ភាគ ៥.

1.5K 122 3
                                        

#ចំណងស្នេហ៍ប្រុសព្រាន
ជុងហ្គុក X ជីមីន
#ភាគ៥.

ផាច់

« នែ! ឯងទះខ្ញុំធ្វើអី? » ជុងហ្គុកអង្គុយស្ងៀមចាំស្តាប់ពាក្យវាចាររបស់ជីមីនតែនាយមិនបានទទួលពាក្យតបតបែរជាត្រូវបានជីមីនទះមួយដៃទៀត ថ្ងៃនេះសិរីសួស្តីម្ល៉េះ?
« ទះស្រលាញ់! ហើយលោកកាលណាព្រមចេញដំណើរ? »

-ផ្សារទំនើប

« អឹហឹម ភ្នែកនិងចេះតែយ៉ាងម៉េច? មើលអ្នកណាទៀតហើយ? » មកដល់ផ្សារទំនើប កំពុងតែដើរក្នុងផ្សារទំនើបជាមួយនាយនេះ ជីមីនក្តៅក្រហាយខ្លាំងណាស់ ភ្នែកនាយមើលស្រីស្អាតរហូត នាយម្នាក់នេះគួរតែស្រោចទឹកចេញខ្លះហើយ។
« មនុស្សមិនទាន់មានប្រពន្ធត្រូវមើលអញ្ចឹងហើយ! ឯងមិនសុខចិត្តឬ? យ៉ាងម៉េច? ស្រលាញ់ខ្ញុំមែនទេ? » ជុងហ្គុកងាកមកនិយាយជាមួយរាងស្តើងដោយស្នាមញញឹមឌឺដង គួរអោយចង់ចាប់ទះកំផ្លៀង មិនចម្លែកទេដែលគេបានជីមីនទះ 2 កំផ្លៀងមុននេះស្រេចហើយនោះ។
« ចាំមើលខ្ញុំប្រាប់អ្នកមីងហើយ ហឹស » ជីមីនថាហើយគេក៏ឈប់ដើរជាមួយនឹងជុងហ្គុក ដោយប្រុងដើរចេញទៅណាម្នាក់ឯងវិញឯណោះ។
« នែ ក្មេងឆ្កួត! មកវិញភ្លាម ឈប់មើលក៏បានដែរ » ឮនាយនិយាយបែបនេះមីននីក៏ដើរមកវិញដោយស្នាមញញឹមក្នុងនាមជាអ្នកឈ្នះ ពេលខ្លះធ្វើការងារនេះសប្បាយដែរតើស...។
« មកនេះមក » រាងក្រាស់ថាហើយនាយក៏អូសរាងស្តើងចូលហាងពេជ្រមួយដែលនៅជិតនោះ។
« អូ ជុងហ្គុក! មករកខ្ញុំហ៎? » ចូលមកដល់ក្នុងហាង ស្រីស្រស់ស្លៀកពាក់សុិចសុីមើលទៅទំនងជាម្ចាស់ហាងម្នាក់នោះក៏ដើរចេញមកស្វាគមន៍ហាក់ដូចជាស្គាល់ជុងហ្គុកច្បាស់ណាស់។
« អត់ទេ ខ្ញុំមកទិញខ្សែក! » ចម្លើយមួយនេះស៊ូជីចុកឆ្អល់មិនចេះតិចទេ អ្វីដែលកាន់តែធ្វើអោយនាងក្តៅក្រហាយនោះគឺការសើចរបស់ជីមីន។
« ឯងសើចស្អី? »
« មាត់ខ្ញុំទើសនាង? សម្រេចថានាងទួលភ្ញៀវឬអត់? មិនឃើញគេមកទិញរបស់អោយម៉ាក់គេទេអី? » ជីមីននិយាយទៅស៊ូជីដោយចង្អុលមករាងក្រាស់ដែលនៅជិតខ្លួននេះ។
« បងទិញអោយអូនហ្នឹង! » ចម្លើយរបស់ជុងហ្គុកធ្វើអោយជីមីននិងស៊ូជីន បើកភ្នែកធំឡើង ភ្ញាក់ផ្អើលស្របគ្នា មិនបានគិតថានឹងបានឭពាក្យនេះទេ ជាពិសេសគឺជីមីន!
« ជុងហ្គុក! បងមិនមែនដេកជាមួយអាក្មេងនេះទេដឹង? » ឃើញចូលមកដំបូងពួកគេមិនសូវជាស្និទ្ធស្នាលទើបនាងមិនប្រតិកម្មតាំងពីដំបូង តែដល់ពេលឮសព្វនាមដែលគេប្រើហើយ នាងក្តៅឆេវតែម្តង។
« លោកទិញអោយខ្ញុំ? » មីននីងាកមកនិយាយជាមួយជុងហ្គុកតិចៗ បែបមិនសូវចង់ជឿព្រោះថាគេមិនអាចទទួលយកគ្រឿងថ្លៃៗបែបនេះបានទេ។
« បងទិញសម្រាប់អនាគតភរិយារបស់បងមិនខុសទេត្រូវទេ? » ជុងហ្គុកនិយាយឡើងដោយលើកខ្សែក.តូចមួយដ៏ស្រស់ស្អាតមកបំពាក់អោយជីមីនហើយក៏មានបំណងឌឺដងស៊ូជីផងដែរ។
« ជុង! បងបានខ្លួនខ្ញុំហើយ! »
« នាងមានព្រហ្មចារីអោយខ្ញុំឬអត់? នាងជាអ្នកមកប្រគេនខ្លួនអោយខ្ញុំដោយផ្ទាល់! និយាយនៅនឹងមុខប្រពន្ធរបស់ខ្ញុំបែបនេះនាងគិតថានាងនិងឈ្នះឬ? » ជុងហ្គុករក៏រហ័សតវារកភាពស្អាតស្អំអោយខ្លួនឯងដូចគ្នា គេព្រានពិតមែនតែគេមានទំនួលខុសត្រូវជាមួយនិងមនុស្សដែលគេប្រឡូកប្រឡាក់ជាមួយ។
« ហឹស ខ្ញុំមិននឹកស្មានថាបងយកមនុស្សប្រុសបែបនេះសោះ! ហើយមើលទៅគេក៏មិនហាយសូ តែងខ្លួនមិនសាកសមនឹងហាងថ្លៃៗបែបនេះដូចគ្នា! »

ផាច់

« ទោះខ្ញុំស្រាតក៏មិនទើសស្អីរបស់នាងដែរ! បើខ្លាំងស្រាតមួយស្មើទេ? រាងកាយខ្ញុំស្រស់ស្អាតជាងនាងផងក៏មិនដឹង! ហើយដើមទ្រូងនេះជ័រទេដឹង? »

To be continued...

យី ខ្លាំងណាស់កូន😭😭

~ចំណងស្នេហ៍ប្រុសព្រាន~ [JIKOOK]Tahanan ng mga kuwento. Tumuklas ngayon