20. Our Ending

483 63 6
                                    


ព្រឹកឡើង ...

Vegas គេក្រោកតាំងពីព្រលឹងស្រាំងៗមួយយប់នេះគេដេកមិនសូវបានដេកឡើយគេបុណ្យឲ្យឆាប់ភ្លឺព្រោះនឹងអាលនិយាយបកស្រាយប្រាប់ទៅកាន់ Pete ។ ចំណែកPete វិញគឺគេងស្ងាត់ឈឹងតែម្ដង មើលទៅដូចគេងលក់ស្រួលណាស់Vegas ឃើញបែបនេះគេក៏អត់មិនបានក៏ឱនទៅថើបថ្ពាល់ទន់ក្រអូបនោះមួយខ្សឺតហើយក៏ជាហេតុធ្វើឲ្យអ្នកក្នុងរង្វង់ដៃរបស់គេភ្ញាក់ផងដែរ។

" សុំទោសធ្វើឯងភ្ញាក់ហើយ..."Vegas
"Emm " Pete គេងក់ក្បាលគេមិនបានទៅខឹងអីហ្នឹងVegasនោះទេ។

" Pete... យើងមានរឿងចង់បកស្រាយឲ្យឯងស្ដាប់..." Vegas

" យើងក៏មានរឿងចង់ប្រាប់ឯងដូចគ្នា" Pete និយាយដោយសំឡេងប្រាកដប្រជា។

Vegas បន្ទាប់ពីឃើញអ្នកនៅក្នុងរងង្វងដៃនិយាយបែបនេះហើយក្នុងចិត្តគេក៏ចាប់ផ្ដើមខ្លាចឡើងមកក្លាយថាPete នឹងប្រាប់ពីរឿងដែលគេមិនចង់ឮ ។

"Pete..Okay " Vegas ទោះជាយ៉ាងណាក៏ដោយគេក៏មានតែយល់ស្របប៉ុណ្ណោះ។

" យើងចង់ទៅសមុទ្រVegas" Pete

" ឯងចង់ទៅទីណាយើងនាំឯងទៅទាំងអស់" Vegas

Vegas និង Pete ពួកគេចំណាយពេលធ្វើដំណើរទៅតែពេញមួយម៉ោងតម្រាំតែមកដល់វាសមុទ្រដែលPeteចង់មក។
មកដល់ផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយមានទឹកពណ៌ខៀវស្រងាត់ទាល់បក់មកតិចៗនាំយកភាពប្រៃមកជាមួយផងដែរ។ Pete ពេលចុះពីលើឡានហើយក៏ដើរមកចាំVegas នៅឆ្នេរសមុទ្រ Vegas ក៏ប្រញាប់ដើរតាមក្រោយPete ។

" Pete?"Vegas សម្លឹងមើលទៅPeteដែលអារម្មណ៍គេមិនទៅថាPeteពេលនេះកំពុងតែគិតអ្វីដឹងត្រឹមថាទឹកមុខរបស់Peteមើលទៅក្រៀមក្រំចម្លែក ។

" Vegas... ដឹងទេយើងធ្លាប់សុបិនម្ដងថាយើងបានមកជាមួយមនុស្ស .... យើងសប្បាយចិត្តប៉ុណ្ណាតែចន្លោះពេលនោះយើងក៏ឈឺចាប់ខ្លាំងព្រមគ្នា ..." Pete

Vegas គេឈរស្ដាប់ពីអ្វីដែលPeteកំពុងតែនិយាយហើយក៏មិនយល់ដែរតែក៏គិតថាប្រហែលជាPeteនិយាយពីមនុស្សអ្នកPeteស្រលាញ់កាលពីមុនហើយ. សម្រាប់គេ គេមិនបានតែខឹងអ្វីជាមួយនិងPete ឡើយដែលPeteរំលឹកមនុស្សដែលធ្លាប់ស្រលាញ់ជាមុនពីព្រោះពេលនេះPeteរបស់គេតែម្នាក់គត់ ។

ថេរវេលាបេះដូង ( VegasPete ) See you again Pete.Where stories live. Discover now