ភាគ៥៤

2.1K 124 1
                                    

ជុងហ្គុក បោះជំហ៊ានធ្ងន់ៗដើរសំដៅទៅបន្ទប់ទឹកទាំងទ្រូងញាប់ញ័រមិនបាត់ បានឮនឹងត្រចៀក មិនដូចបានឃើញផ្ទាល់ភ្នែកឡើយ ហើយគេពិតជាចង់ដឹង ថារឿងដែលកើតឡើង ដូចជាការគិតរបស់គេទាំងស្រុងឬអត់...?
ផាំង...ៗៗ ទៅដល់ភ្លាម គេមិននិយាយអ្វីទាំងអស់ តែក៏ប្រើជើងធាក់ទ្វារបន្ទប់ទឹកជាបន្តបន្ទាប់គ្នា ទ្វារក៏របើកដោយកម្លាំងធាក់ សំណាងដែរ ដែលបន្ទប់ទាំងនោះមិនមាននរណាចូល ម្ល៉េះត្រូវខ្មាស់គេស្លាប់មិនខាន។
«មានរឿងអីហ្នឹង?»
«មិនដឹងទេ ពួកយើងឆាប់នាំគ្នាចេញទៅ» អ្នកផ្សេងទៀត គ្រាន់តែឮស្នូរក្តុកក្តាំង ក៏នាំគ្នារត់ស្រចេញទៅអស់ នៅតែបន្ទប់មួយប៉ុណ្ណោះដែលមិនព្រមចេញ។
   ជុងហ្គុក ឈរសម្លក់ទ្វារ ស្របពេលឈានជើងដើរចូលទៅយឺតៗ ទាំងដៃក្តាប់ដបស្រាក្នុងដោយកំហឹងជ្រួលច្រាល ពេលចូលដើរកាន់តែជិត សំឡេងអ្នកនៅខាងក្នុងក៏បន្លឺច្បាស់ៗ៖
«ពួកយើងត្រូវប្រញាប់ចេញពីទីនេះ»
«អ្ហាស៎...» ថេយ៉ុង នៅតែធ្មេចភ្នែកថ្ងួចថ្ងូរ ទាំងបែកញើសជោគខ្លួន ឯដៃតូចនៅតែតោង.ក លោកពូ យ៉ាងស្អិតមិនរបេះ។
«ថេយ៍ ស្ងប់អារម្មណ៍ណា៎...»ដេសាន់ ស្ទុះស្ទារយកដៃមួយគន្លឹះទ្វារ ស្របពេលដៃម្ខាងកៀកចង្កេះ នាយតូច ដើម្បីកុំឲ្យគេដួល វិនាទីដែលទាញទ្វារបើក ក៏ក្រឡេកចំកែវភ្នែកមុតស្រួច ដែលសម្លឹងមកពួកគេដូចសត្រូវរាប់ជាតិ។
«ពិតជាថោកទាបខ្លាំងណាស់»ជុងហ្គុក ស្រែកគំហកហើយស្ទុះទៅកន្រ្តាក់ទាញ.កដៃ ថេយ៉ុង មកកាន់ដោយការហួងហែង ពេលនេះបានជួបគ្នាហើយតែជួបចំរូបភាពមិនគួរជួប។
«ថេយ៉ុង ត្រូវថ្នាំ...» ប្រាប់មិនទាន់ចប់ចុងចប់ដើម ស្រាប់តែ ជុងហ្គុក កាត់សម្តីទាំងខឹងញ័រមាត់៖
«ហើយឯងជាអ្នកបញ្ច្រកគេ?»គេមិនទទួលស្តាប់ការបកស្រាយអ្វីទាំងអស់ ភ្លើងក្នុងទ្រូងកំពុងតែឆេះយ៉ាងសន្ធៅមិនងាយរលត់...
«ថេយ៍ ពិតជាត្រូវគេដាក់ថ្នាំ មិនមែនយើងអ្នកដាក់ទេ ឯងស្តាប់សម្តីយើងខ្លះទៅ ជុង»
«ក្មេងនៅជាមួយឯង បើមិនមែនឯង តើអ្នកណាជាអ្នកដាក់? ឬមួយក៏គេចង់ធ្វើវាខ្លួនឯង?»ចុងប្រយោគចាក់ស្រែស ជុងហ្គុក ងាកមកសម្លឹង នាយតូច ដែលមិនដឹងអី ហើយគិតតែថើបឈ្មុលកញ្ចឹងកគេដោយភាពស្រេកឃ្លាន រំពេចនោះ ដៃមាំក៏លូកច្របាច់ថ្ពាល់ទាំងគូរបស់ នាយតូច ខ្លាំងៗដោយការគ្រឺតខឹង ពេលនេះគេមិនទុកចិត្តលើអ្នកណាទាំងអស់។
