ភាគ១០:ស្នាមថើប

1.9K 158 0
                                    

     ព្រឹកនេះថេយ៉ុងទៅសាលាទាំងស្ងាបឥតឈប់ ដោយសារតែយប់មិញគេងមិនបានគ្រប់គ្រាន់។ វេលានេះសិស្សៗគ្រប់រូប ត្រូវសម្អាតបវិរេនសាលានិងបន្ទប់នីមួយៗ ដោយសារតែបន្តិចទៀតនេះខាងថ្នាក់លើនឹងចុះមកមើល តំបន់នេះ ហើយក៏នឹងត្រៀមសាងសង់សាលារៀនមួយខ្នងទៀតផងដែរ។
   គ្រប់គ្នាលាន់មាត់ពេលសោរទ្វារបន្ទប់តន្រ្តីត្រូវបានរបើក ក្រោយពីបិទចោលអស់ជាច្រើនឆ្នាំ។ វាមានសភាពចាស់ទ្រុមទ្រោមដោយសារតែមិនបានសម្អាតអស់ពេលជាយូរ សម្ភារៈដែលនៅក្នុងនឹងទាំងមូលហាក់សុទ្ធតែជារបស់ខូចៗ ប្រើការលែងកើត ហើយក៏គ្មានមូលហេតុចម្បងដែលធ្វើអោយបន្ទប់មួយនេះត្រូវបានបិទចោល ប្រហែលដោយសារតែគ្មានគ្រូសិល្បៈបង្រៀនម៉ោងនេះទេដឹង?
    មិនរង់ចាំយូរ សិស្សគ្រប់គ្នាក៏ប្រញាប់រៀបចំសម្អាតតាមបង្អួច ពិដាននិងលើឥដ្ឋ ព្រោះតែគេអាចនឹងដើរចូលមើលគ្រប់បន្ទប់នៃអគារមួយនេះ។
« កើតស្អីឯងភ្លឹកៗ » ជីមីនទះស្មាថេយ៉ុងមួយដៃស្រាលៗ ទាញអារម្មណ៍គេអោយត្រឡប់ចូលមកក្នុងខ្លួនវិញ។ ថេយ៉ុងភ្ញាក់ពីការភ្លឹកហើយក៏ប្តូរមកជាជូតតុវិញ មុននេះគេគ្រាន់តែគិតពីរឿងខ្លះតែប៉ុណ្ណោះទើបមិនបានចាប់ភ្លឹកនឹងវត្តមានជីមីន។
       វត្តមានរបស់លោកគ្រូ យ៉ុនហ្គី ជាគ្រូសង្ហាររបស់ថេយ៉ុង ធ្វើអោយបន្ទប់មួយនេះប្រែជាស្ងប់ស្ងាត់ គ្រប់គ្នារៀបរឹកពារអោយត្រឹមត្រូវស្វាគមន៍លោកគ្រូ។
« មើលមកយើងរៀបរយឬនៅ? » ថេយ៉ុងបោះធូលីចេញពីអាវ រៀបចំអោយមានរបៀបបង្វិលខ្លួនអោយជីមីនមើលមកគេ ខ្លាចថានឹងខ្វះខាតអី។ ដែលសកម្មភាពរបស់គេ មិនរំលងពីភ្នែកកញ្ញាៗបីនាក់ ឈរអោបដៃសម្លឹងមកមើលគេដោយអារម្មណ៌ជ្រក់ជ្រេញ។
« អាក្មេងខ្ទើយ » ម្នាក់ក្នុងចំណោមបីនាក់ ដែលមើលទៅដូចជាពូកែខាងទើស ចេញមុខមកស្តីថាអោយថេយ៉ុង តែក៏មិនបន្លឺសំឡេងអោយលឺខ្លាំង ល្មមលឺតែគ្នាប៉ុន្មាននាក់។
« ទើសក្បាល You » ថេយ៉ុងក៏មិនចង់តបជ្រលក់មាត់ជាមួយនាងប៉ុន្មានតែវាអត់មិនបាន ព្រោះតែនាងនេះដូចជាញយដងពេកហើយ។ អាងតែខ្លួនជាកូនលោកមេឃុំឬយ៉ាងម៉េច? មែនហើយ កញ្ញាម្នាក់នេះឈ្មោះថា កាង ឆារ៉ូ គ្រួសាររបស់នាងធូរធារជាងគេក្នុងភូមិនេះ ដោយផ្អែកលើរោងម៉ាសុីនកិនស្រូវ និងឪពុកជាមេឃុំ។ តែបើនិយាយពីចរិកកូនវិញ មិនសូវជាល្អប៉ុន្មាន ពូកែតែខាងរករឿង ចរិកក្អេងក្អាង មិនចេះត្រូវគ្នាជាមួយអ្នកណា បានតែជាមួយគ្នាៗគេពីរនាក់ ឈរអមសងខាងនេះឯងដែលដើរតាមត្រុកៗ។
