ភាគ១៤: កម្ម

1.7K 148 1
                                    

      ព្រះអាទិត្យរះចែងចាំង រីឯនៅលើមែកឈើមានសត្វស្រែកចេចចាច។ មិនខុសអ្វីពីក្នុងបន្ទប់តន្រ្តីប៉ុន្មាន ដែលយើងបានលឺសំឡេងសន្ទនាគ្នា របស់កម្លោះតូចពីរនាក់។ មែនហើយ បន្ទាប់ពីបានស្នើសុំលោកគ្រូនាយកបើកបន្ទប់តន្រ្តីឡើងវិញមក ពេលនេះក៏បានសម្រេចជាស្ថានពរ។ លោកគ្រូនាយកបានចរចាជាមួយលោកគ្រូហ្គីពីរឿង ការបង្រៀនតន្រ្តីបន្ថែមម៉ោងនាថ្ងៃសៅរ៍ អាទិត្យ។ លោកគ្រូហ្គីក៏មិនបានបដិសេដនឹងសំណើរមួយនេះដែលត្បិតអីគាត់ក៏ចូលចិត្តតន្រ្តី។ លោកគ្រូនាយកក៏បានលឺល្ហៀរៗមកថា លោកគ្រូហ្គីត្រូវបានបណ្តុះបណ្តាលនៅសាលាតន្រ្តីដល់ទៅបួនឆ្នាំ ពិតជាមានទាំងចំណេះនឹងជំនាញដែលសាលាមិនគួរមើលរំលង។
« យើងគិតថាឯងគួរតែប្តូរពីស្ករគ្រាប់ទៅជាអ្វីផ្សេងទៅ »  ជីមីនឈរនិយាយទាំងក្រពុលមុខជាមួយថេយ៉ុង។ តួរនាទីរបស់ពួកគេទាំងពីរព្រឹកនេះគឺត្រូវសម្អាតបន្ទប់មួយនេះអោយស្អាតឡើងវិញ ប៉ុន្តែថេយ៉ុងពិតជាកូរគេណាស់ រកតែគេធ្វើអ្វីក៏មិនបាន។ ថែមទាំងរំអុកអោយគេជួយ ដោយថ្ងៃនេះថេយ៉ុងមានគម្រោងធំចង់សារភាពស្នេហ៍ប្រាប់លោកគ្រូហ្គី។
« អត់ទេនៅពេលដែលលោកគ្រូបៀមស្ករគ្រាប់មួយនេះ គាត់នឹងនឹកដល់យើង » ថេយ៉ុងនិយាយទាំងអណ្តែតអណ្តូង ស្រមៃទៅដល់រូបភាព គ្រាន់តែគិតក៏រំភើបញាប់ញ័រទៅហើយ។
« អឺៗចឹងក៏ចឹង » ជីមីនអស់យោបល់ គេក៏ទាញក្រណាត់យកមកជូតតុ។
« ហេមៗ » ថេយ៉ុងគ្រហែមបន្តិច កំពុងតែស៊មសំឡេង។
« លោកគ្រូ....ខ្ញុំ..អឺ »  ដំបូងគេគិតថាគ្រាន់តែពាក្យស្រឡាញ់វានឹងងាយស្រួលនិយាយ ប៉ុន្តែស្រាប់តែជាប់គាំង និយាយទៅមុខលែងរួច។ ជីមីនទ្រាំស្តាប់មិនបានក៏លូកមាត់៖
« និយាយអោយលះៗតិចទៅ រតាប់រតុបចឹងដាច់អារម្មណ៍អស់ហើយ »
« គឺអៀនហ្នឹងណា៎ » ថេយ៉ុងធ្វើភ្នែកព្រឹមៗដាក់ជីមីន បំណងអោយគេជួយរៀបរឹករៀបពារ អោយមានភាពក្លាហានជាងនេះបន្តិច។
« ដំបូងឯងត្រូវសម្លឹងមើលកែវភ្នែកគាត់អោយចំ ព្រោះកែវភ្នែកគឺជាចំណុចខ្សោយ » ជីមីនចាប់ចង្ការថេយ៉ុងឡើងបន្តិច ព្រោះតែគេគិតតែពីឱនមុខចុះ ប្រហែលជាអៀនពិតមែនហើយ។
