ភាគ30: ខ្ញុំជាអ្នកណា ហេតុអ្វីក៏ខ្ញុំមិនចាំ?

617 36 0
                                    


ភាគ30: ខ្ញុំជាអ្នកណា ហេតុអ្វីក៏ខ្ញុំមិនចាំ?

ខ្ញុំមិនដឹងនឹងខ្វល់ឡើយថា លោកស្អប់ខ្ញុំដល់កម្រិតណា ចន ជុងហ្គុក តែខ្ញុំដឹងត្រឹមថា អារម្មណ៍របស់ខ្ញុំពេលនេះគឺ ងប់ងល់នឹង ស្រលាញ់លោកទៅហើយ។
" សួរស្តី អ្នកស្រីគ្រីស្ទាន " លោកគ្រូ ពេទ្យ ក្រោយពីរ ពិនិត្យអាការៈហើយក៏ ឈរមក និយាយជាមួយនឹង អ្នកស្រី គ្រីស្ទាន( ចន)
" កូនប្រុស ខ្ញុំ យ៉ាងម៉េចហើយ ? " អ្នកស្រី គ្រីស្ទាន សួរដេញដោល ព្រោះតែការបារម្ភ ក្នុងចិត្តគាត់ពិតជារំភើបណាស់ក្រោយពីឮដំណឹងថា ជុងហ្គុក ដឹងខ្លួន
" ពេលនេះ ខ្ញុំបាន ចាក់ថ្នាំ សន្តំហើយ ព្រោះតែ អារម្មណ៍របស់គាត់មិនប្រក្រតី " លោកគ្រូពេទ្យ
" មិនប្រក្រតី? លោកចង់មានន័យ បែបមិច " អ្នកស្រី គ្រីស្ទាន ក៏ទទួលអារម្មណ៍ខឹងភ្លាមៗ ក្រោយពី ចប់ពាក្យសម្តីរបស់ លោកគ្រូពេទ្យ
" គឺគាត់ប៉ះទង្គិច នឹងក្បាលទើបធ្វើឲ្យទៅជា បែបនេះ ហើយ ខ្លួនគាត់ពាក់កណ្ដាលក៏ ស្លាប់ទៀត( មនុស្សរុក្ខជាតិ) ទើបធ្វើឲ្យគាត់ទៅជា បែបនេះ" លោកគ្រូពេទ្យ  និយាយរៀបរាប់យ៉ាងក្បោះក្បាយទៅកាន់អ្នកស្រីគ្រីស្ទាន  ធ្វើឱ្យចិត្តអ្នកដែលជាម្ដាយស្ដាប់ឮហើយមានអារម្មណ៍ឈឺចំនួនកូនបើសិនជាអាចគាត់នឹងប្ដូររាងកាយមួយនេះធ្វើឱ្យកូនរបស់គាត់ទៅហើយ
" ចុះ គេអាចមានសង្ឈឹម ជាវិញប៉ុន្មាន ភាគរយទៅ លោកគ្រូពេទ្យ" អ្នកស្រី គ្រីស្ទាន
" នេះគឺខាងខ្ញុំ មិនដឹងឡើយ អ្នកស្រី គ្រប់យ៉ាងគឺ ស្ថិតនៅលើ ម្ចាស់គាត់ផ្ទាល់ប៉ុណ្ណោះ"
" ចាស៎ អរគុណលោកគ្រូពេទ្យ អញ្ចឹងតើខ្ញុំអាចចូលមើល កូនជុងហ្គុក របស់ខ្ញុំបានទេ?? " អ្នកស្រីគ្រីស្ទាន
" បាទបាន លោកស្រី" គ្រូពេទ្យនិយាយរួចរាល់ហើយក៏ចាក់ចេញពីរទីនោះ ដើម្បីទុកពេលឱ្យអ្នកជំងឺនឹង សាច់ញាតិ ។ ស្រ្តីវ័យចំណាស់ បោះជំហ៊ាន ចូលក្នុង បន្ទប់ដែល ជុងហ្គុក កំពុងតែ លង់លក់ មិនដឹងអី ។
" កូនជុង ម៉ាក់ សូមទោស សម្រាប់ការមើលថែកូន មិនបានល្អ " អ្នកស្រី គ្រីស្ទាន ពោលទាំង ខ្ទិចខ្ទាំក្នុងបេះដូង ដៃដ៏ ជ្រាលជ្រួញ បានអង្អែលលើកមុខ សររលោងរបស់ជុងហ្គុក ដោយថ្នមៗនឹង ក្តីស្រឡាញ់។
" ហុឺម... " ដោយសារតែមាន ការរំខាន ទើបធ្វើអោយ អ្នកដែលលង់លក់អម្បាញ់មិញត្រូវភ្ញាក់ឡើង រួចក៏បើកភ្នែកតិចៗ នឹងសម្លឹងទៅ មកកាន់ស្ត្រីអ្នកដែលជា ម្តាយទាំង ជ្រួលច្របល់ ( ធ្វើដូចជា អ្នក ដ៏ទៃ)
" កូន ដឹងខ្លួនហើយ? មានឈឺកន្លែងណាទៀតទេ ជុង?? " អ្នកស្រីគ្រីស្ទាន សួរដោយការបារម្ភ ជាពន់ពេក  ប៉ុន្តែគ្រប់យ៉ាងគឺ មិនបានទទួល ចម្លើយមកវិញឡើយ