« មិនទើសទេ តែវារអើម » ឆារ៉ូបញ្ជេញទឹកមុខដូចជាខ្ពើមរអើម បើអាចថេយ៉ុងគេនឹងស្លៀកសំពត់ ពាក់សក់ បបួលគ្នាវ៉ៃគ្នាជាមួយនាងមួយស្មើម្តង ចាំមើលវាអស់ប៉ុន្មានលុយ។ ទោះជាគេជាអ្វីក៏ ពុកម៉ែគេនៅតែស្រឡាញ់គេ នាងគ្មានសិទ្ធមកអារកាត់នោះទេ។
« បានហើយកុំអោយមានរឿង » ជីមីនឃាត់ មើលស្ថានការណ៍ទៅដូចជាយ៉ាប់យឺន ហើយទុកបន្តិចទៀតបន្ទប់មួយនេះនឹងឆេះជាមិនខាន។ ថេយ៉ុងងាកមកបញ្ជេញស្នាមញញឹមដាក់ជីមីន ហើយញាក់ចិញ្ចើមដាក់កញ្ញាឆារ៉ូសឹមដើរទៅរាក់ទាក់ផ្តើមសន្ទនាជាមួយលោកគ្រូមុនគេ។
« សួស្តីលោកគ្រូ ថ្ងៃនេះលោកគ្រូជាប់ម៉ោងបង្រៀនថ្នាក់ណា? »
« គ្រូជាប់បង្រៀន 11D » លោកគ្រូហ្គីតបតាមសំឡេងស្មើៗ តែក៏មិនសោះកក្រោះពេក ថេយ៉ុងក៏ញញឹមព្យាយាមរកពាក្យមកនិយាយជាមួយគាត់ ពេលក្បែរគាត់ម្តងៗ ដូចជាមានស្អីមកញុក និយាយមិនចង់ចេញសោះ ប្រហែលជាមកពីគេអឹមអៀនពេកទេដឹង?
« លោកគ្រូ អាទិត្យមុនឆារ៉ូមិនបានមកសាលាចំម៉ោងលោកគ្រូ ឆារ៉ូមិនយល់មេរៀនថ្មីនោះសោះ លោកគ្រូជួយពន្យល់បន្តិចមកណា » ឆារ៉ូបុកស្មាថេយ៉ុងអោយគេគេចទៅម្ខាង រួចឈរក្បែរដៃលោកគ្រូ ពោលទាំងទឹកមុខញិកញក់ដាក់លោកគ្រូ។
« ខ្ចីសៀវភៅមិត្តរួមថ្នាក់កត់ មិនយល់ត្រង់ណាចាំយកចំណុចនោះមកសួរគ្រូ »
« ចាស៎ » ឆារ៉ូតបដោយញញឹមញញែម លោកគ្រូហ្គីក៏បន្តដើរមើលក្នុងបន្ទប់ មើលទៅគាត់ដូចជាចាប់ចិត្តនឹងឧបករណ៍ទាំងអស់នេះណាស់ បន្ទប់មួយនេះក៏នៅមាំ បើសម្អាតអោយស្អាត បើកសារជាថ្មីប្រហែលជាល្អ។ អ្វីដែលគាត់ចាប់អារម្មណ៍ជាងគេ គឺជាព្យាណូចាស់មួយ គាត់បើកវា បញ្ជាម្រាមដៃសង្កត់លើខ្ទង់ព្យាណូ តែមិនលឺសំឡេងអ្វី ប្រហែលជាខូចខាតត្រង់ណាមួយហើយ។
« ឯងចាំរុញយើងអោយដួល ពេលនៅជិតលោកគ្រូលឺទេ? » ថេយ៉ុងខ្សឹបៗដាក់ជីមីន ជីមីនក៏បានដូចចិត្តងក់ក្បាលផ្ងក់ៗ ត្រៀមរួចជាស្រេច អនុវត្តតាមផែនការណ៍។ ដោយចៃដន្យខ្លាំងណាស់ កញ្ញាឆារ៉ូក៏គិតពីផែនការណ៍មួយនេះផងដែរ ពួកគេព្យាយាមដើរតាមលោកគ្រូកិតៗពីក្រោយ ឆ្លៀតឱកាសរកជាធ្វើដួល អោយលោកគ្រូជួយទប់ នឹងងាកមកចាប់អារម្មណ៍។
សំណាងដូចជាមិននៅខាងគេសោះ ជីមីនដើរឡេឡឺៗទៅទាក់ជើងនឹងប្រដាប់វាយស្គរ បិះដួលបាក់ចង្កេះកុំតែបានដៃដ៏មាំរបស់លោកគ្រូសង្ហាររហ័សមកជួយទប់គេជាប់។ ជីមីនបិទភ្នែកជិតឈឹងគិតថានឹងដួលអុកគូទទៅហើយ តែបែរជានៅស្ងៀមដោយមានដៃមួយគូរទ្រទម្ងន់គេ ពេលដែលបើកភ្នែកមើលទៅក្បែរជើង ឃើញថាកញ្ញាឆារ៉ូអុកគូទដួល ងាកទៅមើលថេយ៉ុងឃើញកំពុងឈរភ្លឹះៗ ហើយពេលដែលគេមកប្រឈមមុខជាមួយម្ចាស់ដៃទាំងគូរ ឃើញលោកគ្រូកំពុងតែមើលមុខគេ ផ្ទៃមុខជិតពេកហើយ គេមិនដែលហ៊ានសម្លឹងមុខលោកគ្រូចំៗឡើយតែពេលនេះ...
