ភាគទី​15:​ គេអត់រំភេីបទេមែន​ ?

1.6K 108 0
                                    

ROOMMATE 🫂 : សរសេរដោយ​ Sheila 🦦🧏🏻

      មកដល់ខាងក្នុងផ្ទះរបស់​ហុីរ៉ូ​ មានការទទួលរាក់ទាក់យ៉ាងល្អ​ ហុីរ៉ូ​កំពុងរៀបចំ​ប្រដាប់ប្រដារសម្រាប់​ គូររូប​ ។
​     " JKឯងក៏មកដែរ​ ? "ហុីរ៉ូ​ សួររាងភ្ញាក់ផ្អេីលបន្ទិច​
​     "មកតាមអាថេ​ ឃេីញវាមកម្នាក់ឯងក៏ចេះមកការពារទៅ​ ព្រោះ​ថាមានឆ្កែឆ្មាម្ដុំនឹងចេះតែចង់ត្របាក់​ យេីងមិនសូវទុកចិត្ត​ "
​     "ហាសហា​ ចម្លែកមែន​ ឆ្កែឆ្មាស្អី​ ផ្ទះយេីងគ្មាន​ចិញ្ចឹមទេ​  មោះជួយយក​សម្ភារៈទៅខាងក្រៅផង​  " ហុីរ៉ូ​  ហុចរបស់របរដូចជាទឹកថ្នាំ​ ជក់​ ផ្ទាំងគំនូរចែកគ្នាកាន់​ ពួកគេទៅគូររូបនៅខាងក្រៅផ្ទះ​

​     ....​

​     ខ្ញុំត្រូវបានJKដេីរតាមរហូតមិនថាខ្ញុំទៅណា​ ក៏គេទៅតាមមិនឲ្យឃ្លាត​ ខ្ញុំមានចិត្តខ្មាស់នឹង​ហុីរ៉ូ​និង​សេវយ៉ានណាស់​ ពួកគេប្រហែលជា​កំពុងគិតថា​ ចម្លែកមែនហេីយ​ ព្រោះ​JKធ្វេីខ្លួនហួងហែងខ្ញុំពេក​

​    "​ មោះថេ​ ខ្ញុំជួយ​ " 
កំពុងលាយ​ពណ៌​ថ្នាំ​ សេវយ៉ានជាមនុស្សយក​អាសារចូលមកជួយភ្លាម​ ថេ​ មិនប្រកែកបានតែខិតខ្លួនឲ្យគេបានអង្គុយក្បែរ​ ដេីម្បីងាយស្រួល​ធ្វេីការ​ ។

​    ប៉ុន្តែ​ពេលនោះមានក្រសែភ្នែកកំណាចសម្លឹងមកទាំងមិនពេញចិត្តគ្មាននរណាក្រៅពី​ JK ទេ​ ។ ឃេីញទេគេប្រហែសតែបន្ទិចឆ្កែមកក្រវែឆ្អឹងរបស់នាយបាត់ទៅហេីយ​ ។ មិនចាំយូរនាំតែមានហេតុមិនល្អកេីតឡេីង​ កម្លោះJK ដេីរចូលមករក​ សេវយ៉ាន​ និង​ ថេ​ ។

​    "សុំជួយម្នាក់ផង​ " JK ដាក់ខ្លួនអង្គុយបៀតនឹងខ្លួន​ថេស្ទេីរតែគេអង្គុយលេីភ្លៅថេ​

​    "​ អង្គុយបែបនេះថេអាចនឹងពិបាកធ្វេីការ​ " សេវយ៉ាន​ ស្ដីឲ្យJK និងប្រេីសម្ដីបែបគម្រាមប្រមានឲ្យគេចេញឲ្យឆ្ងាយពីថេផង​ តែមិនដូចច្នោះទេ​ JK នឹងដែលទៅស្ដាប់ពីកាល​ គេនៅតែមិនចៀស​

​    "ឯងពិបាកធ្វេីការមែនហេស៎​ ? " JK ងាកមុខមកសួរ​ ថេ​
​    "ក៏បែបនឹងពិតមែន​ ឯងទេីសដៃខ្ញុំណាស់​ " មកអង្គុយច្រងេងច្រងាងចឹងមិនទេីសទេីបចម្លែក​ ។ JK ងាកទៅមេីលមុខសេវយ៉ានឃេីញគេ​ កំពុងញញឹមឌឺដាក់នាយ​ តែJK មិនឈឺចិត្តស្អិតទ្រូងជាមួយទេ​ ព្រោះ​ខួរក្បាលដ៏ឆ្លាតរបស់នាយ​ កំពុងតែមានរឿងសប្បាយៗត្រូវធ្វេី​

ROOMMATE 🫂​   ចប់​ Where stories live. Discover now