ភាគ31: ស្គាល់ហើយអារម្មណ៍ត្រូវគេក្បត់

632 32 0
                                    


ភាគ31: ស្គាល់ហើយអារម្មណ៍ត្រូវគេក្បត់

   ទីបំផុតខ្ញុំយល់ហើយគឺយល់គ្រប់យ៉ាង ហើយក៏ស្គាល់អារម្មណ៍មួយនេះដែល ជីមីនបង សូមទោសគឺ សូមទោសអូន គ្រប់យ៉ាង ហុឹក។ បង ពីរមុនមិនយល់អារម្មណ៍ របស់អូនទេ តែបងពេលនេះគឺ បងយល់ហើយ ថា អូន ឈឺចាប់ប៉ុណ្ណានៅពេលដែលមនុស្សដែលខ្លួនក្បត់ នឹង ចាក់ចេញពីរ ខ្លួន។
" ហេតុអ្វី ទៅ ហុឹក.. ជេននី នាង កហុកខ្ញុំ កន្លងមក គ្រប់យ៉ាងវាជា ការសម្តែងប៉ុណ្ណោះ ប៉ុន្តែ បេះដូង របស់ខ្ញុំបាន ជ្រុលជា ស្រលាញ់នាង ទៅហើយ" យ៉ុងហ្គី លិតជង្គង់ សម្រក់ទឹកយ៉ាងតំណក់ដោយភាពឈឺចាប់ តើនៅពេលនេះគេនៅសល់អ្វីដែលនៅជាប់ខ្លួនគ្រប់យ៉ាងបានបាត់បង់ដោយសារតែការបោកប្រាស់របស់នាង តែគ្រប់យ៉ាងក៏មិនអាចបន្ទោសនាងទាំងស្រុងដែរនេះក៏មកខ្លួនឯងដែល ល្ងង់ខ្លៅក្នុងរឿងស្នេហា ចាញ់បោកការទាក់ទាញនឹង សម្តីទន់ភ្លន់របស់នារី ដែលមានសាច់សរខ្ចី ប៉ុន្តែមាយាទ មិនអាចទទួលបាន ។ មានប្រពន្ធល្អមិនចេះថែនៅពេលដែលបាត់បង់ក៏ស្ដាយ  នឹងនឹកឃើញរាល់ទង្វើអាក្រក់ទង្វើព្រៃផ្សៃ ទូរយសជាមួយនឹងម្ដាយនិងប្រពន្ធ ដោយសារតែស្ត្រីម្នាក់ដែលមិនផ្ដល់តម្លៃខ្លួន។
   ក្រឡេកទៅមើលខាងឆ្វេងដៃ មានឡានស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅបានឈប់នៅកន្លែង ផ្លូវបត់ ហើយនៅក្នុងឡាននោះក៏បង្ហាញឲ្យឃើញស្ត្រីវ័យចំណាស់ពីរនាក់ ខ្សែភ្នែករបស់គាត់សម្លឹងមករាងក្រាសពោរពេញទៅដោយ  អារម្មណ៍អាណិតក្តីស្រឡាញ់ជាពន់ពេកប៉ុន្តែពួកគាត់មិនអាចបង្ហាញខ្លួននោះទេបានត្រឹមតែអង្គុយមើលដោយក្តីអាណិតប៉ុណ្ណោះ។
" ម្ចាស់ស្រីហេតុអ្វីក៏មិនហៅអ្នកប្រុសមកវិញ?? គាត់នៅពេលនេះក៏អាចដឹងថាដឹងកំហុសរបស់គាត់ដែល សូមម្ចាស់ស្រីយោគយល់ដល់គាត់ដែលជាកូនរបស់ម្ចាស់ស្រីផងចុះណា " ម៉ែដោះ ពោលពាក្យឡើងដោយក្តីអាណិតទៅកាន់អ្នកប្រុសដ៏កម្សត់ និងជួយនិយាយណែនាំដើម្បីឱ្យ អ្នកស្រី ម៉ាយូគិ ទទួលយ៉ុងហ្គី ចូលក្នុងវិមានវិញ ។
" ខ្ញុំដឹងថាអ្នក មានបំណងល្អ ប៉ុន្តែពួកយើងគួរតែបង្រៀនឱ្យគេចេះរឹងមាំ ហ្នឹងមានជំហរលើខ្លួនឯងជាងនេះ ដោយមិនប្រើអំណាចនៃត្រកូល ម៉ាយូគិ " អ្នកស្រី ម៉ាយូគិ ពោលពាក្យសម្តី យ៉ាងមាំ គាត់ព្យាយាមលាក់បាំងអារម្មណ៍ទៅតាមខ្សែរភ្នែក មិនឲ្យ ម៉ែដោះចាប់បានឡើយ ព្រោះតែខ្លាចចាញ់ពាក្យសម្ដី អង្វរករ
" ប៉ុន្តែខ្ញុំអាណិតអ្នកប្រុស " ម៉ែដោះ
" បើអ្នកអាណិតអ្នកគួរតែបង្រៀនគេឲ្យចេះមានជំហរជាងនេះ .... ចេញឡានទៅភូមិគ្រឹះវិញ " អ្នកស្រី ម៉ាយូគិ ក្រោយពេលនិយាយចប់ក៏បញ្ជាទៅកាន់តាកុងឡាន យានជំនិះ រំកិលទៅ លើផ្លូវ ដ៏សែនងងឹត តែក្រសែភ្នែករបស់អ្នកដែលជាម្ដាយ សម្លឹងរាងក្រាស់ តាមកញ្ចក់ឡាន តើគាត់គិតថាឬត្រូវដែលមិនបង្ហាញមុខ នឹងមិនជួយអ្វីនោះ?
