ភាគ 19: ដោះដូរ

534 30 0
                                    


ភាគ 19:  ដោះដូរ

" ហុឹមម??? បងពេទ្យ?? ហេតុអ្វីក៏...." ជីមីន គ្រាន់តែ ចុះមកដល់ ភ្លាមក៏មានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះទើបតែព្រឹកតាស៎ តែរាល់ដង់ ភាគច្រើន រ៉ាសុីគឺ មកពេលវេលាថ្ងៃត្រង់ចុះនេះ?? ហេតុអ្វីក៏ មកលឿនម្ល៉េះ ???
" មកហើយ មកនេះមក ជីមីន ប្រហែលឃ្លានហើយ " រ៉ាសុី ដោយមិនចង់បកស្រាយ ក៏ទាញដៃរបស់ ជីមីនមក អង្គុយ នឹងតុអាហារ ព្រោះគេដឹងថា ក្មេងម្នាក់នេះ គឺមិនទាន់នឹងបាន អារហារតាំងតែពីរយប់មិញមកម្លេះ ហើយ យប់មិញគេក៏មិនបានទៅផ្ទះឡើយគេបានឈរ នៅមុខ របង ណាមួយគេមិនទុកចិត្តឲ្យ ជីមីន នៅស្ងាត់ម្នាក់ឯង ហើយគេក៏ជា អ្នក បីជីមីន ទៅគេង បន្ទប់នឹងវាស់ កម្តៅឲ្យទៀតផង ។
" អឹប៎ " ជីមីនងក់ក្បាលតែ កំពុងតែ ស្វែងរកនរណាម្នាក់
" រកគេ?? " រ៉ាសុី សួរទាំង ដឹងហើយ ថា ជីមីន រកអ្វី
" អឹបប ត្រូវហើយ យប់មិញ យ៉ុងហ្គី ប្រហែលត្រឡប់មក ផ្ទះហើយ ហើយក៏ជាគាត់ដែលបីរ ខ្ញុំទៅបន្ទប់ ត្រូវទេ?? បងពេទ្យគិតទៅមើល " ជីមីន សួរទាំង មានអារម្មណ៍ រំភើបជាពន់ពេក ព្រោះគិតថា យ៉ុងហ្គីជាអ្នកមើលថែ ខ្លួនគេនៅពេល ដែលលង់លក់
" ហុឹម ត្រូវហើយ បើមិនមែនជា គេតើជាអ្នកណាទៅ ជីមីន ឈប់គិតទៅ ឆាប់ញ៉ាំ ម្ហូបអាហារអាច នឹងត្រជាក់ណា " រ៉ាសុី ការនិយាយនឹង ទឹកមុខគឺបញ្ចាក់ថាកំពុងតែ អន់ចិត្ត ប៉ុន្តែ ក៏មិនសិទ្ធិនឹងនិយាយ មានតែ ងក់ក្បាល តែប៉ុណ្ណោះ ។
" អត់ទេ ជីមីន ចាំ យ៉ុងហ្គី មកវិញអា៎ ញ៉ាំជាមួយនឹងគ្នា ខ្ញុំខាន់ញ៉ាំ បាយជាមួយ គាត់យូរហើយ " ជីមីន
" គេប្រហែលទៅធ្វើការហើយ ....." រ៉ាសុី មិនទាន់និយាយចប់ផងក៏ស្រាប់តែមានសម្លេង មាំពន្លឺពីរខាងក្រៅ ដោយសម្តីធ្ងន់ៗ ..។
" អ្នកណាថា???..."??
✧ កូរ៉េខាងត្បូង✧
" សួរស្តី ថេយ៉ុង " ឈីលី រៀបចំនឹងបោះជំហានចូលក្នុងភូមិគ្រឹះទៅងក៏ស្រាប់តែ ប៉ៈភ្នែកជាមួយនឹងរាងតូច កំពុងតែ ដោតផ្កាចូលក្នុងថូរមើលទៅរៀបរយណាស់។
" អរររ៎ លោកគឺ??? " ថេយ៉ុង សួរបែបមនុស្សភ្លេចភ្លាំង
" គឺបង នោះអី?? ឈីលី ដោយឃើញថា ថេយ៉ុង មិនបានចាំ ខ្លួនគេក៏អន់ចិត្តបន្ទាប់មកក៏ណែនាំ ខ្លួនម្តងទៀតទៅឲ្យ រាងតូចស្គាល់ថាគេជាអ្នកណា ។
" បងជា បងប្រុសតែ ...អររ៎ ហិហិ ថេយ៉ុង សូមទោស គឺថេយ៉ុង មិនដឹងថាជាឈីលី ខ្ញុំខ្វះការគួរសម ហើយ " ថេយ៉ុង និយាយទាំង ឱនគំនាប់
" មិនចាំបាច់ធ្វើ ខ្លាចៗយើងទេ ចុះឯណា ជុងហ្គុក?? ឃើញគេទេ?? " ឈីលី
" គឺគាត់នៅខាងក្នុង " ថេយ៉ុង និយាយទាំងឈ្ងោកមុខ
" គេធ្វើបានឯងទៀតទេ??" ឈីលីសួរសំណួរយ៉ាងចាក់ដោតទៅកាន់ ថេយ៉ុង រាងតូចរៀបចំនឹងប្រាប់ទៅហើយ ប៉ុន្តែក៏ត្រូវបិទមាត់វិញព្រោះតែ ឃើញវត្តមានរបស់ជុងហ្គុក បរុសកំណាច ។
