ភាគទី25:ការចាកចេញ

631 33 0
                                    


ភាគ25: ការចាកចេញ

" បានហើយ ចេញទៅ ហើយនាងក៏ឆាប់ហៅគ្រូពេទ្យ ឲ្យមក ព្យាបាលរបួសរបស់ ប្តីរបស់យើងមក តោះបងយ៉ុងហ្គី ពួកយើងឡើង ទៅលើ " ជេននី និយាយទាំងសម្លត់ជីមីន បន្ទាប់មកក៏នាំយ៉ុងហ្គី ឡើងទៅលើបាត់ ទុក ឲ្យជីមីន ឈរមើលមនុស្សប្រុសស្រី កំពុងតែដើរគៀកគ្នាមើលទៅមានក្តីសុខណាស់ ខុសអីតែ ខ្លួនគេផ្ទាល់ ហេតុអ្វីក៏ឈឺដ៏កម្រិតនេះ លោកកាហាក់បីដូចជា អយុត្តិធម៌សម្រាប់គេពេកហើយ។
" ជីមីន អូនមិនអីទេស៎??? " រ៉ាសុីដោយឃើញទឹកមុខ ស្រងូតស្រងាត់របស់រាងតូចគេក៏សួរនាំដោយការបារម្ភ
" គ្មានអីទេ ជីមីនអត់អីទេ" ជីមីន ប្តូរពីយំមកជាញញឹមទាំងទឹកភ្នែកគេពេលនេះមានអារម្មណ៌ហត់ណាស់ គេក៏ចង់សម្រាកដែល
" ចឹងជីមីន ...." រ៉ាសុី ពោលឡើងដោយដាច់ៗ ក្នុងគោលបំណងគឺចង់នាំជីមីនចាក់ចេញពីរនេះគឺចាក់ចេញពីរនរកមួយននេះ។
" អ្នកប្រុស ជីមីន ម៉ាក់អ៊ំគិតថា អ្នកប្រុសគួរតែ ទៅនៅ ជាមួយលោកគ្រូពេទ្យ បណ្ដោះអាសន្នសិនទៅ ណាអ្នកប្រុសទម្រាំតែលោកស្រីមកដល់ទីនេះ " ម៉ែដោះ ក៏ជួយនិយាយ ជំនួសលោកគ្រូពេទ្យព្រោះតែមិនចង់ឃើញ អ្នកប្រុសរបស់ខ្លួនជួបរឿងបែបនឹងឡើយ ក្នុងចិត្តក៏អាណិត អាសូរអ្នកប្រុសតូចណាស់ មួយថ្ងៃមួយថ្ងៃមិនដែលមានក្តីសុខក្រៅពីត្រូវគេធ្វើបាបទាំងផ្លូវចិត្តនិងផ្លូវកាយនោះទេ។
" តែយ៉ុងហ្គី??? ហុឹកក... " ជីមីន ខ្លួនរបស់គេផ្ទាល់ក៏ចង់ចាកចេញពីនរកព្រៃផ្សៃមួយនេះដែលប៉ុន្តែដោយមានអារម្មណ៍មនោសញ្ចេតនាជាមួយនិងរាងក្រាស់ ទើបធ្វើឱ្យចិត្តក្មេងម្នាក់នេះហាក់បីដូចជាមិនចង់ទៅណាឆ្ងាយពីគេនោះទេ។
" អ្នកប្រុសធំខ្ញុំនឹងមើលថែឱ្យណាអ្នកប្រុសតូច សូមអ្នកប្រុសកុំបារម្ភអីសំខាន់ពេលនេះ ខ្ញុំចង់ឱ្យអ្នកប្រុសមានសុភមង្គលឲ្យបានច្រើន ញញឹមឲ្យបានច្រើនហ្នឹងសប្បាយចិត្តជាងពេលដែលអ្នកប្រុសនៅក្នុងវិមានមួយនេះ " ម៉ែដោះព្យាយាមនិយាយពន្យល់ទៅកាន់ ជីមីន
" ហុឹក... បាទ... ខ្ញុំទៅជាមួយបង ពេទ្យ " ជីមីន បាទផ្ដល់ចម្លើយទៅកាន់អ្នកទាំងពីរ ពោលពេញទៅដោយភាពឈឺចាប់ដែលមិនអាចវាស់បាន វាពិតជាឈឺចាប់ខ្លាំងណាស់ ដែលត្រូវចាកចេញពីមនុស្សដែលខ្លួនស្រលាញ់ ។ ប៉ុន្តែប្រសិនជាបើមិនចាកចេញ
អ្នកដែលរងទុក្ខជាទារុណគឺមានតែគេម្នាក់គត់ ការចាកចេញមួយនេះតើគេអាចត្រឡប់មកវិញដែរឬទេ តើគេនឹងវិលវិញជួបមនុស្សប្រុសដែលមានបេះដូងទឹកកកចិត្តឃោរឃៅគ្មានចិត្តប្រណីដល់រូបគេទេ???
" មើលថែខ្លួនណាអ្នកប្រុសតូច សង្ឃឹមថាអ្នកប្រុសតូចចាកចេញពីទីនេះនឹងមានសុភមង្គលឲ្យបានច្រើនណា សូមរស់នៅធ្វើជាខ្លួនឯង ផ្ដល់ភាពរីករាយឱ្យខ្លួនឯង ណា " ម៉ែដោះ គ្មានពាក្យអ្វីនិយាយច្រើននោះទេ មានតែពាក្យជូនពរឱ្យ អ្នកប្រុសរបស់ខ្លួនមានក្តីសុខឱ្យច្រើនជាងនេះ។
