ភាគទី​8:​ ខ្ញុំជាហ្គេយ៍​ !

1.5K 105 3
                                    

ROOMMATE

​      បរិយាកាស​ប្រែជា​ស្ងប់ស្ងាត់ខ្ញុំលែងហ៊ានសម្លឹងJKហេីយក៏ចេះតែគេចមុខ​គេ​  ។  ខ្ញុំមិនអាចទទួលយកបានឡេីយបេីសិនជាJKជាប្រភេទមនុស្សដែលប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា​ ប៉ុន្តែ​វាក៏អាចបញ្ចាក់តាម​កាយវិការ​របស់គេនៅពេលនេះ​ ។ តេីJKមិនចូលចិត្ត​សេវយ៉ានព្រោះគេជា​ហ្គេយ៍? ? រាល់ពេលជួបមុខគ្នា​ JKដូចជាញ៉េញដាក់គេសម្បេីមណាស់​    ទោះជា​សេវយ៉ានមិនតបតក៏ដោយ​ ។

​      "យេីងត្រូវទៅ​បណ្ណាល័យ​ លាហេីយ​ "
ខ្ញុំក្ដាប់ខ្សែកាតាបជាប់ហេីយក្រោកឡេីងបំណងរបស់ខ្ញុំតែមួយគតគឺ​ គេចនៅឲ្យឆ្ងាយៗពីJK ។ ខ្ញុំមិនចង់ឲ្យគេមាន​អារម្មណ៍​ថាទេីសទាល់នឹងខ្ញុំឡេីយ​ ។
​    ពេលនោះខ្ញុំចាប់​អារម្មណ៍​ទឹកមុខរបស់JKដូចជាចង់និយាយអ្វីចេញមក​ ប៉ុន្តែ​ខ្ញុំមិនបានផ្ដល់ឱកាសស្ដាប់គេឡេីយ​ ខ្ញុំដេីរចេញយ៉ាងលឿនតាមដែលអាចធ្វេីបាន​ ។ បេីសិនជាគេមានរឿងចង់និយាយជាមួយខ្ញុំមែន​ គេនឹងមកនិយាយពេលក្រោយមិនខាន​

​       #បណ្ណាល័យ

​     ត្បិតថាខ្ញុំយកលេសមកបណ្ណាល័យប៉ុន្តែខ្ញុំគ្មាន​សមាធិក្នុងការអានតួអក្សរឡេីយ​ ។ សៀវភៅជាច្រេីនគលេីគ្នានៅចំពោះមុខខ្ញុំ​ ។ ខ្ញុំអានមិនចូលអារម្មណ៍​ ដូច្នេះ​ខ្ញុំតែងតែប្ដូរសៀវភៅញឹកញាប់​ ។ ទោះជាយ៉ាងណា​ខួរក្បាលខ្ញុំនៅតែគិតដល់JK ។ ខ្ញុំខ្លាចគេស្អប់ខ្ញុំ​ ។
​     និយាយដល់​ត្រឹមនេះខ្ញុំសោកស្ដាយ​ បេីមុននេះខ្ញុំរកលេសបដិសេធ​រឿងសៀវភៅBLនោះ​ក៏មិនបាច់ត្រូវមកអង្គុយគិតឈឺក្បាលដល់ថ្នាក់​បែក​កម្មដ្ឋានចឹងដែរ​ ។
​      បន្ទាប់ដឹងថាខ្លួនឯងមិនអាចសង្ងំនៅ​បណ្ណាល័យបានយូរទេ​ ខ្ញុំក៏សម្រេចចិត្តជួយរៀបសៀវភៅដែល​រញ៉េរញ៉ៃ​វិញ​ ។ ធ្វេីខ្លួនឲ្យរវល់បែបនេះ​ ទេីបខ្ញុំមិនបាច់យកពេលទៅគិតដល់រឿងនោះ​ ។
​     ក្ដុក​ ! សៀវភៅធ្លាក់មកពីទីខ្ពស់​។ ខ្ញុំសម្លឹងវា​  ក្របសៀវភៅនោះមានចំណងជេីង​ < ក្លាហាន > ។ គ្រាន់តែឃេីញចំណងជេីងខ្ញុំភ្ញោចស្នាមញញឹមចុងមាត់​អស់សំណេីចបន្ទិច​ សូម្បីតែ​ជំនាង​បណ្ណាល័យក៏កំពុងតែអូសទាញខ្ញុំឲ្យទៅ​ មានសេចក្ដី​ក្លាហានដែរមែនទេ​ ?
​    វាមិនមែនជារឿងលេងសេីចឡេីយ​ បេីខ្ញុំក្លាហានធ្វេីមែន​ កុំថាឡេីយឋានៈមិត្ត​ សូម្បីជាអ្នកដទៃក៏មិនអាចបានគង់ដែរ។ ខ្ញុំសុខចិត្តធ្វេីខ្លួនកំសាកលាក់ទុកម្នាក់ឯងក៏មនព្រមបណ្ដោយឲ្យ​ ទំនាក់ទំនង​មិត្តភក្កិ​ពួកយេីងបែកបាក់គ្នាដែរ​ ។
​  
​       .........​ 
​  ល្ងាចចេញពីរៀន​ខ្ញុំដេីរស៊កដៃចូលហោប៉ៅអាវក្រៅ​ នៅត្រចៀកមានកាស​ប្លូធូស ជាធម្មតាខ្ញុំមិនសូវចូលចិត្តស្ដាប់ចម្រៀងទេតែថ្ងៃនេះ​ ខ្ញុំគ្រាន់តែចង់ឲ្យខ្លួនឯងមានកម្លាំងចិត្ត​ ក្នុងការជួបJKបន្ទិច​ ។
      " ថេហ្យុង​ "
ខ្ញុំងាកទៅក្រោយ​ គេគឺ​សេវយ៉ាន​ ។ គ្រាន់តែឃេីញ​វត្តមានគេខ្ញុំចាប់ភ្លឹកនឹកដល់សម្ដី​ JK ។ វាដូចជាJKនិយាយមែន​ សេវយ៉ានចូលចិត្តមកតោងទាមខ្ញុំណាស់​ ពិសេសធ្វេីខ្លួនស្និតស្នាលនឹងខ្ញុំនឹងតែម្ដង​  ។
​      "​ ម៉េចមិនទាន់ទៅផ្ទះទៀត​ ? " ខ្ញុំសួរគេដោយគួរសម​ តាមរបៀបអ្នស្គាល់គ្នា​ ។ពេលខ្លះក៏ទេីសទាល់ដែរ​ ពិសេសពេលខ្ញុំនៅជាមួយ​ JKគេតែងទៅជ្រែកខ្លួនរំខាន🥲

ROOMMATE 🫂​   ចប់​ Where stories live. Discover now