ភាគ16: ស្អាត ប្រៀបដូចជាទេពធីតា

536 36 0
                                    


ភាគ16: ស្អាត ប្រៀបដូចជាទេពធីតា

" បងមិនទៅក៏អត់ទៅ អូនឲ្យ បងណាមជុន ជូនអូនទៅក៏បាន ឆឺស អញ្ចឹងគេងបន្តរទៅបាស៎ បាយៗ ណាស់ ប្តីកម្ចិល " ចាន់ មើលទៅប្តីដូចជា ប្រតិ្តកម្ម និងអ្វីដែលខ្លួននិយាយទើបប្រើ វិធីសាស្ត្រចុងក្រោយ វា ពិតជា ដូចបំណងណាស់  ។
" ចាន់ៗ មិនឲ្យទៅទេ បងជូនអូនទៅណា សឺតត ចាំបន្តិចណាស់ ប្រពន្ធសម្លាញ់ បងងូតទឹករៀបចំ ខ្លួនសិនណា តែមួយភ្លែតទេ ណា " អុីបូ ឆ្លើយតប បណ្តើរថើបបណ្ដើរគេមិនទាន់ បានមើល រូបពេញរបស់ចាន់ ទើបប្រញ៉ាប់ រត់ចូលទៅបន្ទប់ទឹកយ៉ាងលឿន ហើយ រៀបខ្លួន យ៉ាង អន្ទះអន្ទែង។
" កូនជ្រូក អូនចាំបងនៅក្រោមណា " ចាន់ និយាយហើយក៏ចុះទៅក្រោម ដំណើរមួយជំហានរបស់ខ្លួនធ្វើ ឲ្យអ្នក បម្រើ នឹង អង្គរក្សទាំងអស់មានការ ភ្ញាក់ផ្អើលនឹង សម្រស់របស់អ្នកប្រុសតូច ពួកគេមិនដែល ឃើញ ចាន់ តុបតែងខ្លួនឡើយ តែពេលដែលតែងខ្លួនបែប ពិតជាដូចនេះទេពធីតា ដើរលើដៃណាស់។ 
" ស្អាតណាស់ឯង មើលចុះ មើលអ្នកប្រុសតូច ចុះ ស្អាតអើយសែនស្អាត " អ្នកបម្រើស្រី និយាយទាំង ចំហមាត់
" ត្រូវហើយ ឯង ស្អាតណាស់ នេះគាត់ អត់តែងខ្លួន ស្រស់បំព្រងទៅហើយ ចុះទម្រាំងតែ អាយយយ៎ ខ្យល់គរ ណាស់ អួយយ៎ ជួយយ៎ ផង សូមប្រែង ខ្យល់បន្តិចមក " អ្នកបម្រើ ស្រីម្នាក់ទៀត ស្រាប់តែគាំង បេះដូង ភ្លាមៗនៅពេលដែល ឃើញសម្រស់របស់ចាន់ ។
" នេះមានរឿងអ្វីនឹង ??? ឆាប់ឡើង ឆាប់ជួយគ្នាមក ម៉ែដោះ សូមប្រេងខ្យល់បន្តិចមក នេះបងស្រី ហិតវា ទៅ នេះបង កើតខ្យល់មែនទេ??? ហើយបងមានឈឺ កន្លែងណាទៀតអត់??? ទៅពេទ្យទេ ខ្ញុំជូនទៅណា " ចាន់ គ្រាន់តែឃើញអ្នកបម្រើដួលសន្លប់បែបនេះក៏ប្រញាប់រត់ចុះមក មើលនឹងជួយ ព្រោះតែខ្លាច ថានឹងមានរឿងមិនល្អកើតឡើង ។ អាចថានេះជាទឹកចិត្តមួយ នូវសេចក្តីស្រឡាញ់នឹងជួយចេញពីចិត្ត ប៉ុន្តែគេមិនបានដឹងនោះទេថាកំហុសនេះគឺគេជាអ្នកសាងឡើងដោយមិនបានដឹង ។ ( អាចនិយាយបានថាមនុស្សដែរមិនដែរតែង ខ្លួន ប៉ុន្តែនៅពេលដែលមនុស្សម្នាក់នោះចេះកែប្រែខ្លួនឯងនឹងរៀនតែងខ្លួន អាចនិយាយបានថាគឺផ្លាស់ប្ដូរពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត {សម្រស់កាន់តែស្អាត})
" អួយយ៎ ចាស៎មិនអីទេ អ្នកប្រុសតូច ខ្ញុំត្រឹមជាអ្នកបម្រើតូចទាបមិនហ៊ាន ឲ្យអ្នកប្រុសដែលមានវណ្ណៈខ្ពស់ មកប៉ៈពាល់ឡើយ ចាស៎ " អ្នកបម្រើស្រីនោះនៅទេដែរ មានអារម្មណ៍ស្រួលបួសហើយ ក៏ចាប់ផ្ដើមថយរាងកាយឱ្យឆ្ងាយពីម្ចាស់បន្តិច ។ តែក្នុងចិត្តរបស់នាងក៏មានចិត្តរំភើបហ្នឹងអរ៎ក្រៃលែង ដែលមានម្ចាស់ចិត្តល្អដូចជាអ្នកប្រុសតូច។
