#ចំណងស្នេហ៍ប្រុសព្រាន
ជុងហ្គុក ហ្វថេនដឺ X ផាក ជីមីន.
#ភាគ១៧.
-1 ខែក្រោយ
+ប្រទេសជប៉ុន
« មីននីហា ម៉ាក់មានដំណឹងល្អប្រាប់កូនណា ហៃយ៉ាកូនសំណព្វរបស់ម៉ាក់! » បានឃើញវត្តមានកូនប្រសារនិងកូនប្រុសរបស់គាត់មកលេងគាត់ហើយ អ្នកស្រីស៊ូអុីនក៏រត់ទៅអោបជីមីនមុនគេតែម្តង។
« មានរឿងអីមែនទេ? មើលទៅម៉ាក់សប្បាយចិត្តណាស់ » ជីមីននិយាយឡើងបែបនេះអ្នកស្រីចនក៏ទាញឯកសារចំណេញនៃការលក់ផលិតផលរបស់គាត់អោយគេមើលតែម្តង។
« អស់ស្តុកទូរទាំងប្រទេស? អបអសាទរណាម៉ាក់ » ជីមីនទាញមកមើលក៏ដឹងថាទឹកអប់របស់គាត់ក្លិនថ្មីនោះលក់ដាច់សឹងគ្រប់ហាង ដែលជាហេតុធ្វើអោយគាត់សប្បាយចិត្តខ្លាំងបន្ទាប់ពីលក់លែងដាច់តាំងពីពេលដែលដកហ៊ុនចេញពីក្រុមហ៊ុនរបស់ម៉ាក់ស៊ូសាន។
« អរគុណកូនទើបត្រូវ! កូនជាអ្នកបង្កើតក្លិននោះមក បើកូនមិនផ្ញើក្លិននោះមកទេម៉ាក់ប្រាកដជាធ្វើអីមិនចេញទេ! » អ្នកស្រីចននិយាយបែបនេះឡើងមក ឃើញថាគាត់សប្បាយចិត្តបែបនេះគ្រប់គ្នាក៏បានត្រឹមញញឹមព្រោះគាត់ខានសប្បាយបែបនេះយូរហើយ។
« ខ្ញុំនឹងព្យាយាមរកក្លិនថ្មីៗមកអោយម៉ាក់ណា ក្រឺង » និយាយសុខៗសម្លេងទូរស័ព្ទក៏លោតឡើងនាំអោយជីមីនត្រូវលើកវាមកមើលយ៉ាងរហ័ស។
« កើតអីមែនទេកូន? » អ្នកស្រីចនសួរឡើងដោយបារម្ភកាលបើឃើញទឹកមុខជីមីនប្រែប្រួលហើយ។
« ខ្ញុំក៏មិនដឹងដែរម៉ាក់ » ជុងហ្គុកក្រវីក្បាលស្ងាត់ៗចាំពាក្យជីមីននិយាយដូចគ្នា។
« ម៉ាក់!!! » សម្រែកជីមីនបន្លឺឡើងម្តងទៀតធ្វើអោយគ្រប់គ្នារំភើបញាប់ញ័រប្រញាប់រត់ទៅរកនាងយ៉ាងលឿន។
« នេះគេព្រមចុះហត្ថលេខាអោយមកហើយហេស? » អ្នកស្រីចនទាញទូរស័ព្ទដែលមានកិច្ចព្រមព្រៀងពីមណ្ឌលកុមារកំព្រាមកមើលដោយរំជួលចិត្តសឹងតែដួលសន្លប់ គាត់ចាំពេលនេះរាប់ឆ្នាំហើយ មានដឹងថាគាត់សប្បាយចិត្តពិនណាទេ។
« កូនត្រូវត្រៀមខ្លួនណា អួយ សប្បាយចិត្តណាស់ » អ្នកស្រីចនលោតសប្បាយចិត្តមិនខុសពីជីមីនទេគេក៏រំភើបសឹងស្រក់ទឹកភ្នែកដែរព្រោះគេភ័យខ្លាំងណាស់ ហើយក៏ចាំដល់ទៅមួយខែចាំអោយគេព្រមផ្តល់កូនមកអោយ ព្រោះពួកគេមានភេទដូចគ្នា វាពិបាកបន្តិចក្នុងការស្នើសុំ , ងាកទៅអ្នកដែលនឹងក្លាយជាប៉ារបស់គេឯនោះវិញ គេសឹងតែយំទៅហើយ។
« បងស្រលាញ់អូន » រាងក្រាស់ទាញជីមីនមកអោបដោយថើបថ្ងាសគេជាច្រើនដង មកឮថាពួកគេបានកូនបែបនេះនាយរឹតតែស្រលាញ់គេហើយ។
~~~~
« ម៉ាក់ទុកពេលអោយខ្ញុំ 5 ខែ! ពេលដែលកូននោះធំបន្តិចខ្ញុំនឹងយកថ្នាំដែលម៉ាក់អោយនេះទៅចាត់ការពួកគេដោយផ្ទាល់ដៃ! ម៉ាក់ចាំមើលទៅថាខ្ញុំលេងដល់កម្រិតណា បើខ្ញុំមិនបានអ្វីដែលខ្ញុំចង់បានទេ ពួកគេក៏មិនអាចរស់នៅសុខសប្បាយជាងយើងដែរម៉ាក់! ខ្ញុំសុំពេល 5 ខែត្រៀមគ្រប់យ៉ាងមុននឹងដល់ពេលសមគួរខ្ញុំនិងចាត់ការសរុបតែម្តង » កែវភ្នែកដូចបិសាច ពាក្យសម្តីទាំងប៉ុន្មានដែលបន្លឺចេញពីមាត់ក្រហមឆេះនេះ ទឹកមុខពោរពេញទៅដោយភាពពិសពុល ការចងអាឃាត ទឹកមុខដ៏សែនអាត្មានិយមបង្ហាញឡើងពីសន្តានដ៏ថោកទាបរបស់នាង... នាងនិងយកអ្វីដែលនាងគួរតែមានអោយបាន!
« សម្លាប់ក្មេងទេ? »
« សម្លាប់! »
To be continued...
នរកណាស់មីអូន
![~ចំណងស្នេហ៍ប្រុសព្រាន~ [JIKOOK]](https://img.wattpad.com/cover/295917011-64-k175874.jpg)