« ស្រូបខ្យល់ចូលទៅក្នុងពោះ»  ថេយ៉ុងស្រូបខ្យល់ចូលក្នុងពោះតាមសម្តីជីមីន។ ជីមីនក៏បន្តនិយាយ៖
«ហើយនិយាយថា លោកគ្រូហ្គី ខ្ញុំលួចស្រលាញ់លោកគ្រូ គឺស្រលាញ់យូរណាស់មកហើយ» ជីមីនស្រដីទាំងញញឹម ដើម្បីអោយថេយ៉ុងយកតម្រាប់តាម។ ភ្នែករបស់គេស្រាប់តែវាសទៅមាត់ទ្វារដែលចំហរចោល ស្រាប់តែប្រទះឃើញវត្តមានលោកគ្រូហ្គីកំពុងតែឈរ នៅឯមាត់ទ្វារ។
« វ៉ាស លោកគ្រូ! » ជីមីនស្រែកចាច អូសដៃថេយ៉ុងមួយទំហឹង បិះរបូតក្បាលពីក រត់តម្រង់ទៅទ្វារ។ ក្នុងចិត្តបន់ស្រន់ សង្ឃឹមថាពាក្យសម្តីដែលគេពោលមុននេះ លោកគ្រូហ្គីមិនបានស្តាប់លឺទៅចុះ។  លោកគ្រូហ្គីមើលពួកគេភ្លឹះៗ ដោយអារម្មណ៍ចម្លែក។
« ឈប់...ឈប់សិន » ថេយ៉ុងនិយាយទាំងហត់ គឃូស ជីមីនអូសគេរត់សឹងតែដាច់ជើងចោល។  ថេយ៉ុងដកដង្ហើមដង្ហក់ញាប់ៗ ព្រោះតែរត់មុននេះ។ សម្រួលអារម្មណ៍បន្តិចទើបងាកទៅសួរជីមីន ដែលហត់គឃូសមិនចាញ់គេប៉ុន្មានដែរ។
« ឯង...ឯងនាំយើងរត់ធ្វើអី? »
« លោ...លោកគ្រូមក! »
« លោកគ្រូមក មានរឿងអីដែលយើងត្រូវរត់? »
« អឺពិតមែនហើយ ម៉េចក៏យើងត្រូវរត់? » ជីមីនសួរត្បកទៅវិញ លើកដៃអេសក្បាលខ្វោកៗ ញញឹមស្ញេញដាក់ថេយ៉ុង។
       ថេយ៉ុងទម្លាក់ខ្លួនអង្គុយលើកៅអ៊ីទាំងទឹកមុខស្អុយៗ។ គេទាញថតតុចេញមកក្រៅដែលបង្ហាញអោយឃើញស្ករគ្រាប់ជាច្រើន ដែលបញ្ជាក់ថាវាមិនមែនលើកទីមួយនោះទេ ដែលគេព្យាយាមសារភាពស្នេហ៍ដាក់លោកគ្រូហ្គី។
     ព្រះអាទិត្យរៀបលិចបន្តិចម្តងៗ រហូតដល់បាត់ស្រមោលសឹង។ ថេយ៉ុងពួយជើងញាប់ស្មេ បោះឆ្ពោះទៅតូបលក់ចាប់ហួយ ដើម្បីទិញថ្មពិលអោយឪពុករបស់គេ។
« អ្ហេអូនថេយ៍ ទៅណាហ្នឹងអោយបងជូនទៅទេ? » សម្តីលែបខាយពីនាយឆាវ ដែលមានរហ័សនាមអ្នកប្រមឹកវ័យក្មេង។ យូរៗម្តងទើបគេបង្ហាញខ្លួនក្នុងភូមិនេះ តែថាមកម្តងណាក៏បាត់មាន់បាត់ទារអ្នកភូមិដែរ ។ នាយនេះណាតាមចែចូវថេយ៉ុងជាយូរមកហើយ។
« អូនក្បាលហែង »
« ហ៊ូ! » គ្នីគ្នាវានាំគ្នាស្រែកហ៊ូនឹងសម្តីតបឆ្លើយរបស់ថេយ៉ុង។
« អីយ៉ា ឆ្នាស់អ៊ីចឹងបងចូលចិត្ត » មិនត្រឹមតែនិយាយ គេថែមទាំងលើកដៃមកច្បិចថ្ពាល់ថេយ៉ុងទៀតផង។
គ្រេះ...
