ភាគ២១:អារម្មណ៍មួយដែលពិបាកយល់

1.5K 137 3
                                    

ងឺត!ថេយ៉ុងចុះពីលើម៉ូតូដោយទឹកមុខក្រញ៉ូវ តែក៏ស្រាប់តែប្តូរទៅជាញញឹមមួយរំពេច ក្រោយពីបានឃើញបុរសខ្ពស់ស្រឡះ ឈរញញឹមមកកាន់គេ។
« ពូជីន » ស្របជាមួយនឹងសំឡេងថេយ៉ុងក៏បានរត់មកឈរចំពីមុខម្ចាស់ឈ្មោះបាត់ទៅហើយ។
« នឹកពូជីនខ្លាំងណាស់ » ថេយ៉ុងហក់ទៅអោបលោកពូរបស់គេដោយក្តីនឹករលឹកជាពន់ពេក។
« ពូក៏នឹកថេយ៉ុងដូចគ្នា » ពីរនាក់ពូក្មួយឈរអោបគ្នាកម្ចាយចិត្តនឹកដោយមិនបានគិតពីអ្នកដែលកំពុងតែឈរជិតៗនេះ។
« ហើយនេះពូមកតាំងពីស្មើណា? »
« ពូមកដល់តាំងពីម៉ោង១រសៀល បន្តិចទៀតក៏ត្រូវត្រឡប់ទៅវិញហើយ »
« លឿ..លឿនយ៉ាងនេះឬពូ មិននៅគេងទីនេះពីរបីយប់សិនទេឬ? » ថេយ៉ុងសួរដោយទឹកមុខស្រងូតស្រងាត់ យូរៗបានជួបគ្នាម្តង មិននឹកស្មានថាគាត់នឹងឆាប់ត្រឡប់ទៅវិញលឿនដល់ថ្នាក់នេះសោះ។
« ពូមិនបានត្រៀមថានឹងមកលេងទីនេះ ចៃដន្យមានការងារនៅសង្កាត់នេះ ជិះកាត់ក៏ឈានចូលមកលេងក្នុងភូមិនឹងសាកសួរសុខទុក្ខលោកអ៊ំ »
« បាទ » គេអោនមុខចុះ ជីនឃើញដូច្នោះក៏លើកដៃអង្អែលក្បាលក្មួយថ្នមៗ។
« ពូមានរបស់អោយថេយ៍ណា ថេយ៍ចង់បានទេ? »
« ចង់ ចង់បានណាស់ពូជីន » ថេយ៉ុងមើលមុខជីនជាមួយកែវភ្នែកកូនឆ្មា ត្រៀមចាំមើលរបស់ដែលពូជីនផ្ញើមក។
« ពូឃើញវាស្អាតក៏ទិញយកមកផ្ញើ មិនដឹងថាថេយ៍ពេញចិត្តឬអត់ទេ »
« ពេញចិត្ត អោយតែរបស់ពូជីនអោយ ថេយ៍ពេញចិត្តទាំងអស់ »
« ក្មួយអ្នកណាអីក៏គួរអោយស្រឡាញ់យ៉ាងនេះ? » ជីនលេងសក់ក្បាលក្មួយរហូតដល់សំពោងដូចសំបុកមាន់ទៅហើយ។
« ហិហិក្មួយពូជីន »
« ហុចដៃមក »
« បាទ? »
« ហុចដៃថេយ៍មក » ថេយ៉ុងធ្វើតាមសម្តីពូជីន។ ជីនញញឹមលូកអ្វីម្យ៉ាងចេញពីហ៊ាវប៉ៅយកមកបំពាក់កដៃក្មួយ។
« ខ្សែរដៃ? » ថេយ៉ុងបន្លឺឡើងដោយក្តីរំភើប។
« យ៉ាងម៉េចស្អាតឬអត់? »
« ស្អាតខ្លាំងណាស់ពូជីន ថេយ៍ស្រឡាញ់ខ្លាំងណាស់ អរគុណពូជីនហើយ » ថេយ៉ុងស្ទុះអោបពូជីនរបស់គេម្តងទៀត។ ជុងហ្គុុកក៏ដើរចេញពីកន្លែងពូក្មួយគេសារសងគ្នា បន្ទាប់ពីឈរមើលអស់មួយសន្ទុះធំទៅហើយតែគ្មានអ្នកណាចាប់អារម្មណ៍។
