ភាគ 1 : កូនយើងត្រូវតែឲ្យគេមានជីវិត

7.3K 246 0
                                    

នារាត្រីយប់ស្ងាត់កណ្ដាលអាធ្រាតប្រហែលជាម៉ោង12យប់ទៅហើយនៅតាមផ្ទះមនុស្សគ្រប់គ្នាគេបានចូលសម្រាកអស់ហើយបន្ទាប់ពីមកពីធ្វើការអស់កម្លាំងតែបើយើងក្រឡេកមកមើលនៅលើដងផ្លូវដ៏ស្ងាត់ជ្រងំមួយនេះវិញគឺបែរជាមានឡានជាច្រើនគ្រឿងបានបើកប្រដេញគ្នាយ៉ាងសន្ធឹកពេញផ្លូវដ៏ស្ងាត់មួយនេះទៅវិញ......

"លោកបងពួកវាជិតមកទាន់ហើយធ្វើយ៉ាងមិចទៅ!!"អ្នកស្រីគីមនិយាយឡើងទាំងភិតភ័យ មិនឲ្យគាត់ភ័យយ៉ាងមិចបើមានឡានបើកតាមពីក្រោយឡានរបស់គាត់ជាច្រើនគ្រឿងហើយមានអាវុធថែមទៀត

"ផាំងងៗៗៗៗ!!"

កុំថាតែឡានបើប្រដេញគ្នានោះសំឡេងកាំភ្លើងក៏បានបន្លឺឡើងប្រដេញគ្នាជាច្រើនគ្រាប់ផងដែរមិនដឹងថានរណាត្រូវរបួសខ្លះនោះទេ

"តាំងសតិឲ្យល្អណាបងនឹងដាក់អូនចុះនៅផ្លូវខាងមុខយ៉ាងណាការពារកូនពួកយើងឲ្យល្អកុំខ្វល់ពីបងអី!!"លោកគីម

"តែលោកបង ហ្ហឹកក៎ៗ អូនមិនអាចទុកលោកបងចោលម្នាក់ឯងបានទេ!!"អ្នកស្រីគីមគាត់និយាយទាំងយំគាត់ទើបនឹងសម្រាលកូនបាន6ខែប៉ុណ្ណោះរាងកាយក៏មិនរឹងមាំដែរ

"កុំគិតពីបងអីសំខាន់កូនយើងគេត្រូវតែមានជីវិត!!"លោកគីមគាត់និយាយហើយក៏បានជាន់ហ្គាឡានបើកកាន់តែលឿនរហូតដល់ពួកនោះតាមមិនទាន់ដល់ផ្លូវខាងមុខគាត់ក៏ឲ្យប្រពន្ធចុះហើយពរកូនរត់

"ពុទ្ធោអើយ៎ វាបើទៅផុតបាត់ហើយឯងបើកឲ្យលឿនជាងនឹងទៅបើវារួចខ្លួនឯងនឹងស្លាប់ជំនួសវាមិនខាន!!"ជូអ៊ុននាយនិយាយទាំងខឹងទៅកាន់កូនចៅដែលបណ្ដាលឲ្យឡានសត្រូវបើកទៅផុតក្រសែភ្នែកបាន

"ចៅហ្វាយខ្ញុំកំពុងតែព្យាយាមហើយបាទ!!"កូនចៅ

"ចង្រៃយ៍!!"ជូអ៊ុននាយជេរប្រទិចទាំងខឹងគ្នីគ្នាឡើងមិនចេះតិចបែរជាបណ្ដោយឲ្យសត្រូវបើកឡានផុតពីក្រសែភ្នែកបានទៅវិញ

"កុំខ្វល់ពីបងអីឆាប់ទៅរត់ឲ្យលឿនបំផុតតាមដែលអាចធ្វើបានសន្យាជាមួយបងណាថាត្រូវតែឲ្យគេមានជីវិត!!"លោកគីម

"ចាស៎ ហ្ហឹកក៎ៗ អូនសន្យាៗៗ!!"អ្នកស្រីគីមគាត់និយាយហើយក៏បានបីកូនតូចរត់ចេញទៅយ៉ាងលឿនតាមដែលអាចធ្វើបានចំណែកលោកគីមវិញក៏បានបើកឡានចេញទៅយ៉ាងលឿនដើម្បីបង្វែរដានពួកនោះ

រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )Wo Geschichten leben. Entdecke jetzt