«ហេតុអីធ្វើបាបក្មេងដែលមិនមានកំហុស?» ដេសាន់ មានការទើសទាល់ខ្លាំង ពេលក្រឡេកឃើញ ជុងហ្គុក ចាក់ស្រាស្រោចលើរង្វង់មុខតូចដ៏កម្សត់ គេថប់ទ្រូងជំនួស ហើយក៏ទ្រាំឈរមើលមិនបាន ទើបតាំងចូលទៅដណ្តើម ថេយ៉ុង មកវិញ ប៉ុន្តែ ក៏ត្រូវទច់ដំណើរភ្លាម ពេល ជុងហ្គុក ងាកសម្លក់ ព្រមទាំងលើកដបដបស្រាតម្រង់ចំមុខ។
«គេកំពុងជួបបញ្ហា ឯងមកឈរបន្ទោស ហើយធ្វើបាបគេទាំងបែបនេះមែនទេ?»ដេសាន់ ឈរលែងនឹង គេពិតជាចង់ចូលទៅជួយ ថេយ៉ុង ខ្លាំងណាស់ ប៉ុន្តែមានអ្នកខ្លះ មានះមិនព្រមស្តាប់សោះ។
«រឿងរបស់យើង កុំចេះលូកដៃ ហើយកុំឲ្យយើងដឹងឲ្យសោះ ថាឯងជាអ្នកដាក់ថ្នាំសិចឲ្យគេ» ជុងហ្គុក
«មានសតិខ្លះទៅ យើងក៏ជាពូរបស់គេដែរ រឿងអីដែលត្រូវធ្វើរឿងថោកទាបដាក់ក្មួយខ្លួនឯងនោះ? អ្វីដែលឯងបានឃើញ គឺដោយសារតែថ្នាំពង្វក់ទេ ថេយ៍ ជាក្មេងស្តាប់បង្គាប់ គេមានហេតុផល យើងក៏ជឿថាគេនឹងមិនធ្វើរឿងដែលល្ងង់ខ្លៅ ដល់ថ្នាក់ប្រើថ្នាំឆ្កួតនោះដែរ» ដេសាន់ ព្យាយាមពន្យល់ទាំងខឹងទាំងក្នាញ់ចរិក និងហួសចិត្តជំនួស ថេយ៉ុង តែជុងហ្គុក បែរជាស្តាប់មិនចូលត្រចៀកសូម្បីតែមួយម៉ាត់ គេមិនខ្វល់ហើយក៏កញ្ឆក់អូសកាយតូចចាកចេញទាំងកម្រោល តែដើរបានពីរបីជំហ៊ាន អ្នកដែលត្រូវគេនាំ ស្រាប់តែរមួលដៃចេញពីការចាប់បង្ខំ ព្រមទាំងផ្តួលខ្លួន ក្រាញមិនព្រមទៅតាម។
«លែងខ្ញុំ...»មួយប្រយោគចេញពីមាត់ នាយតូច ធ្វើឲ្យមុតបេះដូង លោកប៉ា ប្រៀបដូចយកឡាមមកអារឆូតឲ្យឈឺក្រហល់ក្រហាយ តែក៏ខំប្រឹងចាប់ទាញ ថេយ៉ុង ឲ្យក្រោកឈរវិញ។
«ឆ្កួតមែនទេ? យើងជាប៉ាឯងណា៎ ថេយ៍»ជុងហ្គុក ស្រែកសម្លុតទាំងកំហឹងហួសចិត្ត បាត់អស់ពាក្យផ្អែមល្ហែម ស្របពេល ថេយ៉ុង គិតតែប្រឹងរើកញ្ជ្រោលខ្លាំងៗធ្វើឲ្យគេចាប់មិនចង់ឈ្នះ។
«លោកមិនមែនជាប៉ាខ្ញុំទេ អ្ហឹក៎ៗ លោកប៉ា មិនធ្វើដាក់ខ្ញុំបែបនេះទេ...»នាយតូច ទ្រហ៊ោយំអណ្តឺតអណ្តក ចាប់ផ្តើមកំណាញ់ខ្លួនពេលមានអារម្មណ៍ថារាងកាយកំពុងរងការឈឺចាប់

💞លោកប៉ា💞(Completed✔️)Where stories live. Discover now