#ចំណងស្នេហ៍ប្រុសព្រាន
ជុងហ្គុក X ជីមីន
#ភាគ១១.
« ខ្ញុំនឹងចេញ! »
« ដឹងខ្លូនបែបនេះក៏ល្អហើយ » ស៊ូសាននិយាយឡើងដោយញញឹមចុងមាត់សម្លក់សម្លឹងទៅកាន់ជីមីនក្នុងនាមជាអ្នកឈ្នះ ឈ្នះត្រឹមពេលនេះតែនាងគ្មានថ្ងៃអាចយកឈ្នះបេះដូងរបស់ជុងហ្គុកបានទេ។
« ក្រៅពី ផាក ជីមីន ខ្ញុំមិនទទួលអ្នកណាធ្វើជាភរិយារបស់ខ្ញុំទេ! ហើយស្អែកនេះក៏គ្មានអ្នកណាអាចចេញពីផ្ទះនេះបានដែរបើខ្ញុំមិនដេញ! » ជុងហ្គុកស្រាប់តែនិយាយបែបនេះឡើងបង្អាក់ដំណើររាងស្តើងដែលរៀបនឹងដើរចេញនោះអោយមកឈប់ទ្រឹងវិញ។
« ស្តាប់ឮទេ? បើអស់ការហើយសុំចេញដោយសេចក្តីថ្លៃថ្នូរ កុំនៅមុខក្រាស់ថោកទាបចាប់ប្រុសនៅទីនេះ! » អ្នកស្រីចននិយាយបន្តពីក្រោយកូនប្រុសគាត់ ពាក្យរបស់គាត់មានប្រសិទ្ធភាពណាស់ចាក់ចំចំណុចដល់ថ្នាក់ម្តាយកូនពីរនាក់នោះដើរចេញទៅតែម្តង...
« មីននី...ប្រុងទៅណានិង? » អ្នកស្រីចនរហ័សសួរឡើងបែបនេះជីមីនបានត្រឹមញញឹមដាក់គាត់ដោយមិនឆ្លើយនឹងសំណួររបស់គាត់ទេ គេរត់ចេញទៅដោយមិនមានអីជាប់ខ្លួនបែបនេះគ្រប់គ្នាមិនសូវភ័យទេព្រោះគេប្រហែលមិនហ៊ានរត់គេចទេ។
-សួនផ្កា
« អ៊ំស្រី! ខ្ញុំសុំទិញផ្កាដែលក្រអូបបំផុតនៅទីនេះមួយទងមកណា! សូមអ៊ំជួយលក់អោយខ្ញុំផងណា ខ្ញុំត្រូវការតែមួយទងទេ » រាងស្តើងរត់មកដល់សួនផ្កាមួយដែលមានផ្ការាប់រយប្រភេទ នាងនិយាយយ៉ាងស្រទន់ទៅកាន់ម្ចាស់នៅទីនេះបំណងសុំទិញពីគាត់នេះឯង។
« ចាំបន្តិចណា » ឃើញនាងស្លូតបូតរួសរាយបែបនេះទោះជានាងទិញចម្លែកជាងគេក៏គាត់សុខចិត្តលក់អោយព្រោះថាកែវភ្នែករបស់នាងបរិសុទ្ធណាស់ ហាក់ត្រូវធាតុជាមួយនឹងផ្កាតែម្តង។
...
« ម៉ោង 12 ហើយប្រហែលជាគេងបាត់ហើយ » រាងក្រាស់ដើរចុះមកក្រោមតាមទម្លាប់ចូលគេងយប់ជ្រៅរបស់គេ ស្មាលនេះគេមិនទាន់គេងទេគេប្រុងចុះទៅយកអីញុំាដើរកាត់បន្ទប់របស់ជីមីនគេចាប់អារម្មណ៍មួយភ្លែតទៅ។
« ម៉េចមកគេងបែបនេះ? » រាងក្រាស់បើកទ្វារថ្នមៗបម្រុងរកមើលរាងតូចតែក៏ឃើញគេគេងក្រាបតុយ៉ាងគួរអោយអាណិត ម៉េចក៏គេមិនគេងនៅលើគ្រែទៅ?
« នេះធ្វើអីហ្នឹង? ផ្កានិងទឹកអប់ច្រើនម្ល៉េះ? » រាងក្រាស់ដើរសម្តៅមករកជីមីនទើបមើលឃើញថាគេកំពុងធ្វើអ្វីមួយទាក់ទងជាមួយផ្កានិងទឹកអប់ មើលចំនួនដែលនាងយកមកក៏ដឹងថានាងមិនមែនយកមកប្រើច្រើនដល់ថ្នាក់នេះដែរ។
« នេះនាងបង្កើតក្លិនទឹកអប់? ពុទ្ធោរអើយយ កុំដូចអ្វីដែលខ្ញុំគិតអោយសោះ » ស្នាមញញឹមរំភើបស្រាប់តែលេចឡើងលើផ្ទះមុខសង្ហារកាលបើការគិតរបស់នាយធ្វើអោយនាយរំជួលចិត្តខ្លាំងណាស់ គេមិនមែនបង្កើតក្លិនទឹកអប់អោយអ្នកស្រីចនទេដឹង?
« មនុស្សបែបនេះទើបសមជាអនាគតប្រពន្ធខ្ញុំ! » ជុងហ្គុកញញឹមឡើងដោយភាពរីករាយមុននឹងសម្រេចចិត្តបីត្រកងរាងកាយតូចស្តើងឡើងទៅលើពូកថ្នមៗមិនអោយគេភ្ញាក់ព្រោះមើលទៅគេហត់ណាស់។
« ឯងមិនគិតថាឯងលះបង់លើគ្រួសារខ្ញុំច្រើនពេកទេឬមីននី? ឯងល្អពេកហើយ » រាងក្រាស់ទម្លាក់ខ្លួនគេងជិតជីមីនថ្នមៗអង្អែលថ្ពាល់ទន់រលោងនោះតិចៗមុននឹងបន្លឺប្រយោគក្នុងចិត្ត បើនាយធ្វើខុសលើជីមីននៅថ្ងៃអនាគត មិនថាមានចេតនាឬអចេតនានាយសូម សុំទោសអោយហើយ...
« ចិត្តដែលស្រលាញ់ឯងទាំងប៉ុន្មានវាមិនងាយនឹងរលុបចេញពីបេះដូងខ្ញុំទេបើគ្មានអ្នកមករញ៉េរញ៉ៃ! ឯងត្រូវតែទុកចិត្តខ្ញុំណា »
To be continued...
បងឯងទុកចិត្តគេផង😭
![~ចំណងស្នេហ៍ប្រុសព្រាន~ [JIKOOK]](https://img.wattpad.com/cover/295917011-64-k175874.jpg)