បន្ទាប់ពីនិយាយគ្នាលេងអស់មួយសន្ទុះធំ ជីនក៏បានលាអ៊ំប្រុសអ៊ំស្រីត្រឡប់ទៅវិញ ណាមួយមេឃក៏ចាប់ផ្តើមងងឹតទៅហើយ។ ព្រះអាទិត្យចាប់ផ្តើមលិចសន្សឹមៗរហូតដល់បាត់ស្រមោលឈឹង ទុកតួរនាទីអោយព្រះចន្ទជាអ្នកបន្លឺផែនដីនាពេលយប់វិញម្តង។
« មកសម្ងំនៅទីនេះសោះ » ថេយ៉ុងដកដង្ហើមចោលមួយខ្យល់ បន្ទាប់ពីដើររកជុងហ្គុកគ្រប់ទិសទីមិនឃើញបែរប្រទះនៅវាលស្រែទៅវិញ។
« មកធ្វើអី? » ជុងហ្គុកសួរដោយសំឡេងរាបស្មើ ទាំងមិនងាកមកមើលថេយ៉ុង។
« ម៉ែអោយមកតាមបងទៅញុំាបាយ »
« បើគាត់មិនប្រើ ឯងក៏ប្រហែលជាមិនមកដែរ »
« ប្រាកដជាអ៊ីចឹងហើយ អ្នកណាឧស្សាហ៍ដល់ម្លឹងនោះ »
« ..... » ស្ងាត់
« តស់ ម៉ែនឹងពុកប្រហែលចាំយូរហើយ » នាយតូចដើរចេញបានបីជំហាន ក៏ស្រាប់តែទច់ង៉ក ងាកទៅមើលជុងហ្គុកដែលមិនបានដើរមកតាមជាមួយ ទើបសម្រេចចិត្តដើរបកទៅក្រោយវិញ។
« នែ៎ទៅញុំាបាយ ចេះអោយមនុស្សចាស់ចាំទៅកើត » ថេយ៉ុងស្រវាអូសដៃជុងហ្គុក តែជុងហ្គុកស្រាប់តែគ្រលាស់ដៃចេញ។
« កុំមករញ៉េរញ៉ៃជាមួយយើង » ថេយ៉ុងជ្រួញចិញ្ចើមចូលគ្នាមិនពេញចិត្ត រឹកពារនឹងសម្តីរបស់ជុងហ្គុកពេលនេះសោះ តែគេក៏សម្រួលអារម្មណ៍និយាយធម្មតាជាមួយជុងហ្គុកវិញ មិនចង់បង្កររឿងព្រោះតែល្ងាចនេះគេមានអារម្មណ៍ល្អ។
« បងកើតអី? យ៉ាប់ពិតមែនទៅញុំាបាយ » ជុងហ្គុកសម្លឹងមើលដៃថេយ៉ុងដែលទាញអូសគេ ក៏ប្រទះជាមួយខ្សែរដៃមួយខ្សែរបំពាក់លើកដៃថេយ៉ុងធ្វើអោយគេកើតមានអារម្មណ៍មិនល្អ។
« ប្រាប់ហើយថាកុំមករញ៉េរញ៉ៃជាមួយយើង » គេគ្រលាស់ដៃថេយ៉ុងចេញ តែម្តងនេះក៏ជ្រុលធ្វើអោយថេយ៉ុងដួល រីឯខ្សែរដៃថេយ៉ុងក៏ទាក់នឹងឡេវអាវនាយ ដាច់ធ្លាក់ក្តុកលើដី។
« មនុស្សអាក្រក់ » ថេយ៉ុងខាំមាត់រលីងរលោង រើសខ្សែរដៃក្រោកស្ទុះរត់ចេញលឿនស្មេ។
« ថេយ៍...ថេយ៉ុង ពុទ្ធោអើយ! » ជុងហ្គុកទាត់ដីមួយជើង ស្រែកមួយវ៉ាស នាយមិនបានតាំងចិត្តអោយរឿងវាក្លាយទៅជាបែបនេះនោះទេ។
