ភាគ14: លោកកុំវៃខ្ញុំអីបានទេ??ខ្ញុំខ្លាច...

643 40 3
                                    


ភាគ14:  លោកកុំវៃខ្ញុំអីបានទេ??ខ្ញុំខ្លាច...

ប្រសិនបើយើងត្រឡប់មកមើលគូរស្នេហ៌ដ៏ផ្អែមល្ហែនមួយគូរណេះវិញគឺ គឺមិនបាច់ប្រាប់ក៏អាចដឹងបានដែល។
" អុីបូៗៗៗ នេះបងចុះទាំងបែបនឹងមែនទេ??? នេះបងមានភ្លេចអ្វីទេ?? " ចាន់ សួរទាំងពេបមាត់ក្រោយពីរយន្តហោះ របស់រាងក្រាស់បានចុះចត់ ។ ប៉ុន្តែមើលអុីបូចុះ គ្រាន់តែមកដល់ភ្លាមក៏រៀបចំឥវ៉ាន់ប៊ីសនឹងភ្លេច លោកឯកឧត្តមប្រពន្ធទៅហើយ។
" អររររ៎ គឺបង ភ្លេចហិហិ " អុីបូ ឆ្លើយតបទៅវិញទាំង ញញឹមមិនសម នេះចេះភ្លេចទៅកើត ប្រពន្ធទាំងមូល ទៅហើយ។
" អរររ៎ នេះសុីសុីនកូន ប្រុសគេហើយចង់ទុកចោលបែបនេះហ៎??? ហុឹកក~ ប្រោសអាក្រក់ ( ប្រុស) ហុឹកក~ ចាំមើល ចាន់ៗ ឈប់ចាលាញ់ហើយ ( ស្រលាញ់) ហុឹកក~ " ចាន់
" អុញ៎ ?? នេះប្រពន្ធ ខ្ញុំចេះង៉ក់ងរ នឹងចេញចរិតបែបនេះ ពីពេលណាទៅ?? ក្រែងសុភាពរុំទំហុី?? " អុីបូ ប៉ាគីស្ថាន មានការងើយឆ្ងល់បន្តិច ៗក្នុងចិត្ត ប៉ុន្តែមើលទៅចាន់ពេលខឹងនឹងង៉ក់ងរបែបនេះគឺគួរឲ្យស្រលាញ់ណាស់ចង់តែចាប់ក្រញិចទេ ។
" ហុឹកកក ហុឹកក កូនជ្រូកអត់លួងកូនទន្សាយទេ ហុឹកក~ អួយ៎ កូនទន្សាយខូចចិត្តណាស់ " ចាន់ នៅពេលដែល អ្នកទល់មុខមិនលួងខ្លួនបែបនេះស្រាប់តែ ប្តូរឈ្មោះរាងក្រាស់ទៅជា កូនជ្រូកវិញ ដោយខ្លួនឯងជា ទន្សាយ ។ ដើម្បីធ្វើការទាក់ទាញ ចំណាប់អារម្មណ៍របស់អុីបូ
" ចាន់ៗ នេះមនុស្ស ច្រើនណាស់ ណា ឆាប់ក្រោកឡើងមក ប្រពន្ធ សឺតតត មើលនេះយំមិន ចេញទឹកភ្នែកទេឬ?? " អុីបូ ប៉ាគីស្ថាន  និយាយទាំង ទៅជួយលើកក្មេងដ៏កំហូចឲ្យក្រោកឡើង ។ ដោយសារទីនេះគឺជាព្រលាន មានមនុស្សច្រើនណាស់ដែលសម្លឹងមកកាន់ពួកគេទាំងពីរនាក់
" ហុឹកក~ កូនជ្រូកសម្អុយ " ចាន់ ពេបមាត់
" ចាន់ៗ អូននិយាយថា អ្នកណាកូន ជ្រូកទៅ??? អម្បាញ់មិញបងស្តាប់មិនជាច្បាស់ទេ " អុីបូ សួរទាំង ចង់ចិញ្ជើម
" គឺបងនឹងហើយជា កូនជ្រូក មើលមុខបងចុះឡើងហើមដូចជ្រូកហើយ ហាសហា៎ អូននិយាយត្រូវទេ" ចាន់ សើចលិបភ្នែកយ៉ាងគួរឲ្យស្រលាញ់ នៅចំពោះមុខរាងក្រាស់ សឹងតែធ្វើឱ្យ Alpha ម្នាក់នេះចាប់ ក្រញិចទៅហើយ។
" ហិហិ ក្មេងអើយក្មេងបានហើយ ឆាប់ឡើង ម៉ាក់កំពុងចាំយើងនៅផ្ទះ " អុីបូ ខ្ចិលដេញដោលក៏លើកពរចាន់នៅមុខ កូនចៅនឹងមនុស្សគ្រប់គ្នា ធ្វើឲ្យឃើញទិដ្ឋភាពមួយនេះហើយពិតជាច្រណែនគូស្នេហ៍មួយគូនេះណាស់ ។ ចំណែកអ្នកដែលត្រូវគេពរក៏មានភាពអៀនខ្មាស់ ស្ទើរតែជ្រែកដីទៅហើយ
