ភាគ៣១:ជាប្រពន្ធទេដឹង?

1.4K 142 5
                                    

« បងជុង... » សំឡេងស្រួយស្រេសបន្លឺឡើងចេញពីបបូរមាត់ក្រហមឆៅ ស្របពេលរាងកាយល្វិតល្វន់កំពុងតែដើរសម្តៅទៅរកជុងហ្គុក។
« ស្រីណាទៀតហើយ? » ថេយ៉ុងហើបសំឡេងតិចៗ ឈរអោបដៃមើលមនុស្សស្រីប្លែកមុខចូលមកអោបដៃជុងហ្គុក។
« ជូលី? » ជុងហ្គុកភ្លាំងបន្តិច ពេលដែលឃើញវត្តមានស្រីកំណាន់នៅចំពោះមុខ។ នាងមកដោយរបៀបណា? ហេតុអ្វីបានជានាងដឹងថាគេនៅទីនេះ?
« អូនមកធ្វើអី? » 
« ម៉េចក៏សួរអូនអ៊ីចឹង ឬបងមិនពេញចិត្តដែលអូនមក? » ជូលីពោលឡើងដោយសំឡេងអាក់អន់ចិត្ត។
« មិនមែនមានន័យបែបហ្នឹងឡើយ បងគ្រាន់តែឆ្ងល់ហេតុអ្វីបានជាអូនដឹងថាបងនៅទីនេះ »
« វាមិនមែនជារឿងសំខាន់ឡើយ គ្រាន់តែតាមរកបងជារឿងងាយស្រួលបំផុត សំខាន់ពេលនេះអូនពិតជានឹកបងខ្លាំងណាស់! » ជូលីផ្អែកក្បាលនឹងទ្រូងជុងហ្គុក ហើយបបោលអង្អែលថ្នមៗ។ ថេយ៉ុងដើរកញ្ឆក់កញ្ឆេរ ចេញពីកន្លែងនេះ សម្តៅចូលទៅក្នុងផ្ទះ។
« លែងបងសិនទៅ »
« បងមិននឹកអូនខ្លះទេអ្ហ៎? »
« អឹម ចូលផ្ទះសិនទៅជូលី »
« ចាស៎ »
ជុងហ្គុកនាំនាងចូលផ្ទះ ព្រមទាំងបានណែនាំនាងទៅអោយម្ចាស់ផ្ទះបានស្គាល់ផងដែរ។
*****
ក្លិនឈ្ងុយនៃម្ហូប កំពុងតែធ្វើទុកទោម្នេញជាមួយនឹងក្រពះ ដែលរោទិ៍បញ្ជាក់ប្រាប់ថាឃ្លានខ្លាំងណាស់។
« ញុំាទៅក្មួយស្រី កុំក្រែងចិត្តអី » អ៊ំស្រីគីមញញឹមដាក់ភ្ញៀវដែលមិនបានអញ្ជើយ។ ជូលីសម្លឹងមើលម្ហូបស្រែអស់ទាំងនោះ ដោយទឹកមុខខ្ពើម។
« ម្ហូបដូចឆ្កួត មិនទំនងសោះ អ្ហាកចង់ក្អួត » ថេយ៉ុងទម្លាក់ស្លាបព្រាបចុះ ដៃគេរមាស់ចង់ទះមាត់អ្នកខ្លះខ្លាំងណាស់។
« ចង់បានម្ហូបទំនងៗ ម៉េចមិនទៅសណ្ឋានគារផ្កាយប្រាំទៅ? »
«ថេយ៉ុង » អ៊ំស្រីគីមច្របាច់ដៃកូនថ្នមៗ អោយចិត្តត្រជាក់ជាមួយភ្ញៀវ។
« កូនឆ្អែតហើយម៉ែ » នាយតូចក្រោកចេញ ព្រោះតែគេមិនអាចទ្រាំជាមួយមនុស្សធន់នេះហើយ។
*****
« ម៉េចក៏ពិបាកម្ល៉េះ គ្មានទឹកផ្កាឈូកអោយងូតទេឬយ៉ាងម៉េច? » ជូលីកាន់ផ្តិលឈរទន្រ្ទាំជើង នាងមិនដឹងថាគិតខុសឬត្រូវឡើយដែលតាមជុងហ្គុកមកដល់ទីនេះ។