« អួយ៎ » នាយឆាវស្រែករំអួយ ពេលដែលត្រូវថេយ៉ុងកាច់ដៃរបស់គេ។
« កុំមករញ៉េរញ៉ៃជាមួយយើងទៀត ប្រយ័ត្នយើងបំបាក់ដៃឯងចោល »  ពោលចប់ថេយ៉ុងក៏ដើរចេញ ក្រោមក្រសែរភ្នែកនាយឆាវ តាមសម្លឹងមើលខ្នងគេ។
« ពុក! » ថេយ៉ុងស្រែកហៅឪពុក បន្ទាប់ពីរាប់ចំនួនមាន់ទៅ ឃើញថាវាខ្វះមួយ។
« យ៉ាងម៉េចហ្នឹងកូន? »
« បាត់មីមេក្រមុំទៅណាហើយ? »
« បាត់ទៅណាវា? វាដេកខុសកន្លែងទេដឹង »
« អត់ទេកូនរកមើលគ្រប់សព្វហើយ នៅតែមិនឃើញ កូនសង្ស័យណាស់ប្រាកដជាមានអ្នកលួចទៅជាមិនខាន ប្រាកដជាអាឆាវហើយ កូនឃើញវាជុំគ្នាផឹកសុី តិចវាមកលួចមាន់យើងយកទៅធ្វើគ្រឿងក្លែមទេដឹង?»
« កុំសន្និដ្ឋានផ្តេសផ្តាសអីកូន ប្រហែលជាវាទៅដេកកន្លែងផ្សេងហើយ កូនទៅគេងទៅ»
« តែពុក... »
« ទៅកូន! »
« បាទ » ថេយ៉ុងដើរចេញពីទ្រុងមាន់ទាំងពេបមាត់ស្តាយមេក្រមុំ ទើបតែក្រមុំពេញវ័យត្រូវបានអចោរអប្រិយណាក៏មិនដឹងមកលួចយកទៅស្ងោរបាត់។
« ទៅណាទាំងយប់ទៀតហើយ? » ជុងហ្គុកដើរបណ្តើរសួរបណ្តើរ បន្ទាប់ពីត្រូវបានថេយ៉ុងអូសដៃគេនាំទៅណាមិនដឹងទាំងយប់ព្រលប់។ គ្រប់ពេលដែលគេទៅជាមួយថេយ៉ុង ម្តងណាចេះតែមានអារម្មណ៍ថា ដឹងតែមានរឿងស៊យហើយ។
« ដើរតាមមកកុំសួរច្រើនពេក » យប់នេះគេមានគម្រោងធំណាស់ គឺទៅលួចមាន់នាយឆាវនេះឯង។
មកដល់ផ្ទះមួយដែលរៀងឆ្ងាយពីផ្ទះអ្នកភូមិគួរសម ជុំវិញផ្ទះមានតែភាពងងឹតស្លប់ សូម្បីតែអំពូលភ្លើងក៏ម្ចាស់ផ្ទះមិនខ្ចីបើកដែរ។ សំឡេងខ្សឺតខ្សកបន្លឺឡើងចេញពីក្រោមផ្ទះ។ ថេយ៉ុងឆួលពិលទៅរកប្រភពសំឡេងឃើញថានាយឆាាវកំពុងដេកស្រមុកហ៊ាទឹកមាត់កក្លាក់ ដោយដៃអោបដបស្រាជាប់។
« ឯងចប់របស់យើងមិនខានទេ » ថេយ៉ុងញញឹមកំហូច សម្លឹងមើលពូជមាន់គកដែលក្រុងនៅក្បែរអង្រឹង ឆ្លាស់គ្នាជាមួយម្ចាស់វាដែលដេកលក់គ្មានដឹងខ្យល់អី។
« កាន់ពិលបន្តិច » ថេយ៉ុងហុចពិលទៅអោយជុងហ្គុកកាន់។
« កុំប្រាប់ណាថាឯងមកលួចមាន់គេ? » បន្ទាប់ពីឈរឆ្ងល់មួយសន្ទុះទៅហើយ ជុងហ្គុកក៏ចោទសួរឡើង។ ថេយ៉ុងងក់ក្បាលបញ្ជាក់ថា ការគិតរបស់គេពិតជាត្រឹមត្រូវពិតមែន។
« ក្មេងឆ្កួត យកស្អីមកគិត? »
