ភាគ២០:ជាប្តី

1.6K 140 0
                                    

ប៉ុន្មានថ្ងៃក្រោយមក...
ព្រះអាទិត្យរះខ្ពស់ហួសចុងត្នោត បក្សាបក្សីខ្ញៀវខ្ញារហើរចេញពីទ្រនំទៅរកចំណី។
« ពុក! » សំឡេងស្រែកស្ទើរបាក់ផ្ទះ នាំព្រលឹងព្រលះបុរសចំណាស់បិះហោះចេញពីខ្លួនអស់។
« ខិក ខិក » អ៊ំគីមទម្លាក់កែវតែចុះ ក្អកខិកៗដោយសារតែឈ្លក់ព្រោះតែភ្ញាក់នឹងសំឡេងរបស់កូន។
« រួចចុះមានរឿងអីបានជាស្រែកឆោឡោទាំងព្រលឹមលោកកូន? »
« ពុកកង់កូន..ហ្ហឺៗកង់កូន! »
« ម៉េចកូនម៉េច? »
« កង់កូនបាត់ច្រវ៉ាក់ទៅណា? » ថេយ៉ុងចោទសួរដោយចិត្តក្តុលក្តួលអួលណែនពេញទ្រូង ក្រោយពីឃើញសភាពកង់សំណព្វចិត្តរបស់គេធ្លាក់ដុបដាប។
« រឿងនេះគឺវាអញ្ចេះ... » អ៊ំគីមលើកកែវតែមកក្រេបបន្តិចទើបបន្តពោល៖
« កាលពីល្ងាចមិញ ជុងហ្គុកខ្ចីកង់យកទៅជិះលេងតាមភូមិ មួយសន្ទុះមកក៏ស្រាប់តែឃើញបណ្តើរកង់មក»
« ថាមែនៗ ចង្រៃមែនណា »
« កុំបន្ទោសបងអី កង់កូនក៏ចាស់ណាស់ហើយដែរ ចាំពុកជួសជុលអោយវិញ »
« តែពុកកូនបានអីជិះទៅរៀន? »
« អុស៎ ជុងហ្គុកមកដល់ល្មម » ជុងហ្គុកដើរចូលមកក្រោមក្រសែរភ្នែកសម្លក់សម្លឹងពីថេយ៉ុង។
« មកហើយហ្ហេសមនុស្សចង្រៃ? » បើតាមចិត្តខឹងគេចង់តែហក់ទៅច្របាច់កជុងហ្គុកអោយផុតដង្ហើមទេ។ នឹកស្តាយក្រោយណាស់ដែលហៅគេថាជាផ្កាយនាំសំណាង គួរតែហៅថាជាផ្កាយដុះកន្ទុយទើបសមជាង។
« ចង្រៃអីឯង? យើងជាផ្កាយនាំសំណាងណា »
« បាទ សំណាងណាស់ សំណាងខ្លាំងមែនទែនរហូតដល់កង់ទូលបង្គំដាច់ច្រវ៉ាក់ » នាយតូចនិយាយដោយបង្អូសសំឡេងវែងៗ ដែលធ្វើអោយអ្នកស្តាប់មានអារម្មណ៍ថារអៀសខ្លួនបន្ទិច។ នាយគ្មានបំណងចង់អោយកង់គេទៅជាបែបនេះ នោះទេ អ្នកណាទៅដឹងថាកង់គេអន់ដល់ម្លឹង ថ្ងៃមុនជិះនៅល្អសោះ ស្រាប់តែល្ងាចមិញធាក់តែមួយជើង ដាច់ច្រវ៉ាក់បាត់ទៅហើយ។
« បានហើយកូន ឆាប់ទៅរៀនទៅតិចក្រែងហួសម៉ោង »
« បាទពុក » ថេយ៉ុងធ្វើមុខជូរៗ ដើរចេញបានបីជំហាន ឪពុកក៏ហៅឃាត់។
« ហើយនេះកូនប្រុងដើរទៅរៀនឬ? »
« ចុះមានអីជិះទៅ បើកង់កូនដាច់ច្រវ៉ាក់ទៅហើយ »
« ម៉ូតូនោះអីកូន »
