ភាគបញ្ចប់​ :​ ឈប់ធ្វេីសង្សារ​ មកធ្វេីជាប្រពន្ធបង💜

2.1K 143 3
                                    

       មិនយូរក៏ដល់ថ្ងៃបញ្ចប់ជីវិតជាសិស្សវិទ្យាល័យ​  ។ នៅសាលាមានការថត​ រូបនិងមាន​ជប់លៀងលាគ្នា​ ។
​       ក្នុងការប្រឡ​ង​បាក់ឌុបម្នាក់ៗ​ទទួលបាន​លទ្ធផលល្អ​ ផ្ដល់ស្នាមញញឹមដល់គ្រួសារ​ ។ បន្ទាប់​ពីប្រឡងហេីយ​ ម្នាក់ៗត្រូវប្រឡងចូល​សកវិទ្យាតាម​ ជំនាញរបសពួកគេទៀត​ ។ ខុសប្លែកតែJK ត្រូវបានឪពុកឲ្យទៅរៀនបន្តនៅ​ អង់គ្លេស​ដេីម្បី ត្រឡប់មកវិញនឹងបន្តតំណែង​ជាអ្នក​គ្រប់គ្រង​ ក្រុមហ៊ុន​ ។
​        ទោះបីជាកាយឆ្ងាយគ្នា​ប៉ុន្តែ​ ពួកគេនៅតែអាច​ទាក់ទងគ្នាបាន​ ម្យ៉ាងទៀតឲ្យតែ​សាលាមាន​ វិស្សមកាល​ JK ហោះមកស្រុកកំណេីតដេីម្បីជួបមុខ​សង្សារ​បណ្ដូលចិត្ត​ ហេីយមិនដែលធ្វេីឲ្យTaeមាន​អារម្មណ៍​ថា​ឯកាឡេីយ​ ទោះជា​ពេលខ្លះគេរវល់ខ្លាំង​ គេនៅតែឆ្លៀត​ទាក់ទងមកTaeដែរ​ ។ ដូច្នេះ​ពួកគេ​ ទុកចិត្តគ្នា​ នៅតែផ្ដល់​សារៈសំខាន់ដល់គ្នា​ ។

ប្រាំឆ្នាំកន្លងទៅ​ ...​

​     ភ្មិចបេីកៗ​ ពេលជាច្រេីនឆ្នាំក៏កន្លងផុតទៅ​ចំណែក​គូស្នេហ៍​ទាំងពីរវិញនៅតែល្អូកល្អេីននឹងគ្នា​ដដែល​ គ្រាន់តែមួយរយៈចុងក្រោយនេះ​ បាត់ដំណឹង​សូន្យតែម្ដង​ មិនឃេីញទាក់ទងមកសោះ​ តែTaeក៏មិនបានគិតច្រេីនដែរ​ ។ Tae បន្ទាប់ពីរៀនចប់ខាង​កសិកម្មកិត្រឡប់មក​ ដេហ្គូមេីលការខុសត្រូវ​ ចម្ការតែ​ នេះជាការងារដែលគេស្រឡាញ់​ ម្យ៉ាងទៀតTaeនៅមានការងារមួយចំនួនដែលគេ​ធ្វេីពេលទំនេរ​ ដូចជា​ អ្នក​គូសរូប​ យកទៅដាក់​តាំងពិពណ៌រាល់ឆ្នាំ​ៗ​ ។ 
​     ខណៈ​ពេលនេះTaeកំពុងតែដេីរពិនិត្យចម្ការរបស់ខ្លួន​ និងជួយប៉ះស្លឹកតែផងដែរ​ ។ ឃេីញគេខិតខំធ្វេីការណាស់រាល់ថ្ងៃ​ ក៏ព្រោះតែដេីម្បីកុំឲ្យខួរក្បាលទំនេរចោល​ នឹកដល់អ្នកខាងនោះពេក​ ។

​       "បងTaeៗៗ​ មានដំណឹងចង់ប្រាប់​ !!" សម្លេងអ្នកជាប្អូនស្រីស្រែកពីចម្ងាយផ្អេីលដល់កម្មករ​ ជាមួយនឹងកង់របស់នាងជិះយ៉ាងលឿនស្លេវសម្ដៅមករក​Tae ទាំង​តក់ក្រហល់​ ។
​      "មានអីហេស៎​ ? " ពេលLisa មកដល់​Tae សួរតាមធម្មតា​
​      "ខ្ញុំឃេីញគេផុស​ព័ត៌មាន​ ថាបងJK ទាក់ទងតារាស្រីដែលជាIDol របស់បង​ ព្រោះ​ឃេីញពួកគេ​ ញ៊ាំបាយជាមួយគ្នានៅហ៊ាងផ្កាយប្រាំ​"​ Lisa
       "ពិតប្រាកដ​ឬអត់! ? " គ្រាន់តែឮ​Taeខឹងឡេីងក្ដៅមុខ​ ក្នុងចិត្តហាក់​អន្ទះអន្ទែងនៅមិនសុខសោះ​ ណាមួយខ្លាចថាគ្រាន់តែជា​ព័ត៌មានដែលគេ​បំភ្លៃ​ យកល្បី​ប៉ុណ្ណោះ​
​      "​ នេះៗ​ បងមេីលទៅគេផុសតាំងពីយបេីមិញម្ល៉េះនៅមិនទាន់ឃេីញមាន​ ភាគីណាមួយចេញមកបកស្រាយទេ​ ទេីបពួកអស់នេះ​ ខមិនថាជា​រឿងពិត​ បងមេីលចុះមានគេ​ ជូនពរ​ទៀត​ សមគ្នាណាស់​ សមគ្នាស្អីទៅ..​ អ្ហា៎​បងTae ចង់ទៅណា​ ? " Lisa ទាញ​ទូរស័ព្ទ​បេីកឲ្យTaeមេីល​និងអានខមិនផង​ តែTaeមិនអាចទ្រាំបានទេ​ គេត្រូវតែទៅនិយាយជាមួយJK ឲ្យដឹងរឿង​ ។

ROOMMATE 🫂​   ចប់​ Where stories live. Discover now