« បើងូតមិនកើតកុំងូត គ្មានអ្នកណាបានអញ្ជើយនាងមកឡើយ នាងមកដោយខ្លួនឯង ស្រីស្អីតាមប្រុសដល់កន្លែង » ថេយ៉ុងនិយាយស្តីដោយមិនបានគិត តាមគំនិតក្មេងខ្ចីរបស់គេ។ ឃើញយ៉ាងម៉េច គឺថាអ៊ីចឹង គិតអ៊ីចឹង។
« នែ៎អាក្មេងគ្មានម៉ែឪប្រដៅ! »
« នែ៎នាងស្រីមាត់វៀច មកផ្ទះគេហើយនៅដៀលក្បាលម្ចាស់ផ្ទះទៀត »
« ឯង...ឯងហ៊ានថាយើងមាត់វៀចផងហ្ហេស? កុំអាងខ្លួនជាម្ចាស់ផ្ទះ ចង់ថាអ្វីយើងបានតាមចិត្តអោយសោះ! »
« ចុះអ៊ំចង់ធ្វើយ៉ាងម៉េច? »
« ឯងហៅអ្នកណាថាអ៊ំ? យើងមិនទាន់ចាស់ដល់ម្លឹងទេ » ជូលីកាន់តែក្តៅចិត្តពេលលឺថេយ៉ុងហៅនាងថាអ៊ំ។
« អុស៎ បើមិនប្រាប់ខ្ញុំស្មានតែអាយុ៥០ហើយតាស៎ » ថេយ៉ុងធ្វើជាខ្ទប់មាត់ភ្ញាក់ផ្អើល កាច់រឹក កាច់រាងឌឺមួយអេម។
« នែ៎អាក្មេងឆ្កួត »
« អេស៎ អ៊ំហៅអ្នកណាថាក្មេងឆ្កួតទៅ? ចៃដន្យអីម្តុំនេះគ្មានមនុស្សឆ្កួតផង! »
« អ្ហាយ យើងទ្រាំលែងបានហើយ ប្រាប់ហើយថាកុំអោយហៅយើងថាអ៊ំ » ជូលីចាប់ទាញសក់ថេយ៉ុង នាងទ្រាំលែងបានហើយ នាងនឹងប្រដៅក្មេងម្នាក់នេះចេញម្តង។ ប៉ុន្តែថេយ៉ុងមិនមែនជាមនុស្សដែលអោយគេឈរធ្វើបាបងាយៗឡើយ។ ចាប់ដៃនាងជាប់ម្ខាង ម្ខាងទៀតបោចសក់នាងវិញ។
« អ្ហាយអា...អាក្មេងឆ្កួត »
« ឆ្កួតហ្ហេស ចាំមើលណា៎! » ថេយ៉ុងជញ្ជក់មាត់ ចាប់ក្បាលជូលីជ្រមុជចូលក្នុងពាង។
« ខិក! ខិក! លែងយើង...» ជូលីឈ្លក់ទឹកខិកៗ ថេយ៉ុងអោយនាងដកដង្ហើមដល់គ្នាហើយ ទើបជ្រមុជចូលទឹកម្តងទៀត។
« ខិកៗ បងជុងជួយអូនផង »
« គ្មានអ្នកណាជួយអ៊ំបានឡើយ »
« លែង...លែងយើងទៅ! »
« សុំទោសខ្ញុំសិន! »
« សុំទោស យើងសុំទោស » ជូលីប្រឹងនិយាយទាំងក្រហមមុខ ព្រោះតែឈ្លក់ទឹកសឹងតែស្លាប់។
« ល្អ! លើកក្រោយមកផ្ទះគេ កុំក្អេងក្អាងពេក » ថេយ៉ុងប្រលែងដៃចេញពីសក់ក្បាលនាង។ ជូលីឈរមិនចង់នឹងខ្លួន នាងវែកសក់ដែលវែងបាំងមុខនោះចេញ ដកដង្ហើមញាប់ៗ ភ្នែកមើលទៅថេយ៉ុង។
វត្តមានជុងហ្គុកដើរចូលមក ធ្វើអោយនាងស្ទុះទៅអោបដៃរំអួយដាក់ជុងហ្គុក។