« ស៊ូចកុំមាត់លឺពេក » ថេយ៉ុងខ្ទប់មាត់ជុងហ្គុក រួចងាកទៅមើលនាយឆាវដែលកម្រើកខ្លួនមុននេះ។ ឃើញថាគេនៅតែបិទភ្នែកគេងក៏ដកដង្ហើមបែបធូរទ្រូង។ រួចងាកមកនិយាយពន្យល់ប្រាប់ជុងហ្គុកពីហេតុផកដែលគេមកលួចមកនាយឆាវ៖
« ខ្ញុំមកសងសឹក ព្រោះតែគេនេះបានលួចមាន់របស់ខ្ញុំ » ជុងហ្គុកមិនមាត់មិនក បញ្ជេញទឹកមុខស្អុយៗ។
ថេយ៉ុងដើរលបៗ មួយៗចូលទៅជិតមាន់ដែលដេកលក់ ភ្លើងពិលស្រាប់តែបញ្ចាំងឡើងធ្វើអោយមាន់ ភ្ញាក់ រាងផ្អើលៗ បង្ករជាសំឡេង។
« បងឆួលមកត្រង់នេះធ្វើអី? » ថេយ៉ុងខាំមាត់ដាក់ជុងហ្គុក លើកដៃចង្អុលអោយគេឆួលបញ្ចាំងទៅកន្លែងផ្សេង។
ទីបំផុតថេយ៉ុងចាប់មាន់បានដោយជោគជ័យ។ នាយតូចចាប់មាន៊ព្យួរក្បាលមាន់ចុះមកក្រោម ដើម្បីកុំអោយវាស្រែក។
« តស់យើងទៅវិញ » គេដើរមកក្បែរជុងហ្គុក ញញឹមប្រិមប្រិយសប្បាយចិត្ត ដែលគ្រប់យ៉ាងដើរដោយរលូន។ ខ្យល់ត្រជាក់ស្រាប់តែបក់មកប៉ះចុងដៃ បណ្តាលអោយគេព្រឺឆ្អឹងខ្នងខ្ញាក់ៗ។
« វ៉ូ....វ៉ូ.... » សំឡេងឆ្កែលូយ៉ាងគ្រលួច ដែលបរិយាកាសបែបនេះ ឆ្កែលូបែននេះទៀតវាកាន់តែព្រឺព្រួចលើសដើម។ ថេយ៉ុងដើរកៀកៗជុងហ្គុកព្រោះតែខ្លាចសំឡេងមួយនេះ។ រំពេចនោះគេស្រាប់តែឈប់ឆ្កឹង ពេលដែលទទួលបានអារម្មណ៍ថា មានអ្វីម្យ៉ាង ធ្លាក់មកប៉ះលើស្មារបស់គេ។
« ខ្មោ....ខ្មោចអាយយយ » ថេយ៉ុងស្រែកចាច ទាំងបិទភ្នែកជិតឈឹង។ នៅពេលដែលគេបើកភ្នែកឡើងវិញក៏ឃើញថាបាត់វត្តមានជុងហ្គុកបាត់ទៅហើយ។
« ចាំខ្ញុំផង... » ថេយ៉ុងកាន់មាន់រត់តាមជុងហ្គុក ដែលគ្រាន់តែលឺថាខ្មោចលេងរត់ចោលគ្នាបាត់។
ពន្លឺភ្នក់ភ្លើងបំភ្លឺឡើងក្រោមស្បៃរាត្រី ដែលបង្ហាញអោយឃើញវត្តមានកម្លោះទាំងពីរនាក់ អង្គុយទល់មុខភ្នក់ភ្លើង។
« អាមួយនេះចំណែកបង » ថេយ៉ុងកាច់ភ្លៅមាន់ដែលគេខំចំណាយពេលដុតជិតដល់មួយម៉ោង ហុចទៅអោយជុងហ្គុកជាចំណែកដែលគេខំដើរទៅជាមួយ ទាំងដែលខ្លួនឯងជាអ្នកអូសទៅជាមួយសោះ។ ជុងហ្គុកទទួលភ្លៅមាន់ពីដៃថេយ៉ុង នាយលេបទឹកមាត់ក្អឹក ព្រោះតែវាទំនងខ្លាំងសាច់ឡើងក្រហម។ នាយពិតជាស្ងើចសសើរថេយ៉ុងណាស់ ដែលពូកែរកវិធីសងសឹក។
« ហ្ហឹមឆ្អែតណាស់ » ថេយ៉ុងគេងលើស្មៅទន់ល្មើយ លើកដៃអង្អែលពោះ។
មាន់លួចគេវាពិតជាឆ្ងាញ់ខ្លាំងណាស់...
