1. See you again Pete

1.4K 97 11
                                    

នៅពេលដែលខ្ញុំបានបើកភ្នែកឡើងអ្វីដែលខ្ញុំបានឃើញមុនគេគឺបន្ទប់ដ៏ធំទូលាយមួយដែលមានផ្ទៃជញ្ជាំងពណ៌សជាមួយនឹងសម្ភារៈប្រើប្រាស់ដាក់តាំងភាគច្រើនគឺសុទ្ធសឹងតែជាពណ៌ខ្មៅ។ខួរក្បាលរបស់ខ្ញុំចាប់ផ្ដើមរំលឹកដល់រឿងរ៉ាវ អ្វីដែលខួរក្បាលរបស់ខ្ញុំអាចចាំបានគឺថ្ងៃនោះខ្ញុំគឺខូចចិត្តខ្លាំងមែនទែន ខ្ញុំមិនបានដឹងនោះទេថាខួរក្បាលរបស់ខ្ញុំកំពុងគិតអ្វីដឹងត្រឹមថាខ្ញុំបាន ទាញយកកាំភ្លើងដែលនៅក្នុងថតតុធ្វើការរបស់ខ្ញុំរួចក៏ដើរទៅយកទូរសព្ទដាក់បទចម្រៀងដោយសែនកំសត់មួយបទបន្ទាប់ពីចម្រៀងមួយនោះចប់ខ្ញុំក៏សម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងប៉ុន្តែមុនពេលដែលខ្ញុំ បានដាច់ខ្យល់កែវភ្លេចរបស់ខ្ញុំបានសម្លឹងទៅ ចំមនុស្សម្នាក់ដែលគេបានបើកទ្វារចូលមកក្នុងបន្ទប់របស់ខ្ញុំ ម្នាក់នោះគឺជាមនុស្សម្នាក់ដែលខ្ញុំស្រឡាញ់គេស្មើជីវិតខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីគេប៉ុន្តែគេក៏ប្រើឲ្យខ្ញុំវិញនៅភាពខកចិត្តជាខ្លាំង ប៉ុន្តែគ្រប់យ៉ាងក៏មិនមែនជាកំហុសរបស់គេដែរ គឺជាកំហុសរបស់ខ្ញុំតែម្នាក់គត់គេគឺ Pete PongSakorn ។
ហើយចុះពេលនេះតើខ្ញុំកំពុងតែនៅទីណាតើវាគឺជាឋាននៃសេចក្តីស្លាប់មែនទេប៉ុន្តែបន្ទប់មួយនេះគឺជាបន្ទប់ដោយខ្ញុំនៅទេតើ បន្ទប់ដែលខ្ញុំរស់នៅអស់រយៈពេលជាង20 ឆ្នាំ ឬមួយក៏វាមកពីដួងវិញ្ញាណរបស់ខ្ញុំមិនបានទៅចាប់ជាតិកំណើតជាមួយនឹងខ្មោចដទៃទៀត ដោយសារតែធ្វើអំពើអាក្រក់ច្រើនពេក គឺត្រូវជាប់នៅក្នុងកន្លែងមួយនេះ។
បន្ទាប់ពីបានបើកភ្នែកឡើងមកខួរក្បាលរបស់ខ្ញុំចេះតែគិតរឿងជាច្រើនបន្តិចក្រោយមកក៏ស្រាប់តែមានសំឡេងគោះទ្វារ។

តុក តុក តុក

" Khun Vegas , នៅពេលល្ងាចថ្ងៃនេះគឺយើងមានការអញ្ជើញទៅចូលរួមដាក់ដេញថ្លៃគ្រឿងពេជ្រដែលធ្វើឡើងនៅសណ្ឋាគារផ្កាយ 5 កណ្តាលក្រុងហើយគ្រួសារទីមួយក៏ទៅចូលរួមផងដែរ " សំឡេងរបស់នាយអង្គរក្សដែលបានគោះទ្វារមុននេះបាននិយាយប្រាប់ទៅកាន់ Vegas ដែលកំពុងតែនៅក្នុងបន្ទប់ ជាធម្មតាសម្រាប់អង្គរក្សដូចជាពួកគេទាល់តែចៅហ្វាយនាយបញ្ជាឲ្យចូលទៅខាងក្នុងបន្ទប់ទើបពួកគេអាចចូលទៅបានប៉ុន្តែលើកនេះដោយសារតែVegas មិនបានប្រាប់ឲ្យចូលទៅខាងក្នុងដូច្នេះគេមានតែនិយាយពីខាងក្រៅបន្ទប់ទៅតែប៉ុណ្ណោះ។

ថេរវេលាបេះដូង ( VegasPete ) See you again Pete.Where stories live. Discover now