" វណ្ណៈខ្ពស់យ៉ាងម៉េចទៅបងស្រី ខ្ញុំពីមុនក៏ដូចអ្នកទាំងអស់គ្នាដែរ ហិហិ កុំបាច់ប្រកាន់ច្រើនអី ណា ហៅខ្ញុំតែចាន់ៗទៅបានហើយ ហិហិ ធ្វើជាមិត្តនឹងគ្នាក៏ល្អណា ណាមួយខ្ញុំគ្មាន....( ត្រូវហើយ ថេយ៉ុង??? ហេតុអីខ្ញុំភ្លេចទៅកើ?? ) គឺគ្មានអ្វីទេ ហិហិ " ចាន់ គ្រាន់តែនិយាយដល់ត្រឹមមិត្ត ធ្វើឱ្យក្នុងខួរក្បាលក្មេងម្នាក់នេះរំលឹកឃើញដល់ ក្មេងប្រុសដ៏កំសត់ម្នាក់ដែល រស់នៅ មណ្ឌលកុមារកំព្រា ដូចគ្នា ហើយក៏ត្រូវ គេយកមកលក់ទៀត អាចនិយាយបានថាវាសនារបស់ពួកគេទាំងពីរពិតជាវេទនាណាស់ ហេតុអ្វីក៏គេភ្លេចមិត្តម្នាក់នេះទៅកើត??? 
" អ្នកប្រុសចាន់មិនអីទេឬទានម្ចាស់??? " ម៉ែដោះ សួរឡើងក្រោយពីរឃើញ ភាពស្រងូតស្រងាត់របស់ចាន់
" អរររ៎មិនអីទេស៎ម៉ែដោះ គ្រាន់តែមានអារម្មណ៍នឹកមិត្តម្នាក់ " ចាន់ ញញឹមមិនសម
" បើនឹក អាចជួបបានតាស៎ "សម្លេង អុីបូ ឈរពីរក្រោយ ចាន់ពីពេលណាក៏មិនដឹង សូម្បីតែអ្នកបម្រើទាំងអស់ ក៏បំបែកផ្លូវគ្នាដើម្បីធ្វើការបន្តរដែល ។
" ជួបបានមែនទេ???" ចាន់ សួរឡើងទាំង មានសង្ឈឹម ព្រោះខ្លួនគិតថា លោកប្តីម្នាក់នេះ អាចជួយមិត្ត ចេញពីរនរកនោះបាន។
" ហុឹម.... ជួបបាន??? " អុីបូ ឆ្លើយ មុខងាប់ អាចបញ្ជាក់បាន ថា គេពេលនេះក៏កំពុងតែអន់ចិត្តនឹងចាន់ ហើយក៏ អារម្មណ៍ថា ច្រណែននឹង មិត្តម្នាក់នោះណាស់ តើគេជា អ្នកណាទៅ??? ហេតុអ្វីមើលទៅចាន់ ដូចជា សប្បាយចិត្តម្លេះនៅពេលដែលបានជួបគ្នា? តើជា សង្សារនឹងគ្នាទេ?? សំណួរជាច្រើនបានហោះចូលក្នុងខួរក្បាលរបស់ អុីបូតែ មើលទៅមានតែ សំណួរប៉ុណ្ណោះ គ្មានចម្លើយឡើយ។
" ល្អបំផុត ពិតជា ល្អ ចាន់ៗ អាចនឹងបានជួបគាត់ ហើយ អរគុណលោកប្តី " ចាន់ ហ៊ូកញ្រោង ព្រោះតែសប្បាយអាចជួយ មិត្តភក្តិរបស់ខ្លួនបាន តែកុំមើលមុខអុីបូ ដូចពូថៅកាប់មិនមុតអញ្ចឹង។
" មើលទៅអូន សប្បាយចិត្តណាស់??? " អុីបូ សួរទាំង មានអារម្មណ៍ មិនល្អ
" ត្រូវហើយ តែហេតុអ្វីអូនមើលទៅបង ដូចជា មិនសប្បាយចិត្ត សោះចឹង?? " ចាន់សួរវិញ
" គ្មានអ្វីឡើយតោះបងជូនអូនទៅ មើលសម្លៀកបំពាក់ " អុីបូ មិនចង់ ឆ្លើយនឹង មិនចង់ដឹងពីរចម្លើយចាន់រវាង មិត្តភក្តិម្នាក់នោះទើប ប្រវែងប្រធានបទ ទៅជា រឿងផ្សេង ។
" អរររ៎ បាទ តោះលោក ប្តី ឈប់សិន អូនសួរបងមួយអូនស្អាតទេ?? " ចាន់ កាន់ដៃអុីបូរៀបនឹងបោះជំហ៊ាន ដើរទៅមុខទៅហើយប៉ុន្តែគេក៏ត្រូវឈប់ភ្លាមៗ 
" ហុឹមម ស្អាតប្រពន្ធបងគឺស្អាត គ្រប់ពេលទោះបីជាអូនមិនតែងខ្លួនក៏អូននៅតែស្អាត " អុីបូ ពិតប្រាកដណាស់ដែលគេមានការភ្ញាក់ផ្អើលនឹងសម្រស់របស់រាងតូច ប៉ុន្តែអារម្មណ៍ប្រចណ្ឌហួសហែង ទើបធ្វើឲ្យអារម្មណ៍របស់គេទៅមិននឹង។

🔥My Omega is Alpha 🔞 Where stories live. Discover now