ភាគ ១២+១៣.

1.5K 106 1
                                        

#ចំណងស្នេហ៍ប្រុសព្រាន
ចន ជុងហ្គុក X ផាក ជីមីន.
#ភាគ 12+13.

-ថ្ងៃថ្មី

« ហាឡូអ្នកម៉ាក់! ម៉ាក់ធូរជាងមុនហើយត្រូវទេ? ខ្ញុំសុខសប្បាយធម្មតាទេ ចាំខ្ញុំទំនេរពីការងារចាំខ្ញុំទៅមើលម៉ាក់ណា អាយយ » ងាកមកកាន់រាងកាយតូចស្តើងដែលកំពុងឈរនៅផ្ទះបាយធ្វើម្ហូបបណ្តើរ និយាយទូរស័ព្ទបណ្តើរនោះ , ការនិយាយរៀបនឹងចប់ទៅហើយស្រាប់តែមានដៃមួយគូមកអោបចង្កេះគេពីក្រោយដល់ថ្នាក់គេត្រូវស្រែកឡើងដោយភាពភ្ញាក់ផ្អើល។
(មានរឿងអីកើតឡើងមែនទេកូន?) ឮអ្នកនៅក្នុងទូរស័ព្ទសួរឡើងបែបនេះជីមីនក៏រហ័សបែរសម្លក់ទៅកាន់រាងក្រាស់ដែលឈរញញឹមនោះមុននឹងរហ័សឆ្លើយតបទៅកាន់គាត់វិញ។
« មិនអីទេម៉ាក់ ខ្លាញ់ខ្ទាតអម្បាញ់មិញហ្នឹងណា អញ្ចឹងបានហើយណា ចាំខ្ញុំទៅលេងម៉ាក់! បាយៗណាម៉ាក់ កូនស្រលាញ់ម៉ាក់ »
« បានអីញុំានិង? » ឃើញថាចប់ការសន្ទនាហើយ រាងសង្ហាក៏សួរឡើងដោយអោបចង្កេះជីមីនជាថ្មី កាយវិការស្និទ្ធស្នាលបែបនេះលង់ស្រលាញ់កូនគេដកចិត្តលែងរួចហើយទេដឹង?
« មិនដឹងដែរ ចេះតែឆាបាយញុំាទៅអត់ហ៊ានធ្វើអីលើសនេះទេ អ្នកមីងមិននៅផង » ជីមីនថាហើយគេក៏ដួសមកភ្លក្ស គេមិនហ៊ានធ្វើអីធំដុំពេកទេព្រោះមិនមែនជាផ្ទះរបស់គេ មនុស្សឆាប់ក្រែងចិត្តតែពិនហ្នឹងឯង។
« ក្រែងចិត្តធ្វើអីបើថ្ងៃអនាគតក្លាយជាកូនប្រសារនៅផ្ទះនេះហើយ? ដួសដាក់ចានមកបងញុាំដែរ » ជុងហ្គុកថាហើយនាយក៏ដើរទៅមុខមុនបាត់ ទុកអោយរាងតូចនៅឆ្ងល់មិនយល់ពីសម្តីរបស់នាយទាល់តែសោះ។
« នេះគេប្តូរសព្វនាមទៀត? ព្រះអ្ហាយយ » រាងតូចក្រវីក្បាលតិចៗមុននឹងចាប់ផ្តើមដួសដាក់ចាន គេធ្វើសម្រាប់តែខ្លួនឯងបែបនេះមកត្រូវចែកអោយអ្នកផ្សេងទៀតដឹងតែញុំាមិនឆ្អែតហើយ។

...