" បាទ កូនជ្រូក " ចាន់ (ក្នុងអារម្មណ៌របស់គេផ្ទាល់ក៏មិនយល់ដែល ហេតុអ្វីក៏ដាក់ឈ្មោះ នេះឲទៅរាងក្រាស់  ប៉ុន្តែក៏មានអារម្មណ៍ថា ពេលដែលហៅអុីបូ បែបនេះគឺគួរ ឲ្យស្រលាញ់ណាស់)
" ចៅហ្វាយ ឡានបាន រៀបចំរួចហើយទាន " ណាមជុន ដែលជាកូនចៅជំនិតរបស់អុីបូ ក៏ដើរចេញមកនិយាយ ទាំងឱនគោរព ចំពោះចៅហ្វាយ ។
"'ហុឹមម" អុីបូ ក្រហឹមដើមករ បន្តិចបន្ទាប់មកក៏ពរចាន់ចូលទៅ អង្គុយក្នុងឡាន ដោយមាន  ណាមជុន ជាអ្នកបើកទ្វារឡាន ដោយផ្ទាល់។
   រថយន្តសេរីទំនើបបានរំកិលលើដងវិថីឆ្ពោះទៅភូមិគ្រឹះ ប៉ាគីស្ថាន ។ មិនទាន់នឹងបានប៉ុន្មានផង ក៏មកដល់គោលដៅទៅហើយ ។
✪ភូមិគ្រឹះ ប៉ាគីស្ថាន✪
  ឡានត្រូវបានចត់ទ្វារឡានក៏ត្រូវបើកដោយ អង្គរក្ស ជំហានជើងរបស់ រាងក្រាស់ បានបោះទៅលើដីយ៉ាងមានអំណាច ។ កែវភ្នែកសម្លឹងទៅកាន់ភូមិគ្រឹះទាំងញញឹម ស្រាៗ ប្រៀបដូចជាកំពុងតែ រៀបចំការដូរអ្វីអញ្ចឹង។
" ចាន់ៗ ប្រពន្ធសម្លាញ់ អូនចង់អង្គុយក្នុងឡានដល់ណាទៀតហ្អឹម?? " អុីបូ សួរទៅអ្នកនៅក្នុងឡាន មិនព្រមចេញ
" គឺ...កូនជ្រូកអត់ បីអូន ផងឲ្យអូនចេញទៅយ៉ាងម៉េចទៅ?? " ចាន់ ឆ្លើយតបទាំងធ្វើកាយវិការឲ្យ អ្នកម្ខាងទៀតយល់ចិត្ត នឹងបីរខ្លួន
" ច៎ុះ ជើងអូនឈឺហ៎?? " អុីបូ
" អត់ទេ មានឈឺណា កូនជ្រូក" ចាន់
" បើមិនឈឺក៏ចុះមក " អុីបូ
" ហុឺកក?? អរររ៎ ត្រូវហើយៗ ចាន់ៗ ឈឺជើងណាស់ អួយ៎ កូនជ្រូក ចាន់ៗ ដើរមិនរួចទេ អឹមម បីអូនចាន់ៗ ទៅណា ណាៗ កូនជ្រូកណា " រាងតូចនៅពេលដែលគេតាមទាន់ល្បិចបែបនេះភ្លាម ក៏ប្រញាប់លេងទឹកមុខកំសត់ ទាក់ទាញចំណាប់អារម្មណ៍របស់អុីបូភ្លាមៗតែម្តងហើយ។ ការពិតជាស្តែងទោះបីជាចាន់មិនបាន ប្រាប់អុីបូឲ្យពរក៏គេស្មាក់ចិត្តដែល ព្រោះតែប្រពន្ធមានតែមួយប៉ុណ្ណោះ ។
" បានៗៗ បងពរអូន យ៉ាប់ណាស់ក្មេងសម្អុយ អឹបប~ ក្រអូបម្ល៉េះ ប្រពន្ធអ្នកគេនៀគ " អុីបូ សួរក្រោយពេលដែលពរចាន់
" ហិហិហិ ប្រពន្ធរបស់ លោកវ៉ាង អុីបូ ប៉ាគីស្ថាន " ចាន់ និយាយទាំងស្រែកខ្លាំងៗប្រៀបដូចជាកំពុងតែ ប្រកាសប្រាប់គេគ្រប់គ្នាដែលនៅក្នុង ទិន្នភាព នេះថា បរុសដ៏កំពូល កក់ក្តៅម្នាក់នេះគឺជា ម្ចាស់ជីវិតរបស់ខ្លួន ។
" អួយ៎ មិនចាំបាច់ បញ្ចាក់ទាំងត្រកូលក៏មិនអីដែល " អុីបូ និយាយទាំងសើចតិចៗ គេគ្មានអារម្មណ៍ ខឹងនឹងចាន់ឡើយ ទោះបីជាក្មេងម្នាក់ហៅគេ លើសនេះទៀត ក៏មិនមាន បញ្ហាអ្វីឡើយ ។ ប៉ុន្តែប្រសិនបើ ជាអ្នកផ្សេងខ្ញុំមិនអាចធានាជីវិតគេបានឡើយ។
" អូនចាន់ ហៅបែបនេះគឺ បែបនេះ ថា វ៉ាង អុីបូ ប៉ាគីស្ថាន គឺជា ម្ចាស់ជីវិត ក្មេងកំព្រា របស់ស៊ាវ ចាន់ " ចាន់ និយាយទាំង ដាក់ដៃទាំងពីររបស់ខ្លួនទៅផ្អឹបនឹងថ្ពាល់ទាំងសង់ខាងអុីបូ

🔥My Omega is Alpha 🔞 Where stories live. Discover now