9. Betrayal (Why?)

588 75 30
                                    



បន្ទាប់ពីពួកគេបានចេញមកពីសួនកម្សាន្តវិញហើយ Pete ក៏ដល់ពេលដែលត្រូវត្រឡប់ទៅគ្រួសារធំវិញដូចគ្នា ព្រោះថាគេបាត់តាំងពីយប់មិញរហូតដល់ថ្ងៃនេះពេញមួយថ្ងៃទៀតអញ្ចឹងល្ងាចនេះគេត្រូវតែត្រឡប់ទៅវិញជាដាច់ខាត មិនអញ្ចឹងទេច្បាស់ជាគ្រប់គ្នាសង្ស័យហើយក៏សួរដេញដោលគេជាក់ជាមិនខាន។ Vegas កំពុងតែបើកឡានជូនPete ត្រឡប់ទៅ ផ្ទះត្រកូលធំវិញ ហើយពេលដែលអ្នកទាំងពីរក៏បានមកឈប់នៅសួនដែលពួកគេបានអត់គ្នាកាលពីយប់មិញ បើមិនឆ្ងាយពីភូមិគ្រឹះប៉ុន្មាននោះទេ

" អរគុណសម្រាប់ថ្ងៃនេះ " Pete

"Pete... យើងគ្រាន់តែចង់ប្រាប់ឯងម្ដងទៀតវាសំដីដែលយើងនិយាយនៅសួននោះគ្រប់ម៉ាត់ទាំងអស់សុទ្ធសឹងតែជាការពិត គ្មានមួយម៉ាត់ណាកុហកឡើយ យើងស្រលាញ់ឯង Pete " Vegas គេឈោងដៃទៅចាប់ដៃរបស់ Pete ក្តោបជាប់. មុននឹងនិយាយ ទោះបីជាទើបតែប្រាប់ Pete ម្តងហើយក៏ដោយក៏គេនៅតែចង់ប្រាប់ Pete ដដែលៗជារឿយៗ រហូតដល់ Pete ព្រមយកបេះដូងមកជឿជាក់គេ        គេដឹងច្បាស់ថាគេជាមនុស្សអាក្រក់និយាយអ្វីក៏មិនសូវមាននរណាហ៊ានជឿតែយ៉ាងណាក៏គេសុំឲ្យ Pete ជឿគេ។

" Emm...ចឹងខ្ញុំទៅសិនហើយ " Pete ងក់ក្បាលដូចជាការទទួលដឹង រួចក៏ញញឹមទៅកាន់គេមុននឹងចុះពីលើឡាន។

និយាយតាមត្រង់ទៅ Pete ក៏មិនសូវជឿអ្វីដែល Vegas និយាយឡើយ នរណាក៏ដឹងស្ទើរតែពេញប្រទេសទៅហើយថា Vegas Kornwit Therapanyakul អ្នកប្រុសទីមួយនៃគ្រួសារទី 2 ជាមនុស្សបែបណាទាំងឈាមត្រជាក់ រោគចិត្ត ថែមទាំងជាមនុស្សចង់បានអ្វីត្រូវតែបានមិនថាត្រូវប្រើមធ្យោបាយបែបណាក៏ដោយជាពិសេស គឺមធ្យោបាយដែលយករូបរាងកាយ សម្រស់មកទាក់ចិត្ត បោកប្រាស់ អ្នកដទៃទើបយកព័ត៌មានពីគ្រប់គ្នា ក៏មានដៃគូចាស់ជាច្រើនរបស់ Kinn ស្រាប់ទៅហើយជាឧទាហរណ៍ឲ្យឃើញថាគ្រប់គ្នាសុទ្ធសឹងតែធ្លាប់បានឆ្លងកាត់ Vegas ហើយក៏សុខចិត្តក្បត់Kinn គ្រប់គ្នាមិនលើកលែងសូម្បីតែសង្សារចាស់របស់ Kinn គឺ Tawan ។

នៅពេលដែលPete ចុះពីលើឡានភ្លាម Vegas ក៏មិនបានបើកចេញទៅភ្លាមដែរ. គេនៅសម្លឹងមើលរហូតដល់Pete ដើរផុតពីក្រសែភ្នែករបស់គេទើបគេបើកឡានចេញពីទីនោះតាមក្រោយ។

ថេរវេលាបេះដូង ( VegasPete ) See you again Pete.Where stories live. Discover now