ភាគទី​6​ :​ រកមិត្តស្រី? ?

1.5K 105 6
                                    



     "ដៃទន់ៗ​ឯងជាមនុស្សស្រីក៏មនុស្សប្រុសនឹង? "
​    "អាឆ្កួតនៅជាមួយគ្នាពីរឆ្នាំហេីយមិនគួរសួរចឹងទេ​ "
    "ហិហិ​ សុំទោស​ឆ្នាស់ដូចស្រីចឹងឯង​ "
ទៀតហេីយJKតែងតែយកខ្ញុំទៅប្រៀបធៀបជាមួយមនុស្សស្រី​ ប្រហែល​មកពីគ្រប់យ៉ាងនៃតួខ្លួនរបស់ខ្ញុំដូចស្រីណាស់ហេីយ​
​    "យកយេីងធ្វេី​សង្សារម៉ងទៅចឹង​ "​ ខ្ញុំក្លាហាននិយាយ​ តែខ្ញុំដឹងថាJKប្រាកដជាគិតថាខ្ញុំគ្រាន់តែ​លេងសេីចប៉ុណ្ណោះ​
​     "អូខេ​ អូនសម្លាញ់​ ហាសហាៗ​ " JKនិយាយបង្អូសសម្លេងហេីយសេីចយ៉ាងឮ​ ។ ខ្ញុំដឹងថាពាក្យទាំងនេះគេគ្រាន់តែនិយាយចោល​ ប៉ុន្តែ​វាបានធ្វេីឲ្យបេះដូងរបស់ខ្ញុំញ៉ាប់ញ័រ​ រំភេីប​ ខ្ញុំសប្បាយចិត្តនៅពេលបានឃេីញស្នាមញញឹមរបស់គេ​ ខ្ញុំបានធូរចិត្តច្រេីនណាស់គ្រាន់តែសម្លឹងមុខរបស់JK ដូច្នេះ​ហេីយទេីបខ្ញុំស្រឡាញ់គេ​។
​     ខ្ញុំមិនយល់​អត្ថន័យ​នៃសេចក្ដីស្រឡាញ់នោះទេ​ ប៉ុន្តែ​ខ្ញុំបាន​សន្មតថាឲ្យតែខ្ញុំនៅជាមួយអ្នកណាហេីយគេធ្វេីឲ្យខ្ញុំសប្បាយចិត្ត​ ចេះសេីចចេះយំ​ បេះដូង​រង្គោះរង្គើ​ ខ្ញុំអាចកុហកខ្លួនឯង​ អាចធ្វេីអ្វីគ្រប់យ៉ាងសម្រាប់គេ​ នោះវាជា​សេចក្ដីស្នេហា​។

​     Next  day .

​     ខ្ញុំនិងJKតែងតែដេីរមកសាលារៀនជាមួយគ្នាដូច​សព្វថ្ងៃ​ ។  ពួកយេីងដេីរបណ្ដេីរប្រឡែងគ្នាបណ្ដេីរ​ ។
​     "​ កាថេ​ កាតឿ​ ". ស្របនឹងសម្ដីគេបានចាប់កាតាបខ្ញុំលេីកឡេីងលេី​ វាដូចជាមេីលងាយខ្ញុំច្រេីនលេីកច្រេីនសារ​ មកហេីយអាងតែខ្ញុំមានកម្ពស់ទាបជាងវា​មែន​ ។
​    ដឹប~~ ខ្ញុំមូលកណ្ដាប់ដៃណែន​ សម្ដៅត្រង់ទៅវៃទៅក្បាលពោះរបស់JK មួយដៃរបស់ខ្ញុំមិនមែនស្រាលទេណា​
​    "អូយ៎​ ! ដៃធ្ងន់ណា​ស់​ មាឌតូចមួយសោះ​ " JKធ្វេីមុខ​ជូហួញស្ទាបត្រង់កន្លែងខ្ញុំវាយ​ ប្រហែល​ជាអួលចុកណាស់ហេីយ​ ។
​     "មកពីឯងឈ្លេីយដាក់យេីងមុនធ្វេីអី​ " ខ្ញុំស្ទាក់ស្ទេីរនិយាយពាក្យសុំទោសទៅកាន់គេ​ ទេីបស្ដីឲ្យគេជំនួសវិញ
​     "ហេ? ? ឈ្លេីយស្អី​សង្សារនឹងគ្នាលេងតិចតួចខឹង​ ? "
     "​ ហា៎​! ហា៎​ ! សង្សារស្អីឯង​ មានដឹងខ្លួនថាកំពុងនិយាយស្អីចេញមកអត់? " ខ្ញុំប្រឹងនិយាយធ្វេីដូចធម្មតាទាំងដែលការពិតកំពុងតែភាំង​ និងភ័យ​ អៀនលាយគ្នា​ ខ្ញុំស្ដាប់អត់ច្រឡំទេមែន​ កោតតែេគចេះនិយាយពាក្យទាំងនេះរួចដែរ​
​     
​      "​ យេីងនិយាយ​យេីងប្រាកដជាដឹង​ ហេីយថី? ក្រែងម្សិលមិញឯងថាឲ្យយេីងយកឯងធ្វេីសង្សារមិនចឹង? ?  "
​      "យេីងនិយាយចោលទេ​ "
      "ស្មានតែឯងនិយាយមែន​ "​គេធ្វេីទឹកមុខជាអន់ចិត្ត​ ខ្ញុំមិនអាចពន្យល់អ្នកទាំងអស់គ្នាបានទេថាJKកំពុងតែកេីតអ្វីប៉ុន្តែចាប់ពីម្សិលមិញមកគេចម្លែកណាស់​ ហេីយភាគច្រេីនចូលចិត្តមកក្បែរខ្ញុំ​ និយាយ​ពាក្យលេបខាយ​បន្លំៗ​ញ៉ែខ្ញុំ​ ។ ខ្ញុំគិតតែឯងទេដឹង​

ROOMMATE 🫂​   ចប់​ Where stories live. Discover now