ភាគទី​5:បេីឯងជាស្រី​ (🍭🍧)

1.6K 104 3
                                    

      IF You want spp Me 👆🏻👆🏻

​     "​ បេីពូមិនបេីករបងឲ្យខ្ញុំទេ​ ខ្ញុំនឹងទៅប្ដឹ​ង​ប៉ូលិស​ពីបទពូឃុំមនុស្សនៅក្នុងផ្ទះ​ "Jk
      "យេីស​ ! អញឃុំកូនអញវាទេីសស្អីហែង​ "
      "​ ពូបេីកឲ្យខ្ញុំឬអត់​ ? " JKទាញទូរស័ព្ទពីហ៊ោប៉ៅធ្វេីដូចខលទៅនរណាម្នាក់​ ។ វ័យចំណាស់​ រាងរអាបន្ទិច​គាត់ចុះចាញ់​ ហេីយដេីរមកបេីកទ្វារឲ្យ​  ។ ទឹកមុខរបស់គាត់ដូចជាមិនស្រួលសោះ​

​      "​ អរគុណ​ ខ្ញុំសន្យាថានឹងមិនរំខានពេលរបស់ពូយូរនោះទេ​ "

      "​ ចូលទៅនិយាយជាមួយវាហេីយត្រូវឆាប់ចេញមកវិញ​ បេីមិនចឹងទេអញទៅអូសក្បាលទាំងពីរ​  "គាត់គម្រាម​ គាត់មិនចង់ឲ្យកូនគាត់រាប់អានឬនិយាយរកនរណាឡេីយ​

​     ....​ ...​
​    "​ ខ្ញុំមិនទៅរៀនទៀតទេ​ "​ ខ្ញុំនិងJKមិនទាន់បាននិយាយអ្វីផង​ សេវយ៉ាន​ បដិសេធ​បាត់ទៅហេីយ​
​     "​ សេវយ៉ាន​ ~ "
​     "ដូចពុកខ្ញុំនិយាយចឹង​ ខ្ញុំឈប់រៀនហេីយ​ "​
​     "តែឯងចង់រៀនទេ​ ចិត្តរបស់ឯងចង់បន្តឬអត់? "
    "ទោះចង់វាក៏មិនអាច​ ឯងក៏បានឃេីញហេីយ​សភាពគ្រួសាររបស់ខ្ញុំ​ ខ្ញុំគ្មានអារម្មណ៍ទៅរៀនទេ​ "សេវយ៉ាននៅតែញញឹម​ ញញឹមបែបសោះកក្រោះ​ ។ ខ្ញុំអាចមេីលដឹងថាគេចង់រៀនខ្លាំងណាស់​
​      "បេីឯងតស៊ូ​ ខ្ញុំសន្យាថានឹងជួយនិយាយ​ "
      "គ្មានប្រយោជន៍​ ខ្ញុំស្គាល់ពុកខ្ញុំច្បាស់គាត់មិនព្រមទេពួកឯងត្រឡបទៅវិញទៅ​ ខ្ញុំជិតដល់ម៉ោងទៅធ្វេីការហេីយ​ "
      ស្ដាប់ហេីយ​ ខ្ញុំនិងJKមេីលមុខគ្នាទាំងដកដង្ហេីមធំ​  ។
​      " ឯងមិនចង់ឲ្យពុករបស់ឯងផ្ដាច់ស្រាទេហេស៎​ ឯងមិនចង់ឲ្យគ្រួសារបស់ឯងមានក្ដីសុខទេ? បេីឯងចង់ឯងត្រូវតែតស៊ូ​ ".
      " តស៊ូ​យ៉ាងម៉េច​ ? "​ សេវយ៉ាន
​      " ឪពុកគ្រប់រូបតែងតែចង់ឲ្យកូនបានល្អ​ ពុករបស់ឯងប្រហែលជាយល់ខុសមួយពេលទេីបគាត់ប្រឆាំងនឹងឯង​ តេីឯងដែលយកលទ្ធផលចំណាត់ថ្នាក់ប្រគល់ឲ្យគាត់ទេ​ ? "
      "អត់ទេ​ ខ្ញុំមិនដែលឲ្យគាត់ទេ​ "
​      "ផ្លាស់ប្ដូរ​សកម្មភាព​របស់​ឯង​ ហេីយសេវយ៉ាន! ឯងត្រូវតែបង្ហាញពីសមត្ថភាពរបស់ឯងឲ្យគាត់បានឃេីញ​ ធ្វេីឲ្យគាត់បានដឹងថាកូនរបស់គាត់​អស្ចារ្យ​ណាស់​ មិនមែនគ្មានបានការនោះទេ​ តេីឯងយល់ទេ? " ខ្ញុំដាក់ដៃលេីស្មារបស់សេវយ៉ានបញ្ជាក់ប្រាប់គេមួយៗ​ ។
​       "​ ខ្ញុំ-មិនហ៊ានសន្យាទេ​ "
       "  មិនបាច់សន្យាទេ​  ខ្ញុំបានយក​លេខចំណាត់ថ្នាក់របស់ឯងមក​ បង្ហាញគាត់ភ្លាមទៅ​ គាត់ច្បាស់សប្បាយចិត្ត" 
​      " អរគុណ​ " សេវយ៉ានទទួល​ ក្រដាសពិន្ទុពីខ្ញុំ​ ។ គេជាសិស្សថ្នាក់Aមួយទាំងមូលប្រាកដជារៀនពូកែ​ ម្យ៉ាងទៀតសេវយ៉ានពូកែមុខវិជ្ជាគណិតខ្លាំងណាស់​ ចំណាត់របស់គេបាននិន្ទេសAរាល់ខែ​ ។  គេចាប់ផ្ដេីមចេញទៅក្រៅ​ រកឪពុករបស់គេ​ ។ ខ្ញុំដកដង្ហេីមធូរចិត្តសង្ឃឹមថាវានឹងរលូន​

ROOMMATE 🫂​   ចប់​ Where stories live. Discover now