« លោកគ្រូ »
« ប្រយ័ត្នបន្តិចទៅ »
« បាទ » ជីមីនឈរត្រង់ខ្លួន ត្រសៀលៗមកក្បែរថេយ៉ុងវិញ។
« អរគុណលោកគ្រូ » លោកគ្រូហ្គី ទទួលយកពាក្យអរគុណរួចដើរចេញពីកន្លែងមួយនេះ ថេយ៉ុងនៅមិនទាន់អស់ចិត្តនៅឡើយសុំចិត្តអ្នកសសេរដោយផ្លាស់ប្តូរឆាកមួយនេះចេញ ដាក់គេសម្តែងជំនួសវិញ មុននេះគិតថានិងបានដួលលើទ្រូងលោកគ្រូទៅហើយ។
« អាឈើចង្រៃនេះវ៉ើយ » គេអោយរើសម្ចាស់ដើមហេតុនោះមកកាន់
« ថេយ៉ុងយើង... »
« ល្អហើយដែលជាឯងនោះ បើជានាងឆារ៉ូនោះវិញហ្ហាស ហុឹស » គេខាំមាត់ខាំក នឹកដល់រូបភាពដែលនាងធ្វើជាដួលទាក់ទាញចំណាប់អារម្មណ៍ តែស្តាយជំនួសលោកគ្រូមិនបានចាប់អារម្មណ៍ ងាកមកមើលក៏ឃើញថានាងក្រោកដោយខ្លួនឯង សម្លក់ចុងកន្ទុយភ្នែកដើរចេញតាំងពីស្មើណាមិនដឹង។
នាពេលរាត្រី
គ្រែសំណព្វរបស់ថេយ៉ុងត្រូវបានជួលជុសវិលមកសភាពដើមវិញ ថែមទាំងមាំទាំជាងមុនទៀតផង។ យប់នេះគេក៏បានគេងលើគ្រែវិញយ៉ាងសុខស្រួល ខុសពីជុងហ្គុកដែលត្រូវគេងលើរនាបទាប់កម្រាល ។ហេតុតែគេជាម្ចាស់បន្ទប់ចង់ធ្វើយ៉ាងម៉េចក៏សម ចង់អោយភ្ញៀវគេងនៅមាត់ទ្វារទៀតក៏សម ណាហ្ហើយមានតែទ្រាំគេងទៅបានគេអោយគេងហើយ។
អាកាសធាតុចាប់ផ្តើមចុះត្រជាក់ ថេយ៉ុងងាកមកចាប់អារម្មណ៍អ្នកដែលគេងញ័រញាក់អោបដៃទាញភួយដល់ត្រឹមកនោះ ដូចជារងាណាស់។ ក្រលេកទៅមាត់បង្អួច ក៏ប្រទះឃើញចំហរចោល ទើបគេទម្លាក់ជើងចុះពីលើគ្រែ ដើរទៅបិទបង្អួច គេមិនមែនជាមនុស្សអត់ចិត្តឯណា។ ឃើញជុងហ្គុកដូចជារងាណាស់ នាយប្រហែលជាចាញ់អាកាសធាតុហើយ ប្រហែលជាចាញ់រងាទេដឹងព្រោះតែចូលចិត្តភួយក្រាស់ៗ និងបិទបង្អួចជិតៗ។ នៅទីនេះនាពេលយប់គឺចុះត្រជាក់ខ្លាំងណាស់ តែគេសុំានឹងវាទៅហើយ តែជុងហ្គុកនាយនៅមិនទាន់សុំានឹងវានៅឡើយ។ ថេយ៉ុងចិត្តល្អប្តូរភួយអោយគេមួយយប់ទៅចុះ ឈរគិតហើយ ក៏ដើរមកយកភួយប្តូរជាមួយជុងហ្គុក តែឃើញនាយគេងលក់ហើយ ក៏សម្រេចិត្ត ទាញភួយតូចស្តើងយឺតៗពីជុងហ្គុក ជំនួសដោយភួយក្រាស់មកដណ្តប់ពីលើ។ ជុងហ្គុកក៏គេងរាងស្ងប់ មានកម្តៅជាងមុន។ ថេយ៉ុងកាន់ភួយនៅនឹងដៃ ដើរសម្តៅទៅកាន់គ្រែ តែភួយគេធំដណ្តប់អោយជុងហ្គុកហើយក៏នៅសល់ជាយទៀត