« អត់ អត់ទេ » គ្រាន់តែលឺថាម៉ូតូ គេគ្រវីក្បាលមុនបាត់ទៅហើយ។ មិនត្រូវធាតុជាមួយម៉ូតូតាំងតែពីតូច ដោយសារតែធ្លាប់ជិះម៉ូតូធ្លាក់ពីក្រោយ ទើបរាងមកទល់ឥឡូវ។
« ពុកមិនបានអោយកូនជិះទៅដោយខ្លួនឯងអីណា ជុងហ្គុកជាអ្នកជូនកូនទៅទេតើ »
« ហ្ហាស? » ថេយ៉ុងលាន់មាត់ឡើងពេលដែលលឺថាជុងហ្គុកជាអ្នកនាំទៅ បើមែននោះគេសុខចិត្តដើរវិញប្រសើរជាង។
« ឆាប់ឡើង » ជុងហ្គុកទះកែបម៉ូតូ ញាក់ចិញ្ចើមឌឺថេយ៉ុងយ៉ាងសង្ហារ។
« ពុក! » ថេយ៉ុងទន្រ្ទាំជើងមិនសុខចិត្ត
« តាមចិត្តកូនចុះ តែបើហួសម៉ោងពុកមិនដឹងទេ »
« កូនជិះក៏បាន តែពុកត្រូវជាអ្នកជូនកូនទៅ »
« បើពុកទំនេរពុកប្រាកដជាជូនទៅហើយ តែព្រឹកនេះពុកជាប់រវល់និយាយរឿងពូជស្រូវជាមួយថៅកែលី »
« ពុកអ្ហ៎! » ថេយ៉ុងធ្វើមុខជូរហួញមើលទៅឪពុក ហើយក៏សម្រេចចិត្តថានឹងដើរ ដើរទៅឡើងជិះម៉ូតូ។
« ចេះឌុបឬអត់ក៏មិនដឹង »
« មានប័ណ្ណធានារត្រឹមត្រូវណាអាល្អិត »
« ឆឹស » ថេយ៉ុងអោបដៃងាកមុខចេញ ជុងហ្គុកក៏ហុចមួកសុវត្ថិភាពអោយទៅគេ ការពារប្រសើរជាងចូលពេទ្យ។
« ត្រៀមខ្លួន ម៉ូតូឌុបចេញដំណើរហើយ »
ង៉ោង! ម៉ូតូកូនទាវិលកង់ទៅមុខឆ្ពោះទៅរកសាលារៀន។
« ពីរនាក់នេះមិនដឹងថាជាធាតុអ្វី មិនដែលថាចេះត្រូវគ្នាអោយបានយូរម្តងណាសោះ » ស្រ្តីចំណាស់ គ្រវីក្បាលតិចៗឈរមើលពួកគេជិះម៉ូតូដល់ផុតកន្ទុយភ្នែក។
« ក្មេងៗតែប៉ុណ្ណឹង ខឹងឈ្លោះៗ បន្តិចក្រោយក៏ត្រូវគ្នាវិញ »
ក្រឡេកមកមើលអ្នកដែលកំពុងជិះពីក្រោយជុងហ្គុកវិញ បែកញើសហូរសស្រាក់ជោគថ្ញាស់មាត់មិនដឹងជាសូត្រធម៍អ្វីខ្លះ បន់អស់គុណឪពុកម្តាយ។
« ជិះយឺតៗមើល »
« យឺតប៉ុណ្ណឹងហើយចង់បានប៉ុនណាទៀត? » នាយខំបន្ថយល្បឿនសល់ត្រឹមកុងទ័រ២០ហើយនៅឡើយតែនិយាយប្រាប់អោយជិះយឺតៗ។
« យឺតតិចទៀតមក » មិនលេងសើចជាមួយទេ ជីវិតគេពេលនេះផ្ញើលើជុងហ្គុកហើយ។ គ្រាន់តែឌុបកង់គេមិនទុកចិត្តផងចុះទម្រាំតែម៉ូតូទៀតនោះ? កង់អាចវិលល្ងាចបានតែបើម៉ូតូវិញតែទៅហើយ គឺទៅផុតបាត់សូន្យឈឹង។
      ជុងហ្គុកញញឹមចុងមាត់ មានគំនិតគិតចង់ញ៉ោះថេយ៉ុងលេង ក៏បើកកន្រ្ទាក់ៗ ធ្វើអោយនាយតូចឯងណោះបុកក្បាលទៅនឹងខ្នងគេ។