« នែៗ ធ្វើស្អីហ្នឹង? » ជីមីនដាក់ចានចុះលើតុប្រុងនិងដើរទៅអង្គុយទល់មុខនាយកំលោះហើយតែក៏ត្រូវនាយទាញមកអង្គុយលើភ្លៅវិញ។
« ញុំាបាយ! » និយាយតែពិននេះជុងហ្គុកក៏ប្រញាប់ញុកបាយចូលមាត់ដោយដៃម្ខាងអោបចង្កេះជីមីនជាប់ មិនអោយគេងើបចេញបានទេ។
« វាមិនដែលម៉ែអាណាសុីបាយអង្គុយបែបនេះទេ » អូយយូយមួយប្រយោគនេះទាក់ចិត្តរាងក្រាស់មែនទែនតែម្តងហើយ ក្មេងម្នាក់នេះបានសម្តីដែលតើស។
« និយាយម្តងទៀតមើល! »
« ជុងហ្គុក! » ជីមីនប្រុងនឹងហើបមាត់តនឹងនាយហើយតែមិនដឹងមានអ្នកណាទេមកហៅសព្វនានរាងក្រាស់កាត់មុខជីមីនតែម្តង។
« hello! » ជីមីនឃើញអ្នកដើរចូលមកហើយគេក៏លូកដៃអោបករបស់ជុងហ្គុក ដៃម្ខាងទៀតក៏ក្រវីឡើងរាក់ទាក់អ្នកខាងនោះដោយមុខញញឹមលាយសើច ឌឺដងច្បាស់ណាស់។
« នៅស្ងៀមភ្លាម! ទះជុយម៉ាយអីឡូវហើយ » ជីមីនដឹងថាជុងហ្គុកកំពុងតែចាក់ចង្កេះ ទើបគេបង្ការទុកមុនព្រោះកំពុងភារកិច្ចត្រូវកម្ចាត់ស្រីឆ្កួតដែលចូលមកនោះ។
« ម៉ោះ លេងបែបនេះវិញលឿនជាង! » ជុងហ្គុកនាយដឹងថាជីមីនចង់បញ្ឈឺស៊ូសានទើបរហ័សទាញមុខតូចច្រមិចនោះអោយអោនមកជិតនាយរួចហើយនាយក៏ចាប់បំបិទមាត់គេតែម្តង បំបិទលើកនេះមិនមែមថើបធម្មតាទេ ថើបផងបឺតផង អណ្តាតនឹងនៅមិនស្ងៀមទេ រុករើពេញក្រអូមមាត់តែម្តង នេះលេងមែនទែនផងហេស?
« អាយយ គួរអោយខ្ពើមណាស់ ចាំមើលណា! » បានមកឃើញហេតុការណ៍បែបនេះពេញភ្នែកស៊ូសាននាងមិនអាចនៅបានទេ គឺថារត់ចេញភ្លាមៗតែម្តង។
« អូយយយ ដាច់ខ្យល់មនុស្សហើយ អាឆ្កួត! » ទម្រាំតែរសងក្រាស់ព្រមដកមាត់ចេញគឺជីមីនសឹងតែដាច់ខ្យល់ ដាច់អុកសុីសែនទៅហើយ។
« មាត់អូនផ្អែមដូចស្ករបែបនេះតាំងពីពេលណា? » ជុងហ្គុកសួរឡើងដោយអោបរាងតូចកាន់តែណែន មិនដឹងគេសារភាពដាក់ជីមីនតាំងពីពេលណាទេ ម៉េចបានជាមកស្និទ្ធស្នាលដល់ថ្នាក់នេះ។
« សុីបាយអោយលឿនៗទៅ តាប៉ែណាស់ » រាងស្តើងងាកមកសម្លក់ជុងហ្គុកបន្តិចមុននឹងញុំាតដោយមានរាងក្រាស់នៅអោបជាប់ហ្នឹងឯង មិនដឹងសាច់ការស្អីទេ មកអោបបែបនេះ។
_________________________________

« ហាឡូ អ្នកមីង! បងប្រុសចង់វៃខ្ញុំទៀតហើយ! អ្ហាយយ បានហើយៗណា » កំលោះតូចមុខមាត់ស្អាតបាតទាញទូរស័ព្ទមកនិយាយរួចហើយក៏ចុចបិទវិញយ៉ាងលឿនព្រោះតែមានអ្នកមកតាមរញ៉េរញៃគេមិនឈប់សោះ។
« វាយស្អី? អោយទូរស័ព្ទមកបងវិញ! » ថេយ៉ុងខាំមាត់ស្រែកទៅរាងស្តើងដែលកាន់ទូរស័ព្ទរបស់នាយប្រុងទូលពិតប្រាប់ម៉ាក់របស់នាយទៀតនោះ គ្រាន់តែមិនអោយទៅដើរលេងជាមួយមិត្តភក្តិសោះ!
« បងអោយខ្ញុំទៅដើរលេងសិនទៅ! »
« មិត្តភក្តិប្រុសនិងមែនទេហូស៊ុកគី?? បានហើយបងលែងចាញ់បោកអូនហើយ មករៀនចេះមានសង្សារចាំមើលបងប្រាប់ម៉ាក់អូនវិញចាំមើលទៅក្មេងឡប់! »
« អាយយយយ អាស្វាមុខវៀចច... »

To be continued...

ម៉ាគូនេះក៏មិនណយដែរ😔😔

~ចំណងស្នេហ៍ប្រុសព្រាន~ [JIKOOK]Where stories live. Discover now