« អ៊ាវកូនថេយ៍ចុះឯណាជុងហ្គុក? » ថេយ៉ុងឡើងកាំជណ្តើរញាប់ជើងដោយមិនបានខ្វល់ពីសំណួររបស់ម្តាយ។
« ហុឺៗ មនុស្សអាក្រក់ » មកដល់បន្ទប់ក៏ចូលទៅសម្ងំឃ្លុំភួយលើគ្រែ ជេរប្រទិចជុងហ្គុក។ ថេយ៉ុងសម្លឹងមើលខ្សែរដៃដែលជីនប្រគល់អោយទាំងទឹកភ្នែក ពេលនេះវាបានដាច់ទៅហើយ បើពូជីនដឹងប្រាកដជាខឹងគេមិនខាន។
ក្រាក! ជុងហ្គុកបើកទ្វារចូលមកថ្នមៗ ជើងទាំងគូរក៏ដើរសម្តៅទៅរកអ្នកដែលនៅលើគ្រែ។
« ថេយ៉ុងយើង...យើង» គេចង់ពោលពាក្យសុំទោសតែអណ្តាតបែរជាគ្រលាស់មិនចេញ។
« ចេញទៅកុំមករញ៉េរញ៉ៃជាមួយខ្ញុំ » ថេយ៉ុងស្រែកដេញគេចេញទាំងសំឡេងអណ្តឺតអណ្តក់។
« យើង...យើងសុំទោស» នៅទីបំផុតគេក៏និយាយវាចេញមកបានសម្រេច ជាពាក្យសុំទោសចេញពីចិត្ត។ មុននេះគេក៏មិនយល់ពីខ្លួនឯង ហេតុអ្វីបានជាឆេវឆាវ មួម៉ៅខុសរឿង។ នៅពេលដែលឃើញក្មេងម្នាក់នេះស្និទ្ធស្នាលជាមួយអ្នកផ្សេង គេបែរជាមានអារម្មណ៍ថាពិបាក ពិបាកនិងនិយាយចេញមក អោយយល់ថាពេលនេះគេកំពុងតែមានអារម្មណ៍បែបណា ព្រោះចំពោះគេផ្ទាល់ គេក៏មិនដឹងថាអារម្មណ៍មួយនេះជាអ្វី វាកើតឡើងព្រោះតែអ្វីអោយពិតប្រាកដ?
« សុំទោសហើយវាអាចដូចដើមវិញបានទេ? »
« យើងគ្មានចេតនាចង់អោយវាដាច់ទេ»
« តែលោកក៏បានធ្វើវារួចហើយ! »
« ចេញទៅ ខ្ញុំមិនចង់ជួបមុខលោកទៀតទេ មនុស្សអាក្រក់ » ជុងហ្គុកដកដង្ហើមធំ រួចឈានចូលចេញពីក្នុងបន្ទប់នេះ។ ក្រោយស្ងាត់បាត់សំឡេងសម្រិបជើង ថេយ៉ុងក៏បានចេញពីក្នុងភួយសម្លក់ទៅកាន់មាត់ទ្វារ។
« ទៅៗ ទៅអោយបាត់ៗទៅ ហើយកុំត្រឡប់មកវិញមកសោះ »
រាត្រីនេះ ស្ងាត់ខ្លាំងណាស់ ស្ងាត់អន្រ្ទីង សូម្បីតែសំឡេងសត្វល្អិតយំក៏មិនបានលឺ សំឡេងខ្យល់បក់បោកដើមឈើក៏គ្មាន។ ថេយ៉ុងអង្គុយលើកៅអ៊ីទល់មុខតុរៀនទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន គេអង្គុយសម្លឹងមើលខ្សែរដៃដែលដាច់នោះឆ្លាស់គ្នានឹងមាត់ទ្វារ ហើយម្តងម្កាលក៏ឃើញដកដង្ហើមធំមួយខ្យល់។
ក្រាក!
