#ចំណងស្នេហ៍ប្រុសព្រាន
ជុងហ្គុក ហ្វថេនដឺ X ផាក ជីមីន.
#ភាគ ៣១+៣២. (ភាគបញ្ចប់)
-មន្ទីរពេទ្យ
ច្រើនថ្ងៃច្រើនខែ ការរងចាំរបស់សមាជិកគ្រួសារក៏បានមកដល់ ថ្ងៃនេះជាថ្ងៃសម្រាលកូនទី ២ ដែលពយកគេបានរងចាំទទួលពីស្ត្រីដែលបានពរពោះអោយពួកគេ , ក្តីសង្ឃឹមលើកទីពីរបន្ទាប់ពីការបាត់បង់កូនលើកមុននេះ។
« កុំភ័យអីបងនៅក្បែរអូនហើយតើស! ម៉ោះ កាន់ដៃបងអោយជាប់ » អ្នកដែលមាននាមស្វាមីបន្លឺឡើងកាលបើឃើញថាប្រពន្ធរបស់ខ្លួនភ័យញ័រខ្លាំងណាស់។
« អូខេ ត្រៀមខ្លួនណា » ជុងហ្គុកសម្លឹងមុខអ្នកជាប្រពន្ធម្តងទៀត កាលបើឃើញថាពេទ្យចូលមកហើយនោះ។
« បិទភ្នែកទៅ! » ជុងហ្គុកនិយាយតែពិននេះរាងស្តើងក៏ស្តាប់តាម ដោយបិទភ្នែកថ្នមៗដៃក៏ស្រាក់ដៃរបស់រាងក្រាស់ជាប់មិនលែង តែប៉ុន្មាននាទីទៀតពេទ្យក៏យកកូនចេញមកហើយ។
______________________________
« អង្គុយស្រួលបួលកុំរង្គើមើល! ចង់បាក់គ្រែហេស? » ងាកមកខាងនេះវិញ រាងក្រាស់មុខស្រស់សង្ហាវាចារឡើងដោយភ្នែកកំពុងសម្លឹងកុំព្យូរទ័រមិនដាក់ភ្នែក ឯខ្លួនគេកំពុងមានស្រីស្រស់អង្គុយពីលើដោយបែរបញ្រ្ចាស់គេអោបក.គេជាប់។
« ទៅរកប្រុសបារាំងវិញ » រាងស្តើងនិយាយពិននេះនាងក៏ប្រុងចុះពីលើគេតែមើលទៅមិនមែនងាយទេ។
« នៅស្ងៀមមី! ប្រយ័ត្នបងទ្រាំមិនបានពិតមែន » ថេយ៉ុនស្រដីតែពិននេះគេក៏ចាប់ជើងរាងស្តើងទាំងពីរជាប់ ដាក់នាងអោយអង្គុយដូចមុននេះ។
« ហូយយ ធុញណាស់! អញឃ្លាន! មកអង្គុយបែបនេះធ្វើអី? ធ្វើការក៏ធ្វើតែឯងទៅ! » មីមីស្រែកឡើងដោយភាពមិនសុខចិត្តអុករាងកាយរបស់នាងលើគេមិនឈប់ មិនដឹងថានាងឌឺឬក៏ភ្លេចខ្លួនទេ។
« មិនបាច់ធ្វើការអីទៀតទេ ទៅកូរ៉េវិញពរចៅអោយម៉ាក់តែម្តងទៅ! » ថេយ៉ុនថាហើយគេក៏លើកបីស្រីស្រស់ដែលមិនទាន់យល់ន័យគេនេះចេញទៅតែម្តង នាងអុកអម្បាញ់មិញនេះមានដឹងថារំខានប្អូនប្រុសគេប៉ុណ្ណាទេ?
_____________________________________
« ហឹក ម៉ាក់អាងាប់នេះវាធ្វើបាបកូនហឹក កុំមកមើលមុខអញ! អាចង្រៃ » មិនបានប៉ុន្មានម៉ោងក្រោយ រាងស្តើងខាងនេះក៏ស្រែកឡើងដោយភ្នែកសម្លក់អ្នកដែលនៅពីលើនាងសឹងតែជ្រុះគ្រាប់ភ្នែកមកទាំងផ្ទាំងក៏ព្រោះតែនាងបណ្តោយអោយប្រុសព្រានម្នាក់នេះបោកយកបាន 3-4 ទឹកទាំងល្ងាច។
« ឈប់ឌឺឬនៅ? »
« អញមិនឈប់ធ្វើអីអញបាន? » មីមីខាំមាត់សម្លក់ទៅរាងក្រាស់ដែលកំពុងញញឹមយ៉ាងសមចិត្តសម្លឹងមកកាន់នាងនោះ។
« ធ្វើអីបាន? ក៏ធ្វើអោយសន្លប់នេះហើយ » ថេយ៉ុននិយាយតែពិននេះគេក៏រកចាត់ការនាងជាថ្មីម្តងទៀត ព្រោះអ្នកណាទៅទ្រាំបានទៅចរិតឌឺហើយឆ្នាស់កំពូលបែបនេះ។
![~ចំណងស្នេហ៍ប្រុសព្រាន~ [JIKOOK]](https://img.wattpad.com/cover/295917011-64-k175874.jpg)