមុខបញ្ឈឺឌឺដង នាយតូច ក៏បែរគេចក្រឡេកទៅអ្វីផ្សេងជំនួស ព្រោះមិនចង់ឃើញ នាំឈឺចិត្តស្អិតទ្រូង។
«ចឹងខ្ញុំចេញទៅវិញក៏បាន ហើយលោកប៉ាឈប់លួចចូលបន្ទប់ខ្ញុំទៀត»មួយប្រយោគគ្មានការគិតក្រែង ធ្វើឲ្យ ជុងហ្គុក ខាំមាត់គ្រឺត ព្រមទាំងចាប់កញ្ឆក់កដៃនាយតូចមកក្តាប់ណែន។
«ចុះដែលឯងកំពុងធ្វើមិនហៅថាលួចទេឬ?»
«ប៉ាបន្ទោសខ្ញុំ សម្លុតខ្ញុំខ្លាំងៗ មិនស្តីបន្ទោសខ្លួនឯងខ្លះផង?»
«ផ្គើន???»
«មិនបានផ្គើន» មិនបានផ្គើនទេ តែមួយម៉ាត់ទៅ ដប់ម៉ាត់មកវិញ ប៉ះអ្នកណា ប៉ះជុងហ្គុក គឺជះសម្តីមិនយល់មុខឡើយ។
«មកដេកចង់ទាមទារចំណាប់អារម្មណ៍ពីប៉ាក៏ថាចុះ» សម្តីឡកឡើយយ៉ាងជឿជាក់ពីមាត់ប្រុសកំលោះ ធ្វើឲ្យ ថេយ៉ុង ខឹងញ័រសាច់មួយរំពេច ខណៈកែវភ្នែករឹងសម្លក់ទៅកាន់ លោកប៉ា ទាំងខឹងក្រេវក្រោធ អត់មិនបាននឹងតបត៖
«ធ្វើជាប៉ាគេធ្វើអី? បើគ្មានធ្វើស្អីក្រៅពីកេងចំណេញ អោបថើបមិនលស់ថ្ងៃ» ថេយ៉ុង ស្តីឲ្យផាំងៗលែងក្រែងចិត្ត យ៉ាងណាក៏គ្រាន់បើបើស្ងៀមៗឲ្យគេលូកលាន់ទទេៗដែរ ហើយរំពេចនោះ ជុងហ្គុក ស្រាប់តែនិយាយទាំងអស់សំណើច៖
«ឲ្យធ្វើមិចទើបគេអាចហៅថាប៉ា បាន? ឬក៏ចាំបញ្ចុកបាយ ងូតទឹក លាងគូទឯង ចឹងហ្អែស៎?» គេមិនខ្វះទេពាក្យដោះសារ ហើយថែមទាំងធ្វើឫកពាអឿ ឡូយៗ ដូចមានតែគេម្នាក់ចឹង! រីឯ នាយតូច ឮហើយក៏ខាំមាត់ខាំក ដកដង្ហើមគ្រឺតៗនូវចរិកឌឺគ្មានពីរបស់គេ ហើយពេលឃើញទឹកមុខ និងស្លឹកត្រចៀករបស់ ថេយ៉ុង ឡើងក្រហមងាំងដូចម្ទេសរោល គេក៏បន្ថែមឃ្លាឌឺៗ ឲ្យកាន់តែស្តាប់ កាន់តែក្នាញ់ នៅមិនសុខ៖
«ប្រហែលជាចង់ចឹងហើយមើលទៅ?»
«មានតែក្មេងបៀមដៃទេ ដែលចង់ចឹងនោះ»
ថេយ៉ុង គំហកឡើងទាំងកំបុតកំបុយគ្មារសជាតិ ស្អប់ណាស់ បញ្ចុកបាយអី? លាងគូទអី? គេធំហើយ រឿងប៉ុណ្ណឹងធ្វើខ្លួនឯងកើត ប៉ុន្តេ លោកប៉ា នៅមានអារម្មណ៍សើចញឹមៗ បំណងលោក្មេងឲ្យយំទាល់តែចេញ...
«បើមិនសុខចិត្តក៏ស្រាតខោម៉ោ ចាំយើងលាងគូទឲ្យ នឹងអាលបំពេញតួនាទីជា លោកប៉ា»

💞លោកប៉ា💞(Completed✔️)Where stories live. Discover now