" តើជារឿងដែលបងគួរតែដឹងមែនទេ?? " ជុងហ្គុក សួរទាំងមុខងាប់  មាត់សួរទៅបងប្រុសតែ ខ្សែភ្នែកសម្លឹងទៅ ថេយ៉ុង ធ្វើឱ្យក្មេង តូចម្នាក់នេះមានអារម្មណ៍ថា ខ្លាចរាងក្រាស់ ភ្លាមៗ ។
" មិនមែនទេ តែក៏ថា វាក៏គួរតែ ដឹង ណាមួយ ថេយ៉ុង គេជា ប្អូនប្រុសរបស់យើងដែល" ឈីលី មិនត្រឹមតែនិយាយឡើយគេថើមទាំងដើរទៅជិត រាងតូចហើយក៏ ដាក់ដៃលើស្មារឌឺដងទៅកាន់ជុងហ្គុកទៀតផង ។ ធ្វើឱ្យ អារម្មណ៍ រាងក្រាស់មើល សកម្មភាពមួយនេះ គឺចង់តែ ហក់ទៅវៃបងប្រុស របស់ខ្លួនទេ។
" មើលទៅឯង ពូកែឲ្យដៃ គេណាស់ មែនទេ ចន ថេយ៉ុង គ្រីស្ទាន?? " ជុងហ្គុក និយាយធម្មតាប៉ុន្តែក៏ សង្កត់សម្លេងត្រង់ ឈ្មោះរបស់ រាងតូចធ្វើឱ្យអ្នកដែល ស្តាប់ឮហើយក៏ប្រញ៉ាប់ប្រញ៉ាល់ ទាញដៃរបស់ ឈីលីចេញហើយក៏ ទៅឈរពីរ ក្រោយខ្នងរាងក្រាស់ ទាំងមានសភាព ញ័រដៃញ័រជើង ព្រោះតែខ្លាច ជុងហ្គុក ខឹងខ្លួនខ្លាំងជាងនេះ។
" ថេយ៉ុង ហេតុអ្វីក៏ ឯងខ្លាច ជុងហ្គុក ខ្លាំងម្ល៉េះ?? " ឈីលី ទាំងមិនយល់ នេះគេកំពយងតែ ការពារហើយ ហេតុអ្វីក៏មិនខ្វល់ បែបនេះ??
" គឺមិនមែន ខ្លាចទេ គឺគាត់ជា បងប្រុសថេៗ ចឹងហើយ ថេៗ គួរតែស្តាប់បង្គាប់គាត់" ថេយ៉ុង និយាយតិចៗតែក៏អាច ធ្វើឱ្យ រាងក្រាស់ទាំងពីរអ្នក ឮ ម្នាក់ជា Omega ហើយម្នាក់ទៀតគ្មាន អ្វីពិសេសឡើយ។
" បងឮហើយមែនទេ ប្អូនប្រុសខ្ញុំគឺខ្ញុំ មើលគេ បានល្អណាស់ ចឹងហើយ បងកុំ បារម្ភខ្លាំងពេកអី ត្រូវទេ ប្អូនប្រុសសម្លាញ់?? " ជុងហ្គុក មិនត្រូវតែ និយាយតែមាត់ទេ គេថែមទាំងទាញ់ រាងកាយ តូចស្តើងដូចជា មនុស្សចូលមកក្នុងរង្វង់ដៃរបស់គេទៀតផង ។
" ឲ្យតែ ប្រាកដ ពិតមែនទេ ថេយ៉ុង?? " ឈីលី គេមិនទាន់ទុកចិត្ត ឡើយ ណាមួយក៏សង្កេតឃើញសម្មភាព ថេយ៉ុងដូចខ្លាចៗណាស់ ប៉ុន្តែគេមិនអាចធ្វើអ្វីបានដែរ ក្រៅពីរ ការពិតទៅគេចង់ជួយក្មេង ម្នាក់នេះចេញពីរ រង្វង់របស់ដៃ ជុងហ្គុក ។
" បាទ អួយ៎...គឺ..ប្រាកដណាស់ ហិហិ..បងប្រុស ឈីលី កុំ បារម្ភអី " ថេយ៉ុង លេចសម្លេងភាពឈឺចាប់បន្តិចនៅពេលដែល ជុងហ្គុក ប្រើកម្លាំងរបស់គេទៅ ច្របាច់ដើមដៃរបស់ខ្លួន។
" យើងមានរឿងនិយាយជាមួយឯង ជុងហ្គុក " ឈីលី ក្រោយពីរនិយាយហើយក៏ដើរទៅចាំ ជុងហ្គុក នៅមាត់អាងហែលទឹក ព្រោះទីនោះគឺងាយស្រួលឲ្យពួកគេនិយាយ បានស្រួល។
" ត្រៀមខ្លួនឲ្យយើងប្រដៅឯងទៅ ពេលដែលយើងត្រឡប់ មកវិញ " ជុងហ្គុក និយាយទាំងរុញ រាងតូចឲ្យចេញពីរខ្លួនគេ ហាក់បីដូចជាស្អប់ខ្ពើមនឹង រាងកាយមួយនេះណាស់ អញ្ចឹង ចំណែកឯថេយ៉ុង គេគ្មានសិទ្ធិសូម្បីតែ និយាយអ្វី មានតែងក់ក្បាលប៉ុណ្ណោះ មិនដឹងថា ជុងហ្គុក ត្រឡប់មកវិញ ត្រូវធ្ងន់ឬ ស្រាលទេ ។

🔥My Omega is Alpha 🔞 Where stories live. Discover now