" អ្នកជា អ្នកណា ? ខ្ញុំជា អ្នកណា ? ហេតុអ្វីក៏ខ្ញុំមិនចាំ ? " ជុងហ្គុក និយាយតិចៗ ព្រោះតែគេ នឹកមិនឃើញពិតមែន ឲ្យតែព្យាយាមរកនឹកគេកាន់តែឈឺក្បាលលើសដើម។
" កូនស្តាប់ម៉ាក់ណា កូនជុង កូនគឺ ជា ចន ជុងហ្គុក ត្រកូលគ្រីស្ទាន ហើយក៏ជា ទាយាទនៃ ត្រកូលគ្រីស្ទានដែល " អ្នកស្រី គ្រីស្ទាន និយាយមួយៗ ដើម្បីពន្យល់ដល់ រាងក្រាស់ ចំណែកឯ គេក៏ ស្តាប់ ហើយក៏ងក់ក្បាលមានន័យថា គេជឿជាក់ ។
" ចឹងអ្នកស្រី គឺជា អ្នកម៉ាក់ របស់ខ្ញុំហើយខ្ញុំក៏ជា កូនរបស់អ្នកស្រី  ? តែហេតុអ្វីក៏ខ្ញុំទៅជា បែបនេះ " ជុងហ្គុក សួរទាំងដៃរបស់គេ មកចង្អល់ជើង ទាំងមានអារម្មណ៍ឈឺ  ចំណែកឯអ្នកម្តាយក៏អញ្ចឹងដែល
" គឺជើងកូន មកពីរកំណើតគឺបែបនេះហើយ នេះកូន មិនចាំទេឬ? " អ្នកស្រី គ្រីស្ទានក៏ លើកពាក្យកហុក ទៅកាន់ រាងក្រាស់ ព្រោះគាត់ មិនអាច ប្រាប់គេ នៅពេលនេះបានទេ
" អររ៎.... តែហេតុអ្វីក៏ ខ្ញុំមិនចាំ អញ្ចឹង " ជុងហ្គុក គ្មានពាក្យអ្វីនិយាយក្រៅពីរ ជឿនោះទេ ខ្សែភ្នែកសម្លឹងទៅកាន់ជើងទាំងពីរ ដោយអារម្មណ៍ពិបាកស្មាន កំពុងតែ ដាក់អារម្មណ៍សុខៗ ក៏ស្រាប់តែ....
" លោក.... អ្នកម៉ាក់ ... " ថេយ៉ុង ពោលពាក្យទាំង មិនហ៊ានសម្លឹងទៅកាន់ ជុងហ្គកឡើយ អ្នកស្រីគ្រីស្ទាន ឃើញបែបនេះក៏ ចូលទៅទាញ ដៃរបស់ ថេយ៉ុងឲ្យ មកអង្គុយ ជិត ជុងហ្គុក។
" គេជា អ្នកណា ម៉ាក់? ហេតុអ្វីក៏ ខ្ញុំមានអារម្មណ៍មិនល្អ ក្រោយពេលដែលឃើញវត្តមានរបស់ គេ " ជុងហ្គុក ជាការពិតណាស់ ដែលគេនិយាយពាក្យបែបនេះ ណាមួយក្នុងអារម្មណ៍របស់គេក៏ មិនយល់ដឹងដូចគ្នា នេះគេ មិនដែលស្គាល់គ្នាផង ហេតុអ្វី ក៏មានអារម្មណ៍ស្អប់ខ្លាំងម្ល៉េះ?
" ជុងហ្គុក តែកូន ថេយ៉ុង គឺជា ប្អូនកូនណា ហេតុអ្វីក៏ កូន និយាយបែបនេះ? ដាក់ប្អូនអញ្ចឹង" អ្នកស្រី គ្រីស្ទាន
" ថេយ៉ុង?....អា៎..អួយយ៌.... ខ្ញុំ ..ស្អប់...គឺ..ស្អប់ ឈ្មោះ នេះ ចេញទៅ..  ចេញទៅ... " ជុងហ្គុក  គ្រាន់តែបានឮឈ្មោះរបស់រាងតូចរាងគេក៏ចាប់ផ្ដើមមានអារម្មណ៍កាន់តែមិនល្អ ក្នុងចិត្តផ្នត់គំនិតរបស់គេ
គឺប្រកាន់ពាក្យថាស្អប់ ។ គ្រាន់តែឃើញសកម្មភាពរបស់ជុងហ្គុកបែបនេះភ្លាមធ្វើឲ្យអ្នកទាំងពីរមានភាពជ្រួលច្របល់ដោយការបារម្ភ
" កូនជុង បន្ធូរអារម្មណ៍ថាកូននេះគឺប្អូនណាហេតុអ្វីកូននិយាយបែបនេះ? " អ្នកស្រី គ្រីស្ទាន ក៏លើកដៃដល់ជ្រាលជ្រួញទៅតាមវ័យរបស់គាត់មកអង្អែលខ្នងកូនប្រុសជាទីស្រលាញ់ ថ្នមៗក្នុងន័យឲជុងហ្គុក ស្ងប់ចិត្ត ចំណែកឯ រាងតូច គ្មាន និយាយអ្វីឡើយគឺ មានតែ យំប៉ុណ្ណោះ។
" ហុឹក...ខ្ញុំ សូមទោស...ហុឺៗ.." ថេយ៉ុង ពោលពាក្យសុំទោសទាំងញ័រមាត់ ដៃតូចស្រឡូនទាំងពីរក្តោបជាយអាវយ៉ាងណែន

🔥My Omega is Alpha 🔞 Where stories live. Discover now