2. ចេតនាជាឧបទ្ទវហេតុ

659 74 3
                                    

Flash Back

Pete តែនៅក្នុងស្លៀកបំពាក់ពណ៌ខ្មៅមួយឈុតគេដើរពិនិត្យមើលជុំវិញកន្លែងកម្មវិធីគ្រប់កន្លែងដើម្បីការពារដល់Kinn ដែលជាអ្នកដឹកនាំនៅក្នុងគ្រួសារទី 1 សុវត្ថិភាពរបស់គេគឺសំខាន់បំផុតប៉ុន្តែអ្វីដែលលើសតួនាទីរបស់លោកមេអង្គរក្សនោះគឺមិនត្រឹមតែមើលជីវិតការពារសុវត្ថិភាពរបស់ចៅហ្វាយនោះទេបែរជាមកមើលការខុសត្រូវមិត្តភិក្តសម្លាញ់របស់ខ្លួនទៀតគឺ Porches ពីព្រោះនេះគឺជាបញ្ជារបស់ Kinn ។ នៅក្នុងកំឡុងពេលដែលគេកំពុងតែធ្វើការពិនិត្យវិលជុំវិញគេក៏ស្រាប់តែស្រេកទឹកយ៉ាងខ្លាំងព្រោះនៅពេលដែលចេញមកមិនបានផឹកទឹកនោះទេ ដូច្នេះគេ ក៏សម្រេចចិត្តដើរទៅរក Porches ដែលកំពុងតែកាន់កែវភេសជ្ជៈមួយដែលអ្នកបម្រើទើបតែឲ្យគេមកនេះឃើញបែបនេះ Pete ដើរទៅរកមិត្តភក្តិរបស់ខ្លួនយ៉ាងលឿនរួចក៏

" ឱ្យយើងសុំផឹកបន្តិចមកស្រែកទឹកណាស់ " Pete តែមិនទាន់ទទួលបានការយល់ព្រមពីអ្នកម្ខាងទៀតផងគេក៏ស្រវ៉ាយកកែវភេសជ្ជៈដែលនៅក្នុងដៃរបស់ Porches យកមកផឹកអស់ពីកែវតែម្ដង នៅពេលបានផឹកភេសជ្ជៈនោះអស់ហើយគេក៏ឲ្យកែវទៅកាន់ Porches វិញ

" ហ៊ើយយ!!  Ah Pete , របស់យើងទេណា! " Porches មើលទៅកែវភេសជ្ជៈនៅក្នុងដៃរបស់គេដែលពេលនេះគឺវាគ្មានសល់សូម្បីតែមួយដំណក់គេមានការសោកស្ដាយខ្លាំងពីព្រោះ ឮមកថាភេសជ្ជៈមកកាលនេះគឺអ្នកបម្រើធ្វើពិសេសសម្រាប់គេគេក៏ចង់ភ្លក់រសជាតិថាវាមានរសជាតិបែបណាដែរ ប៉ុន្តែបើជាត្រូវមិត្តភក្តិសម្អប់របស់គេផឹកអស់មុនគេទៅវិញ។

" អើណា៎ , Ah Porches យល់ដល់មិត្ត ឯងឱ្យអ្នកបម្រើនោះធ្វើជាមួយកែវទៀតសម្រាប់ឯងទៅ អរគុណហើយភឿន" Pete សើចរួចក៏លើកដៃទៅទះស្មារបស់Porches ថ្នមថ្នមប្រៀបដូចជាការអរគុណដែលគេបានយកភេសជ្ជៈនោះមកផឹក។បន្ទាប់ពីនោះគេក៏ដើរចាកចេញមកធ្វើការងាររបស់គេបន្ត។ ឱ្យមិនបានខ្វល់ពីទឹកមុខរបស់អ្នកម្ខាងទៀតឡើយថាមុខស្អុយប៉ុណ្ណា ។

ពេលវេលាបានកន្លងផុតទៅមួយសន្ទុះធំ Pete ស្រាប់តែគេមានអារម្មណ៍ថាដូចជាមិនស្រួលខ្លួនទាល់តែសោះបែកញើសពេញថ្ងាស ជើងប្រែទៅជាត្រជាក់អស់ក្បាលក៏ប្រែទៅជាឈឺខ្ទមៗទឹកទ្រាំមិនចង់បានដូច្នេះគេក៏សម្រេចចិត្តផ្ញើការងារជាមួយនឹង Arm មុននឹងគេចង់ទៅបន្ទប់ទឹក

ថេរវេលាបេះដូង ( VegasPete ) See you again Pete.Where stories live. Discover now