« អួយ៎ » ថេយ៉ុងខ្ញាំអាវជុងហ្គុកជាប់
« បងឆ្កួតមែន បើកអោយស្រួលទៅវាថី? »
« យើងគេចក្រឡុកទេតើ ឯងតោងអោយតែជាប់ទៅ មិនឃើញទេហ្ហេសថាផ្លូវវាពិបាក »
« បើនៅតែអ៊ីចឹងទៀតខ្ញុំចុះដើរហើយ » រាងក្រាស់ញាក់ស្មា បែបហីៗមិនខ្ចីខ្វល់ ថែមទាំងផ្គើនបន្ថែមល្បឿនទៅមុខ។
« អ្ហាយ! » ថេយ៉ុងស្រែចយ៉ៃ គក់ខ្នងជុងហ្គុកដឹបៗៗ ស្ទើឆ្កួតឈាមទាំងដុំៗ។
« អូយៗ ឈឺៗ ឈប់គក់ទៅ »
« ហ្ហឺៗស្លាប់ទៅៗ »
« អូយ យើងឈប់ហើយៗ » សំឡេងស្រែកប្រកែកគ្នារញ៉េរញ៉ៃ ផ្គួបផ្សំសំឡេងម៉ូតូពិតជាបានទាក់ទាញឆ្កែៗក្នុងភូមិនេះខ្លាំងមែនទែន។
វូស!វូស! សំឡេងស្រែកព្រូសបង្វែរចំណាប់អារម្មណ៍ពួកគេទាំងពីរនាក់អោយងាកមកមើល។
« ឆ្កែ...ឆ្កែ? » ថេយ៉ុងបើកភ្នែកធំៗ ក្រោយពីឃើញឆ្កែបីបួនក្បាលកំពុងតែរត់ប្រដេញគ្នាតាមគូទម៉ូតូ។
« ឆុយមកច្រើនម្ល៉េះ? »
វូស!វូស!
« អ្ហាយ វា វាមកហើយ បើកអោយលឿនទៅ » នាយតូចលើកជើងឡើង ស្រែកអស់សំឡេង ឆ្កែក៏កាន់តែដេញផ្អើលអស់មួយភូមិ។
     ងឺត! សំឡេងចាប់ហ្វ្រាំងលឺសូរតែងឺត បណ្តាលអោយអ្នកដែលមិនទាន់ត្រៀមខ្លួន ជុលទៅមុខបុកក្បាលនឹងខ្នងជុងហ្គុក។
« ទីនេះឬ? » កម្លោះតូចថេយ៉ុងលើកដៃអង្អែលថ្ញាស់ រួចចុះពីលើម៉ូតូទើបពោលដោយសំឡេងខុសប្លែកពីរាល់ដង។
« ហ្នឹងហើយ រកណាទៀត! » ថេយ៉ុងតបបែបសំឡេងស្អកៗ ព្រោះតែស្រែកមុននេះ ទម្រាំតែឆ្កែឈប់ដេញ ស្ទើតែខ្សោះអស់ពីខ្លួន។
« ល្ងាចមិនបាច់មកយកទេ » គេដោះមួកចេញ ហុចអោយជុងហ្គុក មុននឹងដើរចូកទៅក្នុងបរិវេនសាលាក៏បានឆ្លៀតផ្តាំ កុំអោយជុងហ្គុកមកយក ព្រោះមួយព្រឹកនេះវាគ្រប់គ្រាន់ខ្លាំងពេកហើយសម្រាប់គេ។ ជុងហ្គុកមិនបានអឺអើនឹងសម្តីថេយ៉ុង នាយគ្រាន់តែញាក់ស្មា រួចកាច់សោរម៉ូតូបញ្ឆះឡើង។
« ជិះអោយស្រួលបួលប្រយ័ត្នឆ្កែដេញធ្លាក់ប្រឡាយ »
« បារម្ភឬក៏ដាក់ទំនាយ? »
« ដាក់ទំនាយបាទ »
« ឯង! »
« អ៊ែក » ថេយ៉ុងលានអណ្តាតឌឺ ហើយក៏រត់ត្រុយទៅបាត់។
« អ្នកណាជូនអាក្មេងខ្ទើយនោះមក? » ឆារ៉ូមើលតាមបង្អួច អត់ឆ្ងល់ពុំបានក៏សួរមិត្តនាង។