« មកធ្វើអី » ថេយ៉ុងសួរដោយមិនងាកមុខទៅមើលមាត់ទ្វារ។
« ...... » ស្ងាត់គ្មានសំឡេងឆ្លើយតប លឺតែសម្រិបជើង។ ថេយ៉ុងក៏ងាកទៅមើលអោយប្រាកដចិត្តថាជាជុងហ្គុកឬមិនមែន ពេលដែលងាកទៅឃើញថាជាជុងហ្គុកមែនគេក៏រហ័សងាកមុខចេញយ៉ាងប្រញាប់។
« យើងអោយឯង ចាត់ទុកជាការសុំទោសដែលយើងបានធ្វើអោយខ្សែរដៃរបស់ឯងដាច់ » ជុងហ្គុកដាក់ខ្សែរដៃអង្កាំលើតុរៀនថេយ៉ុង។ ខ្សែរដៃមួយនេះគេខំជិះទៅទិញនៅឯផ្សារទាំងយប់ រកមើលគ្រប់តូប សំណាងដែលនៅមានតូបមួយមិនទាន់បិទនឹងមានលក់ប្រភេទខ្សែរដៃអស់ទាំងនេះ។
« ខ្ញុំមិនយកវាទេ យកទៅវិញទៅ »
« វាអាចនិងមិនថ្លៃ មិនស្អាត ដូចខ្សែរដៃរបស់ឯង តែយើងរើសវាជាពិសេសសម្រាប់ឯង ប្រសិនជាមិនចង់ពាក់ ឯងយកវាទៅទុកក៏បាន » មែនហើយខ្សែរដៃអង្កាំមួយនេះ គេរើសវាមកយ៉ាងសម្រិតសម្រាញ់ចេញពីចិត្ត គេចង់ទិញអោយរបស់ល្អជាងនេះអោយទៅថេយ៉ុង ប៉ុន្តែលុយដែលនៅក្នុងខ្លួនគេវាស្តួចស្តើងខ្លាំងពេក។
« ប្រាប់ហើយថាមិនយកទេ » ថេយ៉ុងស្រវាយកខ្សែរដៃអង្កាំមកគប់ចោល ធ្វើអោយខ្សែរដៃខ្ទាត់ទៅក្រោមគ្រែ។ ជុងហ្គុកងក់ក្បាលតិចៗដើរចេញពីបន្ទប់។ គ្រឹក! ទ្វារបិទជិតឈឹង...
« យប់ហើយមិនគិតចូលគេងទេឬយ៉ាងម៉េច? » ថេយ៉ុងរអ៊ូតិចៗ មើលទៅទ្វារនោះ ហើយក៏សង្ឃឹមថាបន្តិចទៀត ទ្វារមួយនេះនឹងត្រូវរបើក ដោយសារតែស្នាដៃជុងហ្គុកជាមិនខាន ប៉ុន្តែចាំកាន់តែយូរទៅ ក៏កាន់តែយូរទៅៗ ចាំបាត់ៗគ្មានឃើញទាំងស្រមោល។
« មិនគេងក៏អ្ហីទៅ » ថេយ៉ុងតាំងចិត្តថានឹងមិនខ្វល់ រួចឡើងគេងលើគ្រែ តែចិត្តក៏នឹកឃើញទៅដល់ខ្សែរដៃអង្កាំនាយតូចក៏ស្ទុះងើបចេញពីគ្រែ អោនទៅរកមើលខ្សែរដៃនោះ។
« នៅអីណាអញ្ចះ មិញនេះដូចជាខ្ទាត់មកទីនេះទេតើ?»
« អុស៎ ឃើញហើយ » ថេយ៉ុងកាន់ខ្សែរដៃអង្កាំ រួចឡើងមកអង្គុយលើគ្រែវិញ។ គេមើលខ្សែរដៃអង្កាំពណ៌ស្វាយនេះចុះឡើងៗ ស្នាមញញឹមក៏លេចឡើងលើផ្ទៃមុខ។
« ស្អាតណាស់ » នាយតូចពាក់ខ្សែរដៃអង្កាំលើ កដៃ រួចញញឹមញញែមផ្អៀងផ្អង់មើលចុះឡើងៗ ទើបទម្លាក់ខ្លួនគេងទៅលើគ្រែ។ ភ្នែករបស់គេក៏ទន់ រួចបិទបន្តិចម្តងៗដល់លង់លក់។
ក្រាក!
To be continued

មន្តស្នេហ៍កំលោះស្រុកស្រែWhere stories live. Discover now