« បងជុងហុឺៗ អាក្មេងម្នាក់នេះជាអ្នក? វាហ៊ានណាស់ វាហ៊ានចាប់ក្បាលអូនជ្រមុជទឹក! » នាងនិយាយដោយសំឡេងអណ្តឺតអណ្តក ចង្អុលទៅកាន់ថេយ៉ុង។
« ជាប្រពន្ធទេដឹង? » ថេយ៉ុងជាអ្នកឆ្លើយតបជំនួស រួចដើរចេញមិនចង់នៅស្តាប់សំឡេងរំអួយរបស់នាង។
« អ្ហាយមើលវាថាចុះ វាថាវាជាប្រពន្ធបង »
« បានហើយជូលី នាងងូតទឹកទៅ » ជុងហ្គុកប្រលេះដៃនាងចេញ ដោយទឹកមុខធុញទ្រាន់នឹងស្តាប់សំឡេងរបស់នាង។
« នេះបងប្រុងទៅណា? »
« ទៅតាមប្រពន្ធ »
« អ្ហាយ! » ជូលីស្រែកដោយក្តីមិនពេញចិត្ត នៅទីនេះតែមួយថ្ងៃទៀតនាងច្បាស់ជាសសៃរប្រសាទជាមិនខានឡើយ។

                            *****
ស្បែរាត្រីឈានចូលមកដល់....
   បន្ទប់ដែលគេធ្លាប់តែគេងរាល់យប់ ពេលនេះត្រូវបានរៀបចំសម្រាប់មនុស្សចំណូលថ្មី។ ថេយ៉ុងបង្ខំចិត្តដើរចេញពីបន្ទប់ដោយក្តីមិនពេញចិត្ត។ នាយតូចគិតថានឹងទៅគេងជាមួយឪពុកម្តាយ ប៉ុន្តែជុងហ្គុកក៏តាមមកគេងជាមួយ។ ទើបត្រូវ ក្រាលកម្រាលគេងនៅមុខបន្ទប់ជាមួយគ្នា។
« ថេយ៍... » ជុងហ្គុកកេះខ្នងអ្នកដែលគេងបែរខ្នងដាក់គេនោះ។
« ..... » ស្ងាត់
« យើងសុំទោសណា ដែលនាំនាងចូលមកបង្ករភាពរញ៉េរញ៉ៃ »
« ..... » ស្ងាត់
ថេយ៉ុងគេមិនទាន់គេងលក់នៅឡើយ គ្រាន់តែគេមិនចង់ជ្រលក់មាត់ជាមួយជុងហ្គុកទើបស្ងាត់បែបនេះ។
« យើងនឹងនាងមិនត្រូវជាអ្វីនឹងគ្នាឡើយ »
« មកប្រាប់ខ្ញុំធ្វើអី? »
« ដាច់ចិត្តនិយាយរកយើងហើយឬ? » នាយខិតមកជិត ហើយអោបថេយ៉ុងពីក្រោយ។
« ចេញអោយឆ្ងាយពីខ្ញុំ »
« អឹមរងាណាស់ សុំអោបបន្តិចមក »
« លែងខ្ញុំភ្លាមណា » ថេយ៉ុងទះដៃ ជុងហ្គុកផាច់ៗ អោយគេលែងខ្លួន តែជុងហ្គុកមិនខ្ចីខ្វល់ បន្ថែមកម្លាំងដៃអោបរឹត។
« សឺត ថេយ៍ ឈឺ...អួយឈឺថេយ៉ុង » នាយស្រាប់តែដកដៃចេញយ៉ាងរហ័សព្រោះតែថេយ៉ុងខាំ។
« កុំមកប៉ះខ្ញុំទៀត » ទឹកមុខថេយ៉ុងពេលនេះគឺប្រាកដប្រាជាណាស់។ ជុងហ្គុកថមថយខ្លួនមកវិញ ព្រោះថាបើនៅបន្ត ថេយ៉ុងច្បាស់ជាខឹងគេមែនទែនជាពុំខាន។
To be continued

មន្តស្នេហ៍កំលោះស្រុកស្រែWhere stories live. Discover now