15.Tawan

466 73 11
                                    



គ្រាន់តែដឹងថាអ្នកដែលតេមកគឺជាអ្នកណាភ្លាមVegasក៏ចាប់ផ្ដើមងាកទៅខាងក្រោយក្រែងលោថាPeteនៅ ក្នុងបន្ទប់ដែរ ទាំងដែលមុននេះគេនឹងPeteបានបំបែកគ្នាទៅបន្ទប់រៀងខ្លួនដើម្បីងូតទឹកហើយចុះមកញ៉ាំបាយល្ងាចជុំគ្នា ។ ដោយសារតែរវល់គិតតាមញ៉ែPete Vegas ភ្លេចខ្លួនឯងឈឹងថារឿង Tawanគេមិនទាន់បានចាត់ការនៅឡើយ Tawan ក៏ជាបញ្ហាមួយដែលគេធ្លាប់បានសាងឡើងក្នុងអតីតកាលដែរ ត្រឡប់មកវិញលើកនេះគេក៏នឹងចាត់ការគ្រប់យ៉ាងឲ្យល្អបំផុត មិនឲ្យមានកំហុសទៀតទេ ។

" Vegas, លោកដឹងទេថាខ្ញុំនឹកលោកប៉ុណ្ណា ហេតុអ្វីមិនដែលឃើញលោកទាក់ទងមកខ្ញុំសោះអញ្ចឹង? នេះបើខ្ញុំមិនទាក់ទងទៅលោកទេលោកប្រហែលជាភ្លេចខ្ញុំបាត់ទៅហើយ " Tawan គេនិយាយទៅរកVegasតាមទូរសព្ទនោះដោយសំឡេងង៉ក់ងរដូចជាចង់ខឹងVegas ។

មិនឱ្យគេខឹងយ៉ាងម៉េចបើតាំងពីVegasញ៉ែគេបានមក ធ្វើឱ្យខ្លួនសុខចិត្តក្បត់Kinn យកVegas ហើយធ្វើឱ្យKinnឈឺចាប់បានសម្រេច តាំងពីពេលនោះមក Vegas ក៏មិនសូវជារវីរវល់នឹងខ្លួនទៀតដែរ ទាំងដែលគេធ្លាប់បានសន្យាហើយថានឹងរៀបការជាមួយគ្នាបើសិនបើគម្រោងការបានសម្រេច ការដែលគេចង់សំដែងលើនោះគឺជាការនឹងទម្លាក់ គ្រួសារទីមួយចេញហើយគេនិងប៉ារបស់គេទៅកាន់តំណែងជំនួស យកអ្វីគ្រប់យ៉ាងដែលគួរតែជារបស់គ្រួសារទី 2 អ្នករកមកបាន ។

" Tawan... បើTawanតេមកក៏ល្អហើយខ្ញុំក៏មានរឿងចង់និយាយជាមួយTawan ដូចគ្នា" Vegas យើងនិយាយជាមួយTawan ដោយចិត្តត្រជាក់បំផុតគេចង់ដោះស្រាយរឿងដែលគេបានបង្កនេះតាមរយៈសន្តិវិធីមិនចង់ឲ្យមានការបង្ហូរឈាមឡើយ គេមកចង់ធ្វើជាVegasដូចពីមុននោះទេគឺចង់ប្រែខ្លួនឯងឱ្យក្លាយទៅជាVegasដែលសាកសមនឹងPete បំផុត។

" តើVegasមានរឿងអ្វីនិយាយជាមួយនឹងTawanមែនទេ អាចនិយាយបាននៅពេលនេះណា" Tawan នៅពេលដែលឮថាVegasមានរឿងនិយាយជាមួយខ្លួនគេក៏រាងសប្បាយចិត្តឡើងមក គេក៏ខាននិយាយទូរសព្ទជាមួយនឹងVegasបែបនេះយូរមកហើយ។ សម្រាប់រូបគេម្នាក់អ្នកដទៃដែលបានស្គាល់ខ្លួនគឺបានគិតថាគេបានស្លាប់ទៅហើយ ធ្លាប់ពីខ្លួនបានលួចក្បត់Kinn ដូច្នេះ Vegasក៏ប្រាប់ខ្លួនឱ្យទៅលាក់ខ្លួនមួយរយៈសិនហើយពេលនេះក៏វារាងយូរខែដែរហើយ។

ថេរវេលាបេះដូង ( VegasPete ) See you again Pete.Where stories live. Discover now