.....ផូស...ផាំង .....ឈូរររ.....ឈូរ.... មេឃសុខៗក៏ប្រែពណ៌ ហើយក៏ ភ្លៀងផ្គរយ៉ាងគួរឲ្យខ្លាច ។ ប៉ុន្តែមានអារម្មណ៍ថា ភ្លៀងធ្លាក់បែបនេះ ដូចជា កំពុងកំដរអារម្មណ៍មនុស្សខូចចិត្តអញ្ចឹង ។
" ហាសហា៎... សុំបីតែមេឃក៏មិនអាណិតខ្ញុំដែរ ហុឹក... នេះហើយជាលទ្ធផលដែលឯងសមនឹងទទួលបាន មីន យ៉ុងហ្គី " រាងក្រាស់ ពោលពាក្យដោយគ្មានកម្លាំង កំហែង
" តើខ្ញុំដឹងខុសនៅពេលនេះតើអាចកែរអ្វីបានទៅ? ប្រពន្ធល្អក៏ខ្ញុំមិនឱ្យតម្លៃ ចំណែកឯអ្នកម៉ាក់ក៏ខ្ញុំមើលរំលង ហុឹក... ត្រូវហើយ ខ្ញុំគួរតែទទួល លិទ្ធផលមួយនេះ សូមទោស ម៉ាក់ ដែលកូនមិនស្ដាប់បង្គាប់ សូមទោស ប្រពន្ធសម្លាញ់ ដែលបងមិនឲ្យតម្លៃអូន ហុឹក ..." ទឹកភ្នែក កូនប្រុសបានស្រក់លាយឡំជាមួយនឹងទឹកភ្លៀងបានប្រដេញគ្នា យ៉ាងគួរអោយសង្វេក ណាមួយលើផ្លូវក៏គ្មាន មនុស្សនឹង រថយន្តទៀត ដំណើរមួយជំហានៗរបស់ យ៉ុងហ្គី ឆ្ពោះទៅ ដោយគ្មានគោលដៅថា គួរតែទៅណា បន្តរទៀត គេក៏មិនអាច ត្រឡប់ក្រោយនឹង សូមជំនួយ ពីរអ្នកស្រីម៉ាយូគិឡើយ គឺពិតជា មិនអាចទេ ព្រោះគេ បាននិយាយរួចហើយថា មិនអាច ត្រឡប់ក្រោយឡើយ គឺមានតែដើរទៅ មុខ បន្តរទៀតប៉ុណ្ណោះ ទោះបីជាគ្មានផ្លូវឲ្យគេ ដើរក៏ដោយ។
" ខ្ញុំគួរតែ ទៅណា បន្តរទៀត? ព្រូស..." ដោយមិនអាច ទ្រាំទ្រតទៅទៀតគេក៏ឌួលនៅក្បែរ ដើមឈរធំមួយ កែវភ្នែក សម្លឹងទៅកាន់បរិវេណ ដោយ ស្រវាំង ព្រិលៗ បន្ទាប់មកក៏សន្លប់បាត់ទៅ។
តើតទៅមុខទៀតខ្សែជីវិតរបស់យ៉ុងហ្គី ដែលជាមនុស្សមានអំណាចមានមុខមានមាត់ក្នុងសង្គម ដែលគ្រប់គ្នាតែងតែ ខ្លាចញញើត  នឹងអ្នកកម្លោះម្នាក់នេះ នឹង ប្រែជា បែបណា ?
♡ ក្រលែកមកមើលជីមីន∀ 
" ជីមីន កើតអ្វីទេ បង ឃើញឯង ប៉ុន្មានថ្ងៃ មុខមាត់ស្លេកស្លាំងម្ល៉េះ " រ៉ាសុី សួរទៅ ក្មេងប្រុសដែលពាក់អៀង ក្នុងផ្ទះបាយ  ដោយតែ ឃើញ អាការៈរបស់ រាងតូចមើលទៅ គឺពិតជា ស្លែកស្លាំងណាស់
" ជីមីនមានកើតអ្វីទេ បងប្រុស គ្រាន់តែ អស់កម្លាំងបន្តិចប៉ុណ្ណោះ នេះ បង ឆាប់ទៅ អង្គុយទៅជីមីន ធ្វើម្ហូបអាហារជិតរួចហើយ " ជីមីន ក៏ឆ្លើយតបទៅកាន់ រ៉ាសុី ទាំងញញឹម បន្ទាប់មកក៏ បន្តរធ្វើអាហារ ឲ្យរ៉ាសុី
" បាទ....តែ អូនគួរតែ សុខភាពផងណា បង ឡើងទៅងូតទឹកសិន ថ្ងៃនេះហត់ ណាស់ " រ៉ាសុី ក្រោយពីរឆ្លើយ ចប់ក៏ឡើងទៅ លើ បាត់ ចំណែកឯរាងតូចក៏ បន្តរធ្វើអារហាររបស់ខ្លួន បន្តរទៀត ។
" អួយយ៎ ហេតុអ្វីក៏ ច្អុលពោះម្លេះ ? សឺតត... ហឺយ...

🔥My Omega is Alpha 🔞 Tempat cerita menjadi hidup. Temukan sekarang