ផ្ទៃមេឃនាយប់នេះស្រឡះល្អណាស់ ហ្វូងតារារាប់ពាន់ប្រជែងគ្នា បញ្ជេញពន្លឺ។ តែអ្វីដែលធ្វើអោយកម្លោះតូចរបស់យើងចាប់ចិត្តជាមួយនោះគឺ ជាព្រះចន្ទ ដែលមានតែមួយជំហៀងយ៉ាងកណ្តោចកណ្តែង។
« ម៉េចបានព្រះចន្ទមានតែមួយជំហៀងអ៊ីចឹង? » ថេយ៉ុងសម្លឹងមើលព្រះចន្ទ រួចទើបងាកទៅមើលជុងហ្គុក ហាក់ដូចជាកំពុងតែទាមទារចម្លើយ។
« ប្រហែលមកពីព្រះចន្ទអៀនទេដឹង! »
« ហុីយយ៉ាប់មែន » ថេយ៉ុងក្រោកក្រេះ ប្រមូលភុស្តតាងយកទៅដុតចោល ជៀសវាងមានអ្នកឃើញ។
« ខ្ញុំទៅគេងមុនហើយ » ថេយ៉ុងដើរចេញទៅគេងវិញល្អជាង ទុកអោយព្រះចន្ទនៅអៀនម្នាក់ឯងចុះ។
« ចាំយើងផង »
រំលងអាធាត្រនាយឆាវភ្ញាក់ឡើងទាំងឈឺក្បាលតិចៗព្រោះតែជាតិស្រា។ នាយចុះពីលើអង្រឹង គិតថានឹងទៅគេងលើផ្ទះ ដោយសារតែមូលខាំខ្លាំងពេក ប៉ុន្តែពេលដែលក្រឡេកឃើញទ្រុងមាន់ ដែលទទេស្អាតនោះ ធ្វើអោយគេស្លន់ស្លោរមួយរំពេច។
« អាណាលួចមកអញ? » គេស្រែកឆោឡោឡើង ឈឺចិត្តខ្លាំងណាស់ រកមើលសព្វកន្លុតកន្លៀតនៅមិនឃើញ។ មាន់គកមួយនេះជាមាន់ជល់ដ៏ល្បី គេលួចពីទីក្រុងមក មិនគួរណាមានអ្នកមកលួចតសោះ។
« អាណាលួចមកអញ សូមអោយវារាគអាចម៍» នាយឆាវពោលទាំងក្តីក្រេវក្រោធ លួចគេបាន ដល់ពេលគេលួចវិញលេងដាក់ទំនាយ។
នាពេលព្រឹកព្រលឹមស្រាងៗទឹកសន្សឹមនៅមិនទាន់ដាច់តំណក់នៅឡើយ តែយើងបែរជាឃើញ ជុងហ្គុកនឹងថេយ៉ុងរត់ចេញរត់ចូលបង្គន់ម្នាក់ម្តងៗ ផ្លាស់ប្តូរគ្នាទៅវិញទៅមក។
« អត់ទេខ្ញុំចូលមុន... » ថេយ៉ុងរុញជុងហ្គុកចេញ ហើយក៏បិទទ្វារគ្រាំង!
« ពួកគេទាំងពីរកើតអ្វីហ្នឹង ពុកវា? » អ៊ំស្រីគីមកំពុងតែដាំស្លរ លឺសំឡេងពួកគេទាំងពីរក៏អើតមើល រួចងាកទៅសួរនាំអ៊ំគីមដែលកំពុងតែពិសារតែ។ អ៊ំគីមទម្លាក់កែតែចុះ រួចតប៖
« បងក៏មិនដឹងដែរ »
« ហ្ហឹម/ហ្ហឹម » សំឡេងគ្រហឹមព្រមគ្នា ជុងហ្គុកនិងថេយ៉ុង ទម្លាក់ខ្លួនគេងលើគ្រែទល់ក្បាលគ្នា ម្នាក់ៗមើលទៅដូចជាបាក់កម្លាំងខ្លាំងណាស់។
« ជូនអូនទៅផ្សំថ្នាំអោយពួកគេទាំងពីរបន្តិចមក ពុកវា »
« បងក៏គិតអ៊ីចឹងដែរ » ពួកគាត់ទាំងពីរក៏ចេញ ទៅរកផ្សំថ្នាំអោយកូនៗ។
« យើងគិតថាមកពីមាន់ឯងយប់មិញហ្នឹងហើយ » ជុងហ្គុកនិយាយទាំងខ្សាវៗ
« ឯងប្រាកដជាលាយគ្រឿងខុសមិនខានទេ »
« អត់ខុសទេ ខ្ញុំចាំច្បាស់ណាស់ថាគេធ្វើអ៊ីចឹង ខ្ញុំគិតថាមកពីទឹកជ្រលក់ទេ »
« មកទៀតហើយ » ជុងហ្គុកខ្ទប់ពោះ ក្រោកក្រេះរត់សម្តៅទៅបង្គន់។
To be continued

មន្តស្នេហ៍កំលោះស្រុកស្រែWhere stories live. Discover now