« ម្នាក់ណា? ម្នាក់កំពុងបើកម៉ូតូចេញទៅនោះឬ? » មិត្តនាងម្នាក់ឈ្មោះមយូរ៉ាក៏ក្រោកពីតុដើរមកមើល។
« អឺម្នាក់ហ្នឹងហើយ »
« អ៎...យើងក៏អត់ស្គាល់ដែរ »
« យ៉ាប់ពិតមែនខំតែចាំស្តាប់ »
« ល្ងង់មែនពួកឯងទាំងពីរនាក់នេះ » មិត្តនាងម្នាក់ទៀត ឈ្មោះមយូរីក៏ដើរមកក្បែរពួកនាងទាំងពីរ។
« អឺយើងជាល្ងង់ហើយ ចុះឯងដឹងឬ? » មយូរ៉ាសួរត្បកទៅមយូរីដែលជាប្អូនភ្លោះរបស់នាង។ មយូរីញាក់ចិញ្ចើមរួចនិយាយរៀបរាប់យ៉ាងក្បោះក្បាយ៖
« គាត់ឈ្មោះ ជុងហ្គុក លឺល្ហៀរៗមកថាជាក្មួយសាច់ឆ្ងាយរបស់អ៊ំគីម ថ្ងៃមុនយើងបានជួបគាត់នៅឯផ្សារ គាត់ពិតជាសង្ហារណាស់ » មយូរីនិយាយផងនឹកស្រមៃដល់មុខដ៏សង្ហារបស់ជុងហ្គុកផង។
« គាត់សង្ហារណាស់ សង្ហារដូចព្រះរាជបុត្រ យើងមិនដែលឃើញអ្នកណាសង្ហារដូចគាត់ពីមុនមកទេ »
« ពិតជាសង្ហារមែនឬ? » ឆារ៉ូហាក់ដូចជាចាប់អារម្មណ៍នឹងសម្តីមយូរីជាខ្លាំង។
« មែនហើយ គាត់សង្ហារណាស់បើឯងបានជួបគាត់ប្រាកដជាភ្លឹកដូចយើងអ៊ីចឹង »
« សង្ហារដល់ម្លឹង? ស៊ូជាមួយលោកគ្រូហ្គីបានឬក៏អត់? »
« អឹម! » មយូរីអង្អែលចង្ការ អង្គុយវិភាគរូបរាងប្រុសសង្ហារទាំងពីរ។
« ក៏សង្ហារម្នាក់មួយបែប លោកគ្រូហ្គីសង្ហារបែបសុភាពបុរស ចំណែកឯគាត់សង្ហារបែបឡូយឆាយ »
« អ៊ីចឹងហ្ហេស? » ឆារ៉ូញញឹមចុងមាត់
« ម្នាក់នេះយើងកក់ហើយ ហាមអ្នកណាមករញ៉េរញ៉ៃ »
« ចាស៎ អ្នកនាងឆារ៉ូ » មយូរ៉ានិងមយូរីតបដំណើរគ្នា ថែមទាំងបញ្ជេញទឹកមុខបែបជ្រក់ជ្រេញដាក់មិត្តនាងទើបដើរមកអង្គុយតុរៀនរៀងខ្លួន។
ម៉ោងរៀនបញ្ចប់ទៅដោយរលូន សិស្សានុសិស្សក៏ចេញទៅផ្ទះបណ្តើរៗរហូតដល់ស្បើយសាលាទៅហើយ នៅឡើយតែកម្លោះតូចថេយ៉ុងឈរសន្ទនាជាមួយគ្រូ ដោយទឹកមុខញញឹមញញែម។
ងឺត! ម៉ូតូឈប់ង៉កក្បែរអ្នកទាំងពីរ រាងខ្ពស់ស្រឡះដោះមួកចេញពីក្បាល បង្ហាញពីទឹកមុខមាំ។
« ប្រាប់ហើយតើថាមិនបាច់មកយកទេ » ថេយ៉ុងក្តាប់មាត់ដាក់ជុងហ្គុក រួចដើរទៅជិតពោលតិចៗដាក់ជុងហ្គុកខ្លាចយ៉ុនហ្គីស្តាប់លឺ។
« តស់ទៅផ្ទះ » ជុងហ្គុកមិននិយាយអ្វីច្រើន ទាញកអាវថេយ៉ុងមកក្រោយ ប្រុងអូសគេឡើងម៉ូតូតែម្តង។
ផាច់!
