5. Our Kiss

744 87 21
                                    

កន្លងទៅផុតមួយសប្តាហ៍

កន្លងផុតទៅមួយសប្តាហ៍ Vegas ក៏រាងគ្រាន់បើជាងមុនបានច្រើនចំណែកឯរបួសក៏ចាប់ផ្ដើមជាសះស្បើយផងដែរ។ បន្ទាប់ពីនោះគេក៏រៀបចំចាត់ការធ្វើពិធីជប់លៀងឡើងដើម្បីលើកទឹកចិត្តដល់កូនចៅដែលបានចូលរួមក្នុងភារកិច្ចជាមួយនឹងពួក អ្នកជំនួញអ៊ីតាលីនោះ ។ នៅសំដៅចូលមកក្នុងក្លឹបដោយពាក់អាវពណ៌ក្រហមប្រលេះលេវអាវផ្នែកខាងឲ្យទ្រូងចំហរឡើងនិងខោជើងខ្មៅវែង ទៅ ដែលមើលទៅសាកសមជា Fuck boy ដូចដែលគ្រប់គ្នានិយាយ ។
កូនចៅដែលគ្រប់គ្រងដោយត្រកូលទី 2 ទាំងអស់គ្រាន់តែឃើញថាចៅហ្វាយរបស់ខ្លួនដល់ចូលមកគេក៏នាំគ្នាស្រែកហូរកញ្ជ្រៀវក៏ជាសំឡេងផ្អើលពេញក្នុងក្លឹប

ហ៊ូៗៗៗៗៗៗ ... 

" ភារកិច្ចលើកនេះជោគជ័យបានក៏ព្រោះតែអ្នកទាំងអស់គ្នាដូច្នេះហើយ Cheers " Vegas ដើរទៅយកស្រាសាំប៉ាញមួយដបរួចក៏កោសគម្របវាឡើងធ្វើឲ្យស្រាដែល ពោរពេញទៅដោយជាតិហ្គាសនៅក្នុងនោះវាផុសផុលឡើងបាញ់ពេញកម្មវិធី។ 

ក្នុងការជប់លៀងនេះក៏មានវត្តមានរបស់ Porchse , Pete ,Arm ពួកគេក៏បានចូលរួមក្នុងភារកិច្ចមួយនេះផងដែរទោះបីជាមកពី គ្រួសារទីមួយក៏ដោយ ។  គ្រប់គ្នានៅពេលដែលចូលរួមគឺមិនបានពាក់អាចសណ្ឋានជាអង្គរក្សមកទេគឺពួកគេតែងខ្លួនតាមបែបស្តាយរបស់ពួកគេម្នាក់ៗ មើលទៅឃើញភាពសង្ហារាងៗខ្លួន។

" យ៉ាងម៉េចហើយPorches? " Vegas ដើរទៅជិត Porches  ដែលកំពុងតែឈរកាន់កែវស្រាផឹក ជាមួយនឹង Arm ។
និយាយពី Pete ពេលនេះកំពុងតែឈរនៅជ្រុងមួយទៀតចុចទូរសព្ទផ្ញើផ្សារទៅកាន់តែមិនដឹង ។

" មិនអីទេ ក៏សប្បាយ " Porches ឆ្លើយទៅកាន់ Vegas វិញទាំងសប្បាយរីករាយព្រោះគេគឺជាមនុស្សដែលចូលចិត្តកម្មវិធីបែបនេះស្រាប់ទៅហើយ។

" អរគុណហើយដែលបានជួយ យើងនៅថ្ងៃនោះ Porches " Vegas ដៃទះស្មារបស់ Porches តិចៗ ។ និយាយទៅ Porches ជួយគេពីរលើកទៅហើយ ប៉ុន្តែគេមិនទាន់បាននិយាយអរគុណទៅកាន់ Porches ម្ដងណាឱ្យស្រួលបួលឡើយដូច្នេះហើយគេក៏លើកយកពេលនេះនិយាយអរគុណតែម្ដង។

ចំពោះPete វិញពេលនេះគេកំពុងតែសម្លឹងមើលទៅកាន់ពីរនាក់នោះក្នុងដៃក៏ចាប់ផ្ដើមប្រតិបត្តិការផ្ញើសារទៅកាន់នរណាម្នាក់ទៀតហើយ។

ថេរវេលាបេះដូង ( VegasPete ) See you again Pete.Where stories live. Discover now