#ចំណងស្នេហ៍ប្រុសព្រាន
ជុងហ្គុក ហ្វថេនដឺ X ផាក ជីមីន.
#ភាគ ១៩+២០.
« មីននី... » កាយសង្ហារត្រូវឈប់ទ្រឹងកាលបើបានឈានជើងចូលផ្ទះហើយក៏ឃើញហេតុការណ៍ដែលគេមិនដែលស្រមៃថានឹងឃើញ...
« ជុង! ហឹក កូនរបស់យើង » ជីមីនស្រែកយំឡើងសម្លឹងទៅឈាមដែលហូរដាបពេញឥដ្ឋនោះ គេធ្វើចិត្តមិនបានទេ ហេតុអីក៏មានរឿងបែបនេះកើតឡើង? កូននៅក្មេងខ្លាំងណាស់ ជណ្តើរនេះមិនមែនទាបឯណា...
__________________________________
-មន្ទីរពេទ្យ
« ពួកយើងពិតជាសោកស្តាយខ្លាំងណាស់ អ្នកជម្ងឺប៉ះទង្គិចខ្លាំងហើយច្រើនដងពេក សូមចូលរួមសោកស្តាយផង » លោកគ្រូពេទ្យនិយាយឡើងបែបនេះ បេះដូងគេធ្លាក់ដល់ដីតែម្តង ទេវតាលេងសើចនឹងគេខ្លាំងណាស់!
...
« ជីមីននី... » ជុងហ្គុកបើកទ្វារបន្ទប់ VIP គេក៏បានឃើញរាងកាយតូចស្តើងកំពុងយំឃ្លុំភួយ រាងកាយញ័រទទ្រើកតែម្តង យល់អារម្មណ៍មនុស្សដែលបាត់បង់កូនទៅទាំងដែលគេមិនទាន់បានឃើញពន្លឺថ្ងៃផង។
« ឈប់យំទៅ ចាត់ទុកថានេះជាសំណាងអាក្រក់មួយពេលទៅចុះ ស្តាប់បងណា អូនរឹងមាំណាស់! មិនអីទេណាអូនមិនមែនជាអ្នកខុសទេ » រាងក្រាស់ចូលទៅអោបលួងលោមមីននីដែលយំមិនឈប់នោះ ទោះជាគេមិនបានខុសក៏គេនៅតែបន្ទោសខ្លួនឯង...
« ជុងហ្គុកហា អូនមើលកូនមិនបានល្អ ហឹក » ជីមីនថាហើយគេក៏យំខ្លាំងៗតែម្តង មើលទៅទាល់តែជុងហ្គុករកវិធីថ្មីហើយទើបអាចលួងលោមជីមីនបាន , នាយក៏ពិបាកចិត្តខ្លាំងដែរតែទោះជាធ្វើយ៉ាងណាក៏កូនមិនអាចត្រឡប់មកវិញដូច្នេះទើបព្យាយាមកាត់ចិត្តជាជម្រើសប្រសើរបំផុត។
« គេងទៅ! កុំគិតច្រើនអី បងទៅរកទិញអីអោយអូនញុំា » ជុងហ្គុកនិយាយហើយនាយក៏ដាក់ជីមីនគេងលើគ្រែអោយស្រួលបួលមុននឹងចេញទៅ បំណងទៅរកអីញុាំ។
____________________________________
« បងថេយ៍! ស្អែកជូនខ្ញុំទៅមើលមីននីបន្តិចបានទេ? ជុងហ្គុកប្រាប់បងឬនៅថាពួកគេបាត់បង់កូន? » រាងស្តើងនិយាយឡើងទៅកាន់បងប្រុសដែលកំពុងអង្គុយលេងជាមួយក្មេងប្រុសមុខមាត់ស្អាតបាតនោះ។
« បងដឹងហើយ មានអារម្មណ៍ថាអ្នកដែលនៅពីក្រោយរឿងនេះមិនមែនជាមនុស្សប្លែកមុខទេ អាចជាមនុស្សដែលធ្លាប់ជិតស្និទ្ធនឹងគ្រួសាររបស់គេ ចាំស្អែកចាំបងជូនទៅ » ថេយ៉ុងនិយាយឡើងដោយអង្អែលក្បាលប្អូនតិចៗ ព្រោះមើលទៅគេក៏មិនសប្បាយចិត្តពេលដែលដឹងថាមិត្តរបស់គេបែបនេះដែរ។
« ដេតឌីៗខ្ញុំសុំទៅផងបានទេ? ខ្ញុំចង់ទៅអោបអ្នកមីងអោយគាត់បាត់ខូចចិត្ត » ពាក្យសម្តីគួរអោយស្រលាញ់បន្លឺឡើងធ្វើអោយហូស៊ុកមានស្នាមញញឹមតែម្តង គេមិននិយាយច្រើនបានត្រឹមទាញកូនមកអោបហើយក៏ងក់ក្បាលតិចៗ ធ្វើអោយបរិយាកាសនៅក្នុងផ្ទះនេះរៀងធូរស្បើយជាងមុន។
![~ចំណងស្នេហ៍ប្រុសព្រាន~ [JIKOOK]](https://img.wattpad.com/cover/295917011-64-k175874.jpg)