« នាំខ្ញុំទៅណា ខ្ញុំមិនទាន់បានលាលោកគ្រូនៅឡើយទេ » ថេយ៉ុងវ៉ៃដៃជុងហ្គុកលឺសូរតែផាច់ ហើយក៏រៀបកអាវអោយមានរបៀបសឹមដើរមកក្បែរលោកគ្រូ។ ជុងហ្គុកស៊ូកដៃជ្រែងហ៊ាវប៉ៅ រក្សាទឹកមុខមាំបានយ៉ាងល្អ សម្លឹងទៅមុខបុរសដែលនៅចំពោះមុខថេយ៉ុង រួចសញ្ចឹងគិតក្នុងចិត្ត បុរសម្នាក់នេះប្រហែលជាលោកគ្រូហ្គីសំណព្វចិត្តរបស់ថេយ៉ុងហើយ ព្រោះមុខមាត់ក៏មិនអន់ ណាមួយកាយវិកានិងសម្តីថេយ៉ុងមកលើបុរសម្នាក់នេះ ពិតជាទន់ភ្លន់ញញឹមញញែម អែនអនខ្លួន ខុសឆ្ងាយដាច់ពេលនិយាយជាមួយនាយ។
« លោកគ្រូខ្ញុំលាទៅផ្ទះមុនហើយ ថ្ងៃស្អែកជួ...អ្ហេលែងខ្ញុំ » និយាយលាយ៉ុនហ្គីមិនទាន់ចប់សព្វគ្រប់ផង ក៏មកស្រែកតវ៉ាជាមួយជុងហ្គុកដែលចូលមកអូសកអាវគេទៅក្រោយម្តងទៀត មិនដឹងថារាល់ថ្ងៃនេះចាប់ទុកគេជាអ្វី ចង់អូសក៏អូស ចង់ទាញក៏ទាញ។
« ប្រាប់ថាអោយលែងណា »
ផាច់!
« អួយឈឺ! ឆ្កួតអ្ហី បានជាមកទះគូទខ្ញុំនៀក? » នាយតូចអង្អែលគូទត្រង់កន្លែងជុងហ្គុកទះមុននេះ ងើយមុខតវ៉ាទាមទាររកយុត្តិធម៍ជាមួយប្រុសម្នាក់នេះ ដែលប្រហើនហ៊ានមកទះគូទដ៏ទ្រលុកទ្រលន់របស់គេ។ មួយដៃមិនតិចទេ ជាំហើយទេដឹង?><
« ពុកខ្ញុំ មិនដែលហ៊ានទះខ្ញុំមួយដៃផង ហើយយើងនឹងជាស្អី? »
« ជាប្តី »
« តោះ ទៅ...ទៅផ្ទះ » ថេយ៉ុងទាញមួកយកមកពាក់យ៉ាងរហ័ស អស់អ្វីវាចាព្រោះថាពាក្យជុងហ្គុកមួយម៉ាត់នេះ ធ្វើអោយគេខ្មាស ខ្មាសលោកគ្រូហ្គីណាស់មិនដឹងត្រូវមកមុខទៅទុកនៅកន្លៀតណា។
« អុញ! បាត់មនុស្សទៅណាអស់ហើយ? » ជីមីនដែលទើបតែត្រឡប់មកពីយកសៀវភៅនៅថ្នាក់រៀន ឈរមឹះៗងាកមើលឆ្វេងស្តាំរកមនុស្ស។ ទៅយកសៀវភៅតែមួយភ្លែតសោះ ត្រឡប់មកវិញល្ខោនគេលេងចប់បាត់។
To be continued

មន្តស្នេហ៍កំលោះស្រុកស្រែWhere stories live. Discover now