#ចំណងស្នេហ៍ប្រុសព្រាន
ជុងហ្គុក X ជីមីន
#ភាគ៦.
« អួយ បានហើយមីននី! តោះយើងទិញវិញណាអូនសម្លាញ់ » ជុងហ្គុកគេថាហើយគេក៏ទាញរាងតូចចេញទៅតែម្តង ព្រោះថានៅមិនបានទេក្មេងម្នាក់នេះញេញជាងការគិតរបស់គេទៅទៀត។
« នែ! លោកមានឃើញថាស្រីឆ្កួតហ្នឹងវាមើលងាយខ្ញុំទេ? » ជីមីននិយាយឡើងដោយទឹកមុខខេងសម្បារគួរអោយខ្លាច គេចង់តែហក់ទៅទះស៊ូជីអោយស្លាប់ទេ។
...
« បងស្រី! ជួយរើសសម្លៀកបំពាក់អោយសមនឹងក្មេងម្នាក់នេះ 10-20 ឈុតមក! » ជុងហ្គុកទាញជីមីនមកដល់ហាងទំនើបមួយ មុននឹងនិយាយទៅបុគ្គលិកអោយរៀបចំអោយសំណព្វចិត្តរបស់គេ ព្រោះឮស៊ូជីនិយាយនើលងាយបន្ទាបជីមីនមុនេះគេក៏មិនសូវជាពេញចិត្តប៉ុន្មានដែរ។
« នែ លោកទិញច្រើនម្ល៉េះ? ខ្ញុំគ្មានលុយសងទេ » ជីមីននិយាយឡើងដោយពេបមាត់តិចៗទៅកាន់នាយខាងនោះ គេមកធ្វើការដើម្បីលុយហ្នឹងហើយ បើទិញច្រើនបែបនេះប្រុងបើកប្រាក់ខែមកសងជុងហ្គុកទាំងអស់មែនទេ?
« អ្នកណាទៅដាច់ចិត្តអោយគូដណ្តឹង cute cute ម្នាក់នេះសងទាំងអស់ទៅ? ខ្ញុំនឹងអោយឯងសងដោយវិធីផ្សេង អីឡូវទៅប្រាប់ពីទំហំខ្លួនដល់គេទៅ ស្រួលគេរកឈុតអោយ » និយាយត្រឹមពិននេះ ជីមីនក៏ព្រមដើរទៅប្រាប់បុគ្គលិកទុកអោយនាយកំលោះអង្គុយចាំដោយស្នាមញញឹម។
« ម៉ាក់ពិតជារើសត្រូវមែនឬ? » ជុងហ្កុកនិយាយឡើងតិចៗសម្លឹងទៅរាងស្តើងដែលដើរចេញទៅនោះ នៅជាមួយក្មេងម្នាក់នេះធ្វើអោយគេមានអារម្មណ៍ថាសប្បាយខុសពីធម្មតា...ឬមួយក៏គេគិតផ្សេងហើយ?
_____________________________________
« ហើយៗ! នេះពីរបីថង់នេះទៅផ្ទះវិញខ្ញុំប្រាកដជាត្រូវដាក់លក់អនឡាញច្បាស់ណាស់! » ជីមីនចេញមកវិញដោយកាន់ថង់ធំៗពីរបីថង់ នាយទិញចាក់.កដល់ថ្នាក់នេះគេពាក់ម៉េចនិងអស់ទៅ។
« យើងទៅណាតទៀត? »
« ទៅក្លឹប! »
~~~~
-សួនកម្សាន្ត
« ក្រែងលោកថាទៅក្លឹបនោះអី? ម៉េចមកទីនេះវិញ? » រាងតូចសួរឡើងពេលដែលត្រូវរាងក្រាស់នាំមកកន្លែងលេងបែបនេះ គិតទៅធំៗអស់ហើយបែរជាមកកន្លែងក្មេងលេងវិញ។
« ឯងមិនទាន់គ្រប់អាយុទៅក្លឹបមិនបានទេ »
« នេស ពាក់ទៅ! » មុននិងចូលនាយក៏បានទិញបូរមួយអោយជីមីនពាក់រួចក៏ទាញដៃមីនមីនចូលទៅខាងក្នុង។
« អាយយ អ៊ុប » កំពុងដើរសុខៗក៏មានក្មេងរត់មកបុកដែលជាហេតុធ្វើអោយមាត់អ្នកទាំងពីរប៉ះគ្នាដោយអេចតនា...អចតនាឬក៏និស្ស័យអោយប្រាកដទៅ?
« អូយ មិនអីទេហ៎? » ជុងហ្គុកប្រលែងចេញពីការអោប មុននឹងមើលជីមីនអោយច្បាស់ ប្រាកដចិត្តថាគេមិនអី។
« គេបាញ់កាំជ្រួចហ៎! » រាងក្រាស់និយាយឡើងបែបនេះទើបរាងស្តើងរហ័សបែរទៅមើល ជីមីនគេបានឃើញហើយគេក៏ញញឹមឡើងតែម្តង តាំងពីតូចមកការមើលកាំជ្រួចបែបនេះមិនមែនជារឿងងាយស្រួលសម្រាប់គេទេ ដល់បានមកមើលស្រួលបែបនេះគេសប្បាយចិត្តណាស់។
« ហ្នឹងហើយញញឹមអញ្ចឹងហើយ » ជុងហ្គុកនិយាយឡើងតិចៗដោយស្នាមញញឹមស្រស់បស់ ដៃក៏កំពុងចុចថតរូបជីមីនដោយមិនអោយអ្នកខាងនោះដឹងខ្លួនសោះ។
~~~~
« លោកថតស្អី? មិនដែលឃើញមនុស្សសុីការ៉េមទេឬ? »
To be continued...
ញេញសាឡប់😭
![~ចំណងស្នេហ៍ប្រុសព្រាន~ [JIKOOK]](https://img.wattpad.com/cover/295917011-64-k175874.jpg)