13.VegasPete

621 94 14
                                    




" P...Pete ..." Vegas បន្ទាប់ពីបែរមុខហើយឃើញសភាពរបស់Pete គេក៏ដឹងថាPete យំឡើងក្រហមមុខក្រហមមាត់អស់ហើយ ទោះបីជាពេលនេះបន្ទប់របស់គេរៀងងងឹតបន្តិចប៉ុន្តែក៏មានអំពូលភ្លើងរាត្រីដែលនៅបំភ្លឺនៅជិតនោះផងដែរ ទើបគេអាចមើលឃើញយ៉ាងច្បាស់ ឃើញបែបនេះគេក៏អត់អាណិតមិនបាន រួចក៏យកដៃទៅជូតទឹកភ្នែកដែរនៅលើថ្ពាល់របស់Pete ចេញ ទោះក្នុងចិត្តនៅអន់ចិត្តខ្លះតែគេក៏មិនចង់ឃើញទឹកភ្នែករបស់Pete ស្រក់មកចំពោះមុខគេដែរ។

" Vegas ... ខ្ញុំសុំទោស!! ខ្ញុំក៏មិនចង់ធ្វើចឹងដែរ តែវាជាតួនាទី ខ្ញុំបដិសេធមិនបានពិតមែន ...ហ៊ិក...Khun Korn មានគុណបំណាច់មកលើខ្ញុំច្រើនណាស់ ខ្ញុំមិន អាចរមិលគុណគាត់ឡើយ .... Vegas... ហ៊ិក...ហ៊ិក " Pete យំហើយក៏រៀបរាប់ពីមូលហេតុដែលគេសុខចិត្តក្បត់Vegasឲ្យ Vegas បានដឹងគេក៏មិនចង់ធ្វើបែបហ្នឹងដែរប៉ុន្តែយ៉ាងណាវាក៏ជាតួនាទីរបស់គេក្នុងនាមអង្គរក្សរបស់គ្រួសារទីមួយ ។ Pete គេសម្លឹងទៅមើលមុខ Vegas ហើយក៏បន្ថែមកម្លាំងដៃឱបទៅកាន់ចង្កេះVegas ខ្លាំងជាងមុន ទាំងខ្លួនកំពុងតែយំ ។

" ហេតុអ្វីចាំបាច់ចូលមកធ្វើជាល្អជាមួយនឹងយើង ...បើឯងគ្រាន់តែចង់បានឯកសារការងារទាំងនោះគ្រាន់តែប្រាប់យើងមួយម៉ាត់មកយើងក៏នឹងឲ្យឯងបានភ្លាម " Vegas និយាយដោយសំឡេងស្រទុនទៅរកPete ប៉ុន្តែក៏បង្កប់នៅភាពមិនពេញចិត្តផងដែរ តែម្រាមដៃក៏នៅតែស្ថិតនៅលើថ្ពាល់របស់Peteដដែល វាធ្វើនៅតួនាទីជូតទឹកភ្នែកឲ្យPete ដោយកំពុងតែហូរមិនដាច់នោះ

" ដំបូងឡើយខ្ញុំក៏មិនដឹងដែរថា Khun Korn ឲ្យខ្ញុំចូលមកជិតលោកដើម្បីអ្វី... ខ្ញុំក៏ទើបតែដឹងនៅព្រឹកថ្ងៃនោះដូចគ្នា ខ្ញុំសុំទោស..ហ៊ិក.. ខ្ញុំដឹង... ខ្ញុំដឹងថាលោក ខិតខំធ្វើការងារនោះយ៉ាងណាប៉ុន្តែ...ប៉ុន្តែខ្ញុំនៅតែអាត្មានិយមលួចយកវាទៅទាល់តែបាន...ខ្ញុំក៏មិនចង់អញ្ចឹងដែរ..ហ៊ិក..ខ្ញុំគ្មានជម្រើសពិតមែន ហ៊ិក...ហើយរឿងរបស់...ពួក...យើង .." Pete និយាយមកត្រឹមនេះគេក៏ ស្រាប់តែឈប់និយាយ

" ហ៊ឺម.? រឿងរបស់ពួកយើងយ៉ាងម៉េចនិយាយមកPete ..." Vegas សម្លឹងមើលភ្នែករបស់Pete ឥតព្រិច ដើម្បីរង់ចាំស្ដាប់ចម្លើយចេញពីមាត់របស់អ្នកម្ខាងទៀត

ថេរវេលាបេះដូង ( VegasPete ) See you again Pete.Wo Geschichten leben. Entdecke jetzt