ក៏ទាក់ជើងជំពប់ដួលព្រូសទៅលើជុងហ្គុកពេញៗ។ គេបើកភ្នែកធំៗ បបូរអឹបលើសាច់ថ្ពាល់អ្នកដែលគេងលក់មិនដឹងខ្យល់អី។ ថេយ៉ុងស្ទុះស្ទាក្រោកចេញពីជុងហ្គុក ស្របពេលគ្នានោះ ជុងហ្គុកក៏បើកភ្នែកឡើងក្រោយទទួកអារម្មណ៍ដូចជាមានអ្វីម្យ៉ាងធ្លាក់សង្កត់ពីលើទ្រូងគេ ធ្ងន់ណាស់ ដកដង្ហើមសឹងតែមិនរួច។ តែពេលបើកភ្នែកឡើងក៏ឃើញថាជាថេយ៉ុង អ្ហេតែថេយ៉ុងមកធ្វើអីកន្លែងគេគេងនេះ គ្រាន់ខ្លួនគេងលើគ្រែមិនអ៊ីចឹង?
« គឺខ្ញុំក្រោកឈឺនោម » ពេលឃើញទឹកមុខឆ្ងល់របស់ជុងហ្គុកគេក៏រកពាក្យមកនិយាយ ថាឈឺនោមដើរកាត់ទេ មិនមែនប្រុងចូលមកធ្វើអីនោះទេ។ ជុងហ្គុកមិនទាន់តបអ្វីឡើយ ព្រោះភ្ញាក់ពីដំណេកទាំងមិនទាន់ស្វាងងងុយ នៅធីងធោង។ ថេយ៉ុងដើរញាប់ជើងចេញពីបន្ទប់ បិទទ្វារលឺសូរតែគ្រាំង!
« ឆ្កួតៗៗ ឆ្កួតមិនខានទេខ្ញុំ » មែនហើយគេប្រាកដជាឆ្កួតមិនខានឡើយ សាច់ការសាច់កាប់អី បានជាមកជំពប់ដួលថើបកូនប្រុសគេនៀក? ហ្ហឹមយល់សប្តិទេដឹង? មុននេះគេពិតជាថើបជុងហ្គុកពិតមែន? ថេយ៉ុងស្ទាបបបូរមាត់ខ្លួនឯង គេគិតថាប្រហែលជាយល់សប្តិហើយ ទើបទះខ្លួនឯងមកកំផ្លៀង អោយភ្ញាក់ពីយល់សប្តិមួយនេះ កុំអោយជាប់ជ្រៅជាងនេះអី គេត្រឹមត្រូវសឹងអី គេឯណាទៅថើបថ្ពាល់កូនប្រុសគេសោះ។
ផាច់!
« អួយ! » ឈឺ! មិនមែនយល់សប្តិទេ ពិតៗ ម្តងនេះពិតប្រាកដ គេពិតជាបានថើបជុងហ្គុកមែន? តើជុងហ្គុកមានដឹងខ្លួនមុនគេថើបទេ? ឬទើបតែដឹងខ្លួនក្រោយគេថើបហើយ? សញ្ញាសួរលោតឡើងពេញខួរក្បាលគេ ក្នុងចិត្តបន់ស្រន់ថាកុំៗ កុំអោយគេដឹងអី គ្មានចេតនាទេ ជំពប់ជើងទេតើ។
ជុងហ្គុកគេងផ្អៀងសម្លឹងទៅទ្វារ ហើយក៏ទើបតែចាប់អារម្មណ៍ថា ភួយនេះដូចជាមិនមែនជាភួយរបស់នាយ ព្រោះតែក្លិនក្រអូបប្រហើរនៃភួយនេះបានរសាត់មកប៉ះច្រមុះនាយ។ ពេលដែលក្រលេកមកមើល ពិតជាមិនមែនជារបស់គេមែន តែវាមកនៅនឹងគេតាំងពីស្មើណា? គេដូចជាមិនបានដណ្តើមថេយ៉ុងមកទេ? ឬក៏ថេយ៉ុងជាអ្នកប្តូរអោយគេ? គិតសព្វៗរួចក៏ញញឹមបិទភ្នែក គេងដោយភាពអស់កម្លាំង។

To be continued

មន្តស្នេហ៍កំលោះស្រុកស្រែWhere stories live. Discover now