" បាទ ... ម៉ែដោះ ពេលដែលជីមីន មិននៅម៉ែដោះមើលថែខ្លួនផងណា ហើយម៉ែដោះ ជួយមើលបងយ៉ុងហ្គីផងណា កុំឲ្យគាត់ញ៉ាំស្រារច្រើនអី វាមិនល្អសម្រាប់សុខភាពរបស់គាត់នោះទេ " ជីមីន ពោលឡើងហើយក៏ឱបមនុស្សវ័យចំណាស់ដោយភាពកក់ក្តៅ
" ហិហិ ហុឹក ចាស៎ៗ អ្នកប្រុសក៏អញ្ចឹងដែរ សន្យាជាមួយនឹងម៉ែដោះណា ទៅដល់ទីនោះហើយក៏កុំមកវិញអី រស់នៅដោយមានសេចក្តីសុខ ណា លោកគ្រូពេទ្យ រ៉ាសុី នាងខ្ញុំសូមផ្ញើអ្នកប្រុស ជំនួសអ្នកស្រី ម៉ាយូគិ ផងណា " ម៉ែដោះ
" បាទ ! ម៉ែដោះ ខ្ញុំនិងមិនធ្វើឲ្យ អ្នកទាំង ពីរ អស់សង្ឃឹមឡើយ" រ៉ាសុី ឆ្លើយតបទាំង ឱនលំទោន
" ចាស៎ អ្នកប្រុសទៅចុះណា " ម៉ែដោះ
" បាទ! ខ្ញុំទៅហើយ ម៉ែដោះ " ជីមីន បង្ខំចិត្ត ព្យាយាមបោះជំហ៊ានទៅមុខ នឹងចាកចេញ ពីរវិមានមួយនេះទាំង មិនចង់ចាកចេញប៉ុន្តែបើគេមិនចាក់ចេញនឹងនៅតែបន្តរនៅទីនេះបន្តរទៀតក៏គ្មានន័យសម្រាប់គេដែល ចុងក្រោយមានតែការចាក់ចេញប៉ុណ្ណោះ
" ហុឹកក..ហុឺៗ... លាហើយ បងសម្លាញ់ លោកប្តី ហឺៗ.. " ជីមីន មុននឹងឡើងឡាន ដើម្បីចាកចេញក៏ មិនភ្លេចងៀកមើល បរិវេណនៃ វិមានជាចុងក្រោយ ហើយក៏មិនភ្លេចមើល សួនច្បារដែលពួកគេទាំងពីរ បានផ្តើមស្នេហ៍ជាមួយនឹងគ្នា តែគ្រប់យ៉ាងវាគ្រាន់តែជារឿងអតីតប៉ុណ្ណោះ នឹកវាបានន័យអ្វីទៀតទៅ??? យ៉ុងហ្គី លែងស្រលាញ់ខ្លួនដូចមុនហើយ គេប្រែប្រួលណាស់ គឺប្រែប្រួលខ្លាំងបំផុត ស្ទើរតែមិនជឿនឹងភ្នែក តែយ៉ាងណា ក៏ត្រូវតែ បង្ខំចិត្តទទួលយកវាទាំងទឹកភ្នែកដែល
" តោះជីមីន " រ៉ាស៊ីក៏ប្រញាប់ទឿន ដល់រាងតូច
" បាទ...(ទោះបីជាការចាកចេញរបស់អូន មិនបានផ្តល់ដំណឹងឲ្យ បង ទោះបីជាបងដឹងថា ពេលចាក់ចេញបងនឹង ព្រោះបង នឹងមិនបានឃើញមុខ ជីមីនហើយក៏ មិនបានធ្វើបាបអូនដូចមុន ហុឺកៗ តែ បង ត្រូវដឹង ថាអូន នឹងស្រលាញ់បង ជា និរន្ដរ៍តទៅ គ្មានថ្ងៃឈប់ស្រលាញ់បង ឡើយ យ៉ុងហ្គី អ្នកម៉ាក់ ហុឺកៗ ជីមីន លាហើយ អរគុណគ្រប់យ៉ាងដែលម៉ាក់ តែងតែ ព្យាយាមផ្តល់ក្តីស្រលាញ់ឲ្យកូនម្នាក់នេះ បើមានឱកាសកូននឹងជួប ម៉ាក់ម្តងទៀតហើយក៏ សង់គុណអ្នកម៉ាក់ដែល ហុឹកក កូនស្រលាញ់ម៉ាក់ ) " ជីមីនបាន បោះជំហ៊ាន ចូលទៅក្នុងឡាន ដោយអារម្មណ៍នឹកគិតដល់ប្តីអាក្រក់ គ្មានក្តីមេត្តា នឹងម្តាយក្មេក មានចិត្តសន្តោសប្រណី ទឹកភ្នែកក្មេងម្នាក់នេះគឺគិតតែពីរហូរតែហូត ដោយគ្មានសម្លេងឡើយ ។
" ហុឹម..." រ៉ាសុី ដកដង្ហើមធំមួយដង្ហើម ទើបគេ បើក យានជំនិះ ទៅមុខ គឺទៅលើដងវិថី ពោលពេញទៅ រថយន្តជាច្រើនដែល បើកចុះបើកឡើង។

🔥My Omega is Alpha 🔞 Where stories live. Discover now