ភាគទី​3:​ ស្និទ្ធស្នាល​

1.7K 118 6
                                    

Part3 

     ពួកយេីងកំពុងតែស្ឋិតនៅផ្សារទំនេីបដដែល​ ប៉ុន្តែ​ដោយសារថ្ងៃនេះមានការតុបតែងប្លែកវាមានទិដ្ឋភាពដូចជា​ ដេីមឈេី​គ្រឹសម៉ាសមានអំពូលភ្លេីងយ៉ាងស្រស់ស្អាត​ JKនាំខ្ញុំដេីរបន្តពួកយេីងមិនទាន់ទៅវិញនោះទេ។

​     "​ស្អាត​ណាស់​ ចាំយេីងថតឲ្យ​ "​ JKទាញកាម៉េរា​ទូរស័ព្ទ​ឆ្លុះមកកាន់ខ្ញុំ​
​     "​ អត់ទេយេីងមិនថត​ "​ ខ្ញុំយកដៃបិទត្រង់កាមេរ៉ា​ នរណាទៅអាចដឹងទៅខ្ញុំមិនចូលចិត្តថតរូបទាល់តែសោះហេីយក៏មិនគិតថានឹងចូលចិត្តដូចគ្នា

​      "​ហូ៎យ​ ឥឡូវថតជាមួយគ្នាព្រមអត់​?  "​ JKនៅតែទាមទារចង់ធ្វេីនូវអ្វីដែលគេចង់​ ខ្ញុំក៏យល់ថាJKជាមនុស្សមានះនិងមិនចុះចាញ់​
​      "​ អឺ..ក៏បាន​ "​ ហិហិ​ ខ្ញុំក៏ចង់មានរូបថតជាមួយMY Crush  យូរៗមានម្ដង​ ។ ក្រិក​ ! សម្លេងកាមេរ៉ាបន្លឺឡេីង​ ការថតរួចរាល់JKពិនិត្យមេីលរូបភាពនោះ​ ហេីយគេថែមទាំងញញឹម​ ស្នាមញញឹមមួយនេះហេីយដែលឆក់យកបេះដូងរបស់ខ្ញុំ

​      "​ ស្អាតណាស់តេី​  "​ JK
គេសរសេីរខ្ញុំដែលអត់ហ្នឹង?
​      "យប់ណាស់​ហេីយ​ ឯងងងុយហេីយនៅ? "​JKទុក​ទូរស័ព្ទ​មួយឡែកហេីយសម្លឹងមុខខ្ញុំ​
​      "​ បេីឯងមិនទាន់ដេីរលេងអស់ចិត្តទេនៅសិនក៏បាន​ "​ បេីគួរតែមកដេីរលេងហេីយគួណាស់តែនៅឲ្យបានយូរម្យ៉ាងទៀតក្នុងចិត្តរបស់ខ្ញុំចង់នៅក្បែរJKហេីយដេីរលេងជាមួយគ្នាពេញមួយយប់​  

​       "​  យេីងនាំឯងទៅកន្លែងមួយ​ "​ JK

​         ~ស្ពាន​លេី​ទន្លេ​~

        ពួកយេីងឈរនៅបង្កាន់ដៃស្ពានសម្លឹងមេីលទៅទឹកទន្លេ​ និងទីក្រុងដែលមានភ្លេីងពណ៌ចម្រុះនាពេលយប់។

​       "​  យេីងមិនដែលគិតថានឹងមានថ្ងៃនេះនោះទេ​ "​
​     JKនិយាយខ្សាវៗភ្នែករបស់គេរំពៃមេីលទៅកាន់ខ្សែទឹកទន្លេ​ ចំណែកខ្ញុំក៏មិនដឹងថាគួរតែនិយាយអ្វីទៅកាន់គេ​ ខ្ញុំចង់លេីកទឹកចិត្តគេនិងចង់ប្រាប់ឲ្យគេកាត់ចិត្ត​ ប៉ុន្តែ​ខ្ញុំមិនហ៊ានសូម្បីតែហាមាត់ព្រោះខ្ញុំមិនចង់ឲ្យគេគិតថាខ្ញុំចេះដឹងរឿងគេច្រេីន​

ROOMMATE 🫂